អ្នកណាមិនស្គាល់ ឧកញ៉ា យឹម តន មានដី រោងចក្រ សាលារៀន និងផ្ទះពាសពេញផ្លូវជាតិលេខ៣ និងលេខ៤ តែដឹងរឿងពិតបានដឹងខ្លោចផ្សារ

អ្នកដែលធ្វើដំណើរទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៣ និងផ្លូវជាតិ៤ ប្រាកដជាធ្លាប់បានឃើញតាមបណ្តារបងផ្ទះ របងដីធំៗ របងរោងចក្រ​ របងសាលា​ ជាដេីម​ តែងតែមានអក្សរបាញ់គូសវាសពេញជញ្ជាំងដោយដាក់ឈ្មោះថាជាកម្មសិទ្ធ ឧកញ៉ា យឹម តន ផ្ទះម៉ែក្មេកឪក្មេកយឹមតន និងអក្សរនាមប្លែកៗដោយភ្ជាប់ឈ្មោះ យឹម តន ហើយអ្នកប្រាកដជាឆ្ងល់ហើយថា តើលោកឧកញ៉ានេះមានទ្រព្យសម្បត្តិកម្រិតណាបានជាមានផ្ទះមានដីគ្រប់កន្លែងបែបនេះ?

118397959_3285366164865170_8578427288866671975_n

118001490_3285366314865155_2679145670757959902_n

តែធ្លាប់តែមានចម្ងល់ជាច្រើនឆ្នាំហើយថាតើ ឧកញ៉ា យឹម តន ជាអ្នកណា ពេលនេះរឿងពិតត្រូវបានលាតត្រដាងហើយ ដោយរូបពិតរបស់ឧកញ៉ា យឹម តន បានត្រូវគេបង្ហាញថា លោកពូ គឺជាសាមញ្ញជនធម្មតា មិនមែនជាឧកញ៉ាដែលមានតំណែងតួនាទីអ្វីឡើយ ហើយបើតាមការឱ្យដឹងពីប្រជាពលរដ្ឋនៅតំបន់នោះ លោកពូគឺជាអ្នកកំពង់ស្ពឺ​ និងមានស្មារតីមិនប្រក្រតីឡេីយ​ តែលោកពូមិនដែលបង្កបញ្ហាដល់គ្រួសារ​ និងសង្គមឡេីយ​ គ្រាន់តែចូលចិត្តជិះម៉ូតូដេីរបាញ់ថ្នាំតាមរបងផ្សេងៗជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៣​ និងលេខ៤​។

118458766_3285366194865167_480293811738005302_o

117949926_3285366351531818_4892247235047373266_n

យ៉ាងណាមិញ ចំពោះហេតុផលនាំឱ្យលោកពូតែងតែជិះម៉ូតូមួយគ្រឿង ចំណាយកម្លាំង​ ចំណាយសាំង​ ដើរជិះបាញ់ថ្នាំគ្រប់ទីកន្លែងបែបនេះ​ គ្មានអ្នកណាអាចបកស្រាយបានឡេីយ តែក៏មិនមានប្រជាជនណាខឹងសម្បារចំពោះលោកពូដូចគ្នា ព្រោះតែអាណិតលោកពូដែលមានបញ្ហាមិនប្រក្រតីនេះតែម្តង៕

117906023_3285366274865159_6635566200656462366_n

118485027_3285366224865164_4512552817351103220_n

118195499_953861908461678_5972471890604002400_n

16991693_1872010239745536_6597109304184624473_o

អំពីអ្នកសរសេររបស់យើង៖ Writers