ប្រសិនបើនារីម្នាក់ ចៃដន្យស្រាប់តែធ្វើហាក់ដូចជាមិត្តភក្តិរបស់អ្នកនៅទីសាធារណៈ ទាំងនេះគឺជាមូលហេតុ:

បើយោងតាមអ្នកជំនាញបានឱ្យដឹងថា: ផ្ទុយពីជំនឿដ៏ពេញនិយម ការនិយាយជាមួយមនុស្សចម្លែកពិតជាល្អសម្រាប់សុខភាពរបស់អ្នក។ ទោះយ៉ាងណាក៏ដោយនៅពេលដែលវាអាស្រ័យលើបុគ្គលម្នាក់ៗថាតើពួកគេចង់និយាយជាមួយមនុស្សចម្លែក ឬអត់ប្រសិនបើនារីម្នាក់មករកអ្នកហើយធ្វើពុតជាស្គាល់អ្នក អ្នកមិនគួរមើលស្រាលរឿងនេះទេ។

ប្រហែលជាមានហេតុផលបន្ទាន់សម្រាប់អាកប្បកិរិយារបស់នារីម្នាក់នេះ។ បើយោងតាមគេហទំព័រ Bright Side លើកយករឿងនេះដើម្បីជូនដល់ប្រិយមិត្តអ្នកអានយល់ដឹងឱ្យកាន់តែច្បាស់ថែមទៀត។

ហេតុអ្វីបានជាស្ត្រីដែលមិនស្គាល់អ្នកអាចធ្វើដូចជានាងបានស្គាល់អ្នក?

D435185d578d2d2babe1eb17fd

ប្រសិនបើនារីដែលអ្នកមិនធ្លាប់បានស្គាល់ចូលមកជិតអ្នក ហើយបង្កើតការសន្ទនានិងធ្វើដូចជានាងជាមិត្តរបស់អ្នកនាងអាចនឹងមានបញ្ហាអ្វីមួយ។ នាងអាចនឹងត្រូវគេមនុស្សអាក្រក់តាម ឬគំរាម។ ការមកជិតអ្នកអាចជាការស្រែករកជំនួយ។ យោងតាម WHO បានអោយដឹងថាស្ត្រីម្នាក់ក្នុងចំនោមស្ត្រី ៣ នាក់គឺជាជនរងគ្រោះនៃអំពើហឹង្សា និងការរំលោភបំពាន។

នេះជាមូលហេតុដែលអ្នកគួរតែជួយសម្តែងជាមួយនាង

1a9d2d5320b652cb6ddcbf5ee9

ដើម្បីវាយតម្លៃស្ថានភាពឱ្យកាន់តែប្រសើរសូមបន្តនិយាយជាមួយនារីដែលរកជំនួយពីអ្នក ហើយមើលជុំវិញខ្លួន។ ប្រយ័ត្នចំពោះមនុស្ស ឬរបស់អ្វីដែលមើលទៅប្លែកៗ។ ដូចគ្នានេះផងដែរប្រសិនបើនាងមានបញ្ហានាងក៏អាចបែកញើស ដកដង្ហើមលឿនៗ និងបង្ហាញសញ្ញាភ័យស្លន់ស្លោផ្សេងទៀត

ស្ត្រីរាប់ពាន់នាក់បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះផងដែរ។

សាកល្បងប្រើល្បិចនេះដើម្បីសួរដោយវៃឆ្លាត ប្រសិនបើនាងមានបញ្ហា

C6100e59eaac92bc67d28d597c

គួរកត់សម្គាល់ថាក្នុងករណីដ៏កម្រ នរណាម្នាក់អាចធ្វើដូចជាស្គាល់អ្នកដូចជាមិត្តរបស់ពួកគេ ឬសូម្បីតែទាក់ទងអ្នកដោយហេតុផលណាមួយ។ ដើម្បីវាយតម្លៃស្ថានភាពឱ្យកាន់តែប្រសើរឡើង នៅពេលដែលមនុស្សចម្លែកចាប់ផ្តើមនិយាយជាមួយអ្នក អ្នកអាចនិយាយអ្វីដែលធម្មតាដូចជា "សួស្តី! ខានជួបគ្នាយូរហើយ!" ឬ "តើអ្នកចងចាំរូបថតរបស់ពួកយើងទេ?" សូមទាញទូរស័ព្ទរបស់អ្នកចេញដោយមិនចាំបាច់ប្រាប់នរណាម្នាក់ដែលកំពុងសម្លឹងមក។ សរសេរថា "តើអ្នកកំពុងជួបបញ្ហាមែនទេ?" ហើយបង្ហាញដល់នារីនោះ។ ប្រសិនបើនាងនិយាយថាមែនសូមទូរស័ព្ទរកជំនួយភ្លាម។

ប្រសិនបើអ្នកត្រូវបានប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះ តើអ្នកនឹងធ្វើអ្វី? តើអ្នកធ្លាប់និយាយទៅកាន់មនុស្សដែលអ្នកមិនស្គាល់ដើម្បីសុំជំនួយទេ? ស៊ែរចែករំលែកអត្ថបទនេះ និងប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម។

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007