បើមិនចង់បង់លាភ សំណាង លុយកាក់ ដាច់ខាត កុំឱ្យរបស់៣យ៉ាងនេះទៅអ្នកដទៃ ទោះបីអ្នកលែងប្រើ ឬមិនត្រូវការក៏ដោយ

បើគិតតាមក្បួនហុងស៊ុយ មានរបស់៣យ៉ាងដែលជាកម្មសិទ្ធិ ឬប្រើក្នុងផ្ទះ ដែលអ្នកមិនត្រូវឱ្យទៅអ្នកដទៃជាដាច់ខាត បើមិនដូច្នោះទេ អ្នកនឹងបង់ខាតលាភ សំណាង និងលុយកាក់យ៉ាងធ្ងន់។

១. កាបូបលុយ

IMG_0244

ទោះបីជាកាបូបត្រូវបានរហែក ខូច ឬចាស់ក៏ដោយ ក៏អ្នកមិនគួរផ្តល់ឱ្យអ្នកផ្សេងទៀតដែរ។ នេះគឺជាវត្ថុហុងស៊ុយដែលតំណាងឱ្យលុយរបស់អ្នក ប្រសិនបើអ្នកឱ្យវាទៅអ្នកដទៃ គឺមានន័យថា អ្នកកំពុងតែយកលុយកាក់ ទ្រព្យសម្បត្តិរបស់ខ្លួនឯង​ ប្រគល់ឱ្យទៅអ្នកដទៃអ៊ីចឹងដែរ។

នៅថ្ងៃកំណើត មនុស្សជាច្រើនចូលចិត្តទិញកាបូបសម្រាប់មិត្តភក្តិរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នេះជាការផ្ដល់ជូនដែលអ្នកមិនគួរធ្វើទាល់តែសោះ វាជាការល្អបំផុតដែលអនុញ្ញាតឱ្យពួកគេថែរក្សាខ្លួនឯង។ ប៉ុន្តែករណីបើយើងជូនប្ដី ប្រពន្ធ ឬកូនចៅ ឪពុកម្ដាយយើង គឺមិនមានអ្វីដែលជាការទាស់ខុសនោះឡើយ ព្រោះពួកគាត់ គឺជាមនុស្សដែលនៅក្នុងផ្ទះរបស់យើងតែមួយ។

២. រូបសំណាកព្រះ ឬវត្ថុនាំលាភសំណាងផ្សេងៗ

Happy Chinese God Wealth With Cartoon Rat_1302 21014

មនុស្សជាច្រើនគិតថាការនាំយកព្រះនៃទ្រព្យសម្បត្តិ ទៅជូនមិត្តនៅថ្ងៃបើកសម្ភោធហាងថ្មី នឹងធ្វើឱ្យពួកគេរីកចម្រើន ហើយលុយនឹងហូរចូលដូចជាទឹក។ គំនិតនោះមិនខុសទេ តែវាមានន័យថា អ្នកនឹងខាតបង់លុយកាក់ទាំងអស់នៅក្នុងផ្ទះរបស់អ្នកទៅវិញ។

យោងទៅតាមក្បួនហុងស៊ុយព្រះនៃទ្រព្យសម្បត្តិ គឺជាវត្ថុដែលមិនអាចប្រគល់ឱ្យអ្នកដទៃបានទេ ប៉ុន្តែអាចរក្សាទុកនៅក្នុងផ្ទះរបស់មនុស្សម្នាក់ប៉ុណ្ណោះ។ អ្នកទទួលក៏ត្រូវយកចិត្តទុកដាក់ផងដែរ ប្រសិនបើរូបព្រះដែរ ឬរូបសំណាកនាំទ្រព្យសំណាង ត្រូវបានគេប្រើរួចហើយនោះ វាក៏មិនអាចនាំលាភឱ្យអ្នក ដូចការរំពឹងទុកនោះឡើយ។

៣. វត្ថុបុរាណ ឬថ្មនៃប្រភពដើមដែលមិនស្គាល់

F84ac4305aa1e7212b931d55d4a83b22

វត្ថុបុរាណ ឬថ្មនៃប្រភពដើមដែលមិនស្គាល់ គឺជាអ្វីៗទាំងអស់ដែលនាំសំណាងដល់ម្ចាស់។ ហេតុដូច្នេះ មិនថារយៈពេលយូរ ឬអ្នកមិនដឹងថាវាមានតម្លៃប៉ុនណានោះទេ ក៏អ្នកគួរតែថែរក្សាទុកជាកម្មសិទ្ធិរបស់ខ្លួនឯង ជារបស់ប្រចាំផ្ទះអ្នក។

ចៀសវាងយកវត្ថុទាំងនេះទៅផ្ទះរបស់អ្នកដទៃ ដូចជាការឱ្យ ឬប្រគល់ទៅនរណាម្នាក់។ នេះនឹងធ្វើឱ្យមានសំណាងទាំងអស់នៅក្នុងផ្ទះរបស់អ្នក មិនថាទ្នកធ្វើដំណើរទៅឆ្ងាយ ឬជិតនោះឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកទទួល ក៏អាចនឹងនាំមកនូវរឿងអាក្រក់ និងហានិភ័យដល់គ្រួសាររបស់ពួកគេផងដែរ។

#លើសពីនេះទៀតអ្នកក៏គួរកត់សម្គាល់ផងដែរ ៖

Man Doing Housework_82230555_m_Elnur Amikishiyew_123RF

កុំបោសសម្អាតផ្ទះរបស់អ្នកនៅពេលព្រឹក ៖ ការបោសផ្ទះគឺជារឿងមួយដែលអ្នករកស៊ី ជួញដូរមិនគួរធ្វើនៅពេលព្រឹកព្រលឹមឡើយ អ្នកណាដែលចង់ធ្វើអាជីវកម្មដោយរលូនត្រូវចាំថា ត្រូវចៀសវាងព្រោះទង្វើបោសសំរាម និងបោះចោលត្រង់ ៗ ត្រូវបានគេចាត់ទុកថាកំពុងជែងលាភសំណាង និងទ្រព្យដែលចូលមកក្នុងផ្ទះ។ ដើម្បីចៀសវាងបញ្ហានេះ បងប្អូនស្រីៗគួរតែប្រមូលសំរាមនៅជ្រុងម្ខាងដើម្បីយកវាចេញនៅនៅពេលល្ងាច ឬពេលយប់។

កុំបោសផ្ទះពេលយប់ជ្រៅ ៖ ពេលយប់ជាពេលដែលមនុស្សសម្រាក ការពិតដែលអ្នកយកអំបោសមកបោសសម្អាតផ្ទះនឹងធ្វើឱ្យធូលីរាលដាលពាសពេញ ហើយប៉ះពាល់ដល់មនុស្សជុំវិញខ្លួនគ្រប់គ្នានឹងមានអារម្មណ៍មិនស្រួល។ លើសពីនេះទៀត នៅពេលយប់ត្រូវបានគេចាត់ទុកថាពុលខ្លាំងក្នុងការរើផ្ទះ ព្រោះវាដូចជាការភ្ញាក់ពីដំណេក ដែលធ្វើឱ្យយើងបាត់បង់ថាមពកល គ្មានកម្លាំងកំហែង ដែលបណ្តាលឱ្យក្រុមគ្រួសារមិនមានស្ថេរភាព អាចនឹងមានគ្រោះមហន្តរាយភ្លាមៗ។ វាជាការល្អបំផុត ដែលអ្នកគួរដឹង ជាមួយនឹងបម្រាមតាមក្បួនហុងស៊ុយទាំងនេះ។ (អត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ)៕

ប្រភព ៖ bestie.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)