ប្រើតែដុំទឹកកកនេះ ម៉ាស្សាលើផ្ទៃមុខជារៀងរាល់ថ្ងៃ លែងភ័យរឿងបញ្ហាមុខមុនទៀតហើយ ថែមទាំងបានផ្ទៃមុខទន់រលោងស្អាតទៀត

បញ្ហាមុខលើតមុនជារឿងមួយដែលមនុស្សគ្រប់គ្នាខ្លាចរអារ  ព្រោះតែវាធ្វើឱ្យសម្រស់ធ្លាក់ចុះ និងមានផលរំខានដល់ស្បែកមុខគួរឱ្យធុញទ្រាន់។ តែកុំអាលអស់សង្ឃឹម ពេលនេះយើងនឹងពាំនាំវិធីធម្មជាតិមួយដែលអាចជួយកម្ចាត់បញ្ហាមុនលើផ្ទៃមុខ និងធ្វើឱ្យស្បែកមុខភ្លឺថ្លាគួរឱ្យចង់ស្ទាបអង្អែល ងាយធ្វើថែមទាំងមានប្រសិទ្ធភាពខ្ពស់។

តោះ មកតាមដានវិធិធ្វើងាយៗដូចខាងក្រោមនេះ៖

#វិធីធ្វើដុំទឹកកកម៉ាស្សាបំបាត់មុខមុន

គ្រឿងផ្សំ

-ជីរអង្កាម ៤ ទៅ១០សន្លឹក

Image_750x_5e68a89125f25

-ទឹកស្អាត១ពែង

-ដុំជ័រផលិតទឹកកក

24 Grids Silicone Ice Cube Tray Molds Square Shape Ice Cube Maker Fruit Popsicle Ice Cream

#វិធីធ្វើ

-យកជីរអង្កាមលាងទឹកឱ្យបានស្អាត រួចយកជីរអង្កាមទៅបុកឱ្យម៉ដ្ឋល្អ (លៃស្លឹកជីរអង្កាមល្មមនឹងទឹក១ពែង)

104307271 58a6fafe5f9b58a3c91b6b7e

Screen Shot 2020 09 03 At 2.42.05 PM

-បន្ទាប់មកយកជីរអង្កាមដែលម៉ដ្ឋល្អនេះ លាយជាមួយនឹងទឹកស្អាត ១ពែង កូរចូលគ្នាឱ្យសព្វល្អ

Screen Shot 2020 09 03 At 2.42.34 PM

-រួចយកល្បាយទឹកនេះ ទៅដាំឱ្យពុះ រួចទយលឱ្យត្រជាក់ សឹមយកទឹកនេះទៅដាក់នៅក្នុងជ័រផលិតទឹកកកអនាម័យរហូតដល់កក។

Screen Shot 2020 09 03 At 2.42.52 PM

Screen Shot 2020 09 03 At 2.43.22 PM

Screen Shot 2020 09 03 At 2.41.09 PM

#ការប្រើប្រាស់

-ពេលល្បាយនេះកកហើយយកដុំទឹកកក ១ ឬ៣ដុំម៉ាស្សាឱ្យសព្វផ្ទៃមុខក្នុងមួយបរិវេណដែលមានបញ្ហាប្រមាណជា ១០ ទៅ ១៥វិនាទី។ ម៉ាស្សាស្បែកមុខឱ្យពេញផ្ទៃមុខ ពី ៥នាទី ទៅ១០នាទី ពេលស្បែកមុខស្ងួតល្អចាំលាងចេញនឹងទឹកស្អាតដែលជាទឹកត្រជាក់។

Screen Shot 2020 09 03 At 2.41.22 PM

-សូមម៉ាស្សាដុំទឹកកកនេះជារៀងរាល់ថ្ងៃទាល់តែបញ្ហាមុខមុនរបស់អ្នកជាសះស្បើយ

-ពេលផ្ទៃមុខរបស់ជាសះស្បើយរលោងស្អាតពីបញ្ហាមុនហើយ អ្នកអាចបន្តប្រើប្រាស់ដុំទឹកកកម៉ាស្សាផ្ទៃមុខនេះ មួយសប្តាហ៍ម្តង ឬ១ខែ៣ ទៅ៤ដង។ នោះផ្ទៃមុខរបស់អ្នកនឹងលែងកើតមុនទៀតហើយ ថែមទាំងធ្វើឱ្យស្បែកមុខទន់ រលោង ម៉ដ្ឋខៃ និងភ្លឺថ្លាទៀតផង៕

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

Screen Shot 2020 09 03 At 2.43.43 PM

Screen Shot 2020 09 03 At 2.45.05 PM

 

អំពីអ្នកសរសេររបស់យើង៖ Writers