តោះជួយ Vote  ម្នាក់មួយមក! ឆ្នាំនេះកូនខ្មែរបានជាប់ជម្រើស សម្រាប់ការប្រកួតស្វែងរកជើងខ្លាំងច្នៃប្រតិដ្ឋឈុតក្រៅសម្រាប់ហ្គេម Mobile Legend

ពិតជាពិសេសណាស់ ថ្មីៗនេះហ្គេមដ៏ល្បីមួយគឺ Mobile Legend បានរៀបចំកម្មវិធីមួយដើម្បីឱ្យអ្នកលេងហ្គេម Mobile Legend ទាំងអស់អាចបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងការច្នៃប្រតិដ្ឋឈុតក្រៅ ដែលយើងហៅថា Skin Design ដោយកម្មវិធីនេះផងដែរបានរៀបចំដោយ Moonton ជាលក្ខណៈបើកឱ្យចូលរួមដោយសេរីនៅទូទាំងពិភពលោកតែម្តង។

ហើយកាន់តែអស្ចារ្យទៀតនោះ ក្រោយការពិនិត្យវិនិច្ឆ័យយ៉ាងហ្មត់ចត់ គណៈកម្មការ Moonton បានធ្វើការជម្រុះលើកទី១ ដោយសម្រាំងបានការ Design​ ដែលមានភាពពិសេសលេចធ្លោជាងគេចំនួន ១០០នាក់ ដោយក្នុងនោះក៏មានស្នាដៃរបស់កូនខ្មែរមួយរូបផងដែរ នោះគឺឈុត Skin ថ្មីរបស់ Hero Yu Zhong ឈ្មោះថាឈុត : Naga Varman គឺជា Skin ដែល Design ឡើងតំណាងឱ្យខ្មែរយើងតែម្តង។

118712601_313940903244364_8899158174817027466_o

118623166_313940893244365_1685027226968841491_n

118616138_313940949911026_6550957531434458482_o

ដូច្នេះដើម្បីធ្វើការគាំទ្រស្នាដៃច្នៃប្រតិដ្ឋរបស់កូនខ្មែររបស់យើងតាមរយៈការប្រកួតប្រជែងជម្រុះលើកទី២​ ដើម្បីអាចឈានទៅវគ្គបន្តទៀត សូមជួយបោះឆ្នោត Vote គាំទ្រតាមរយៈលីងមួយនេះ៖  Yu Zhong : Naga Varman ស្ថិតនៅក្នុងលេខរៀងទី ៤៧៖​ ចុចទីនេះដើម្បីធ្វើការ Vote ។

គួរឱ្យដឹងផងដែរថា ការរចនាឈុតក្រៅនៅក្នុងហ្គេម  Mobile Legend នេះជាស្នាដៃរបស់យុវជនវ័យក្មេងលោក គឹម ពៅមិថុនា  អាយុ 2១ឆ្នាំ ដែលសព្វថ្ងៃប្អូនក៏ជាអ្នកដែលមានជំនាញខាងគំនូរលើជញ្ជាំងមួយរូប និងជានិស្សិតផ្នែក Graphic design និង Animation នៅ សកលវិទ្យាល័យន័រតុនផងដែរ៕

117129017_1659914070838138_644700815296947067_o

ជាថ្មីម្តងទៀតសូមជួយបោះឆ្នោត Vote គាំទ្រតាមរយៈលីងមួយនេះ៖  Yu Zhong : Naga Varman ស្ថិតនៅក្នុងលេខរៀងទី ៤៧៖​ ចុចទីនេះដើម្បីធ្វើការ Vote

118155199_1671285253034353_477075094910511103_o

105366473_1617567641739448_3077955835675589022_o

 

អំពីអ្នកសរសេររបស់យើង៖ Writers