សមត្ថកិច្ចឃា ត់ខ្លួនម្ចាស់ផ្ទះក្រោយ រាយខ្សែភ្លើងការពារ ទ្រុងមាន់ ឆក់ ចោរស្លា ប់

រាយខ្សែភ្លើងការពារ ទ្រុងមាន់ លុះចោរចូលមកលួចមាន់ បែជាឆក់ស្លា ប់ សមត្ថកិច្ចចា​ ប់ខ្លួនម្ចាស់ផ្ទះ ពីបទ៖មនុស្សឃា​ តដោយអចេត នា

FB_IMG_1602558343489

FB_IMG_1602558341171

បុរសម្នាក់ បានចូលលួ ចទ្រព្យសម្បត្តិ{មាន់} ពេលយប់ក្នុងផ្ទះពលរដ្ឋ ចៃដន្យក៍ប៉ះនឹងខ្សែភ្លើងដែលម្ចាស់ផ្ទះរាយភ្ជាប់ជាមួយក្បាលអាំងស៊ីម៉ូទ័រ ចាប់អាគុយ ការពារទ្រុងមាន់ បណ្ដា លឱ្យឆក់ស្លា ប់ភ្លាមៗ ។

FB_IMG_1602558339258

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

FB_IMG_1602558350156

ចោរដែលឆក់ខ្សែ ភ្លើងស្លា ប់ឈ្មោះ យឹម សំអាត ភេទប្រុស អាយុ ២៥ ឆ្នាំ។

ចំណែកម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង ២ នៅភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

ករណីនេះសមត្ថកិច្ចបានបង្កើតគណៈកម្មការ និង ពិនិត្យឃើញថា៖ ឈ្មោះ យឹម សំអាត មានស្នាមដា ច់ឆេះខ្លោ ច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆក់ខ្សែ ភ្លើង ស្លា ប់ពិតប្រាកដ មែន ។

លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ ថា៖ សមត្ថកិច្ចបានឃា ត់ខ្លួនម្ចាស់ផ្ទះរូបនេះ និង ត្រូវបញ្ជូនទៅតុលា ការដើម្បីចាត់ការតា មច្បាប់..!។

លោកអធិការបន្តថា៖ ការសម្រេចយ៉ាងណា នោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ដោយសារក្នុងមូលដ្ឋាន ឧស្សាហ៍កើតមាន ករណីចោ រកម្ម លួ ចមាន់ និងទ្រព្យសម្បត្តិ។

ទើបម្ចាស់ផ្ទះខាងលើ រាយខ្សែភ្លើងជុំវិញ{ទ្រុងមាន់}ភ្ជាប់ក្បាលអាំងស៊ីម៉ូទ័រ សម្រាប់ឆក់កណ្ដុរ ជាមួយអាគុយ ដើម្បីការពារទ្រព្យសម្បត្តិខ្លួន។

ប៉ុន្តែជាអកុសល នៅពេលកើតហេតុ ចោរបានមកលួចមាន់ ហើយប៉ះខ្សែភ្លើងដែលរាយការពារទ្រុងមាន់នោះ បណ្ដាលឱ្យឆ ក់ស្លា ប់ចោរភ្លា មៗ។

{ជនរងគ្រោះជាម្ចាស់ផ្ទះ ក្លាយជាជនល្មើសនៃអំពើឃាតកម្មដោយអចេតនា}៕

(ប្រភពពីដើមរាំង)