ជួយគ្នាក្នុងគ្រាលំបាក! ទឹកចិត្តលោកឧកញ៉ា និងលោកជំទាវជាច្រើនរូបនៅកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនទាំងអស់ដែលកំពុងតែជួបគ្រោះទឹកជំនន់

យោងតាមសេចក្ដីប្រកាសរបស់គេហទំព័ររបស់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានប្រកាសនូវទឹកចិត្តសម្បុរសរបស់អ្នកឧកញ៉ា និងលោកជំទាវ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងតែជួបគ្រោះទឹកជំនន់​នៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលថ្មីៗនេះ។

រាយនាមសម្បុរសជនរួមមាន ៖

១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ ម៉ៅ ចំណាន ២០​ មុឺនដុល្លារ។

២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។

៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។

៤.លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០មុឺនដុល្លារ។

៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុក​ និង​ លោក ឧកញ៉ា​ ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។

៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោក ជំទាវ​ ធីតា​ ១០មុឺនដុល្លារ។

៧.ឧកញ៉ា​ ហុង ពីវ​ ៥០មុឺនដុល្លារ។

៨.អ្នកឧកញ៉ា​ ចេន សុី​ ៥០មុឺនដុល្លារ។

៩.ឧកញ៉ា​ ឃុន សៀ​ ១០មុឺនដុល្លារ។

១០.​ឧកញ៉ា​ លី ហួរ​ ១០មុឺនដុល្លារ។

១១.​ ក្មួយ​ នឹម វណ្ណះ​ ៥ពាន់ដុល្លារ។

១២.​ ក្រុមហ៊ុនស្រាបៀ​ Ganzberg ៣០ម៉ឺនដុល្លារ។

១៣.ឧកញ៉ា​ សៀ​ ឬទ្ធី​ ១០ម៉ឺនដុល្លារ។

១៤.​ ឧកញ៉ា​ ហេង​ សិទ្ធី​ និងលោកជំទាវ​ ១០ម៉ឺនដុល្លារ។

១៥​.ឧកញ៉ា​ ពុង​ ឃាវសែ​ ២០ម៉ឺនដុល្លារ។

១៦​. ក្រុមហ៊ុន​ 7NG ១ម៉ឺនដុល្លារ។

១៧​.ឧកញ៉ា​ អ៊ុល​ ចំណាន និងភរិយា​ ២ម៉ឺនដុល្លារ។

១៨​.ឧកញ៉ា​ អឹង​ ប៊ុនហ៊ូវ​ ២០ម៉ឺនដុល្លារ។

១៩​.ឧកញ៉ា​ លី​ យ៉ុងផាត់​ និងលោកជំទាវ​ ២០ម៉ឺនដុល្លារ។

២០​. ធនាគារអេស៉ីលីដា​ ២០ម៉ឺនដុល្លារ។

២១ ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ។

២២ ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ។

២៣ ឯឧ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ។

២៤ ឯឧ លឹម លាង ១០ម៉ឺនដុល្លារ។

២៥ អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ។

២៦ ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ។

២៧​ ឧកញ៉ា ជឹង ធានសេង អគ្គនាយកក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាក១០ម៉ឺនដុល្លារ។

២៨​ ឧកញ៉ា​ សុីវ គង់ទ្រីវ​ និង​ លោកជំទាវ​ ១០មុឺនដុល្លារ។

២៩​ ឧកញ៉ា​ វិញ ហួនិងលោកជំទាវ​ ១០មុឺនដុល្លារ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង 11:57 ព្រឹកថ្ងៃទី ១៤ តុលា ២០២០ នេះថវិកាទទួលបានសរុបគឺ​ $៤,៨១០,០០០ ដុល្លារ។ ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

121285990_3426631917385281_835247616949215266_o (1)

Img 0.20474400 1553744212

លោក​ឧកញ៉ា សៀ ឫទ្ធី

លោក​ឧកញ៉ា លី ហួរ

លោក​ឧកញ៉ា ថៃ ជាហួត