ដំណឹង! អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមបណ្ដាលខណ្ឌមួយចំនួន

យោងតាមសេចក្ដីប្រកាសរបស់ អគ្គិសនីកម្ពុជា - EDC បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដំណើរការជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់សង្កាត់/ខណ្ឌមួយចំនួន ដោយគិតចាប់ពីថ្ងៃទី ១៥ តុលា ២០២០ ដល់ថ្ងៃទី ១៨ តុលា ២០២០នេះតទៅ។

ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

អស្រ័យដូចការជម្រាបជូនដំណឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាប និងអធ្យាស្រ័យចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលនេះ។

សម្រាប់សេចក្ដីលម្អិត នៃតំបន់សង្កាត់ និងខណ្ឌផ្សេងៗ សូមអាននូវសេចក្ដីប្រកាសខាងក្រោមនេះ ៖

121583954_1935338713275325_1665525655529950391_o

121161064_1935338806608649_4656023613241088530_o

៣