អាហារក្លែងក្លាយពេញនិយមទាំង ៧ ប្រភេទនៅលើពិភពលោក ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់

អាហារដែលយើងធ្លាប់ឃើញនៅលើតុ ប្រហែលជាមិនមែនជាអ្វីដែលយើងមិនដែលធ្លាប់គិតថាវាបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ទោះយ៉ាងណាក៏ដោយបើយោងតាមគេហទំព័រ Bright Side បានលើកយកប្រធានបទដែលទាក់ទងទៅនឹងអាហារក្លែងក្លាយមួយចំនួន និងអាចឱ្យអ្នកចៀសវាងនូវអាហារក្លែងក្លាយទាំងនោះ។

កាហ្វេកិន

The 7 Most Frequently Faked Foods

កាហ្វេកិនអាចមានលាយជាមួយស្រូវសាឡីលីង គ្រាប់ធញ្ញជាតិ និងសណ្តែកសៀង។ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមផលិតកម្មក្រុមហ៊ុន ថែមទាំងអាចបន្ថែមកំទិចឈើថែមទៀតផង។

តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ?

ទិញគ្រាប់កាហ្វេហើយកិនវាដោយខ្លួនឯង។

ទឹកផ្លែទទឹម

The 7 Most Frequently Faked Foods

ព័ត៌មានលម្អិតនៅលើកញ្ចប់និយាយថានៅខាងក្នុងដបអ្នកនឹងឃើញទឹកផ្លែទទឹម ១០០ ភាគរយ។ ប៉ុន្តែភាគច្រើនភេសជ្ជៈនេះត្រូវបានលាយជាមួយទឹកផ្លែប៉ោមដែលមានតម្លៃថោកជាង ឬលាយជាមួយទឹកធម្មតា។

តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ?

អានសមាសភាពដោយយកចិត្តទុកដាក់នៅលើសំបកដប ឬកំប៉ុង និងយកចិត្តទុកដាក់ចំពោះសមាមាត្រទឹកផ្លែឈើ។

ប្រេង​អូ​លីវ

The 7 Most Frequently Faked Foods

នៅពេលអ្នកទិញប្រេងអូលីវថ្លៃមួយដប អ្នកអាចនឹងទិញចំប្រេងអូលីវដែលក្លែងក្លាយពីពោត ដូង ឬប្រេងសណ្តែកសៀងដែលមានតម្លៃថោក។

តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ?

ចាក់ប្រេងខ្លះចូលក្នុងកែវហើយដាក់វានៅក្នុងទូរទឹកកក។ ប្រេងអូលីវពិតបង្កើតបានជាកករ។

ឈីស Parmesan

The 7 Most Frequently Faked Foods

ជាអាហារក្លែងក្លាយមួយដែលសំបូរជាងគេនៅលើទីផ្សារ។ ឈីសប្រភេទនេះអាចមានកំទិចឈើប្រហែល ១០ ភាគរយ។ ល្បាយនៃឈីសដែលមានតម្លៃថោកក៏ត្រូវបានគេដាក់នៅក្នុងឈីស​ Parmesan ដែរ។

តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ?

ទិញឈីសទាំងមូល អានដោយប្រុងប្រយ័ត្ននូវសមាសភាពនៅលើស្លាកមុនពេលអ្នកចំណាយលុយទិញ។

ទឹកឃ្មុំ

The 7 Most Frequently Faked Foods

នៅពេលនិយាយអំពីទឹកឃ្មុំក្លែងក្លាយការស្រមៃរបស់មនុស្សគ្មានដែនកំណត់ទេ។ ភាគច្រើនវាត្រូវបានលាយជាមួយទឹកសុីរ៉ូនឹងសមាសធាតុ fructose ខ្ពស់។

តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ?

អានអំពីគ្រឿងផ្សំនៅលើសំបកដប ឬកញ្ចប់ឱ្យបានច្បាស់លាស់។ ទឹកឃ្មុំធម្មជាតិមិនចាំបាច់រក្សាទុកក្នុងទូរទឹកកកទេ។

Sushi

The 7 Most Frequently Faked Foods

ចំណិតពណ៌ក្រហមនៅលើបាយនេះភាគច្រើនមិនមែនជាត្រីសាម៉ុងទេ។ ក្នុងករណីភាគច្រើននៅពេលបញ្ជាទិញស៊ូស៊ី និងចំណិតត្រីលើដុំបាយដែលអ្នកទទួលបានអាចមានតម្លៃថោក ឬក្លែងក្លាយ (ជួនកាលសូម្បីតែពណ៌) ។

តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ?

ប្រសិនបើអ្នកពិតជាចង់បានត្រីស្រស់ល្អយើងសូមណែនាំដោយការបញ្ជាទិញវាជាទម្រង់សាច់ត្រីឆៅ ឬសាច់ត្រីអាំងវិញ។

អង្ករ

The 7 Most Frequently Faked Foods

ក្នុងចំណោមអង្ករក្លែងក្លាយទាំងអស់នេះប្រហែលជាមានគ្រោះថ្នាក់បំផុត។ អង្ករក្លែងក្លាយក្នុងរូបភាពខាងលើធ្វើពីម្សៅលាយជាមួយផ្លាស្ទិច។ វាមានភាពស្រដៀងនឹងអង្ករពិតហើយថែមទាំងមានក្លិនដូចគ្នាទៀតផង អង្ករក្លែងក្លាយទាំងនេះវាត្រូវបានគេបាញ់សារធាតុជាមួយរសជាតិ។

តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ?

អង្ករក្លែងក្លាយមិនលិចក្នុងទឹកទេហើយវាឆេះដូចផ្លាស្ទិចអញ្ចឹងដែរ។ នៅពេលទិញសូមយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនដែលផលិតអង្ករ ហើយជឿជាក់លើម៉ាកអង្ករមានគុណភាពដែលអ្នកធ្លាប់ទិញ ឬទិញស្រូវផ្ទាល់ពីកសិករ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside