ជ្រើសរើសគូស្នេហ៍មួយគូ ដើម្បីដឹងថាស្នេហារបស់អ្នក ក្នុងពេលខាងមុខមានសុភមង្គលបែបណា:

វាជាប្រភេទនៃការប្រាស្រ័យទាក់ទងគ្នា ដែលមិនមែនជាពាក្យសំដី តាមរយៈការប៉ះពាល់គ្នានេះបើតាមការសិក្សាដោយអ្នកចិត្តវិទ្យាសង្គម។ អ្នកឯកទេសបានបង្ហាញយ៉ាងច្រើនចេញពីគូស្វាមីភរិយាដោយគ្រាន់តែមើលពីរបៀបដែលពួកគេមានអាកប្បកិរិយានៅជុំវិញគ្នា ឧទាហរណ៍ពេលដើរលេង។ វាហាក់ដូចជាមិនគួរឱ្យជឿមែនទេ?

យោងតាមគេហទំព័រ Bright Side មានការសាកល្បងមិនធម្មតាមួយដែលនឹងប្រាប់អ្នកពីការពិតអំពីទំនាក់ទំនងរបស់ដៃគូ។ អ្វីដែលអ្នកត្រូវធ្វើគឺជ្រើសរើសរូបភាពគូស្នេហ៍ ដែលអ្នកគិតថាមើលទៅមានសុភមង្គលបំផុត។

គូស្នេហ៍ ក

អ្នកមានរូបភាពថតជាមួយគ្នារាប់លាន។ អ្នកមានទំនោរបង្ហាញពីអារម្មណ៍ និងកាយវិការរ៉ូមែនទិករបស់អ្នកនៅទីសាធារណៈ។ មិត្តភក្តិទាំងអស់ចាត់ទុកអ្នកជាគូស្នេហ៍ដ៏ស្រស់ស្អាត។ រាល់ចំណាប់អារម្មណ៍ដែលអ្នកមានជាទូទៅមិនដែលធ្វើឱ្យអ្នកធុញទ្រាន់នឹងគ្នាឡើយ។

គូស្នេហ៍ ខ

អ្នករស់នៅប្រកបដោយភាពសុខសាន្ត និងគាំទ្រគ្នាទៅវិញទៅមកមិនថាមានបញ្ហាអ្វីក៏ដោយ។ អ្នករីករាយរាល់នាទីដែលចំណាយពេលជាមួយគ្នាមិនថាអ្នកធ្វើអ្វីក៏ដោយ។ អ្នកតែងតែរីករាយជានិច្ចនៅពេលបាននៅជិតគ្នា។

គូស្នេហ៍ គ

ពិតណាស់នៅក្នុងទំនាក់ទំនងរបស់អ្នក បុរសគឺជាមេដឹកនាំ ណែនាំផ្លូវ។ គាត់ជាអ្នកទទួលខុសត្រូវនិងមានអាកប្បកិរិយាបន្តិច ប៉ុន្តែដៃគូរបស់គាត់ធ្វើឱ្យមានតុល្យភាពជាមួយចរិតស្ងប់ស្ងាត់ និងសន្តិភាពរបស់នាង។ បាវចនារបស់អ្នកគឺ “ គាត់កាន់ដៃទាំងពីរ នាងជាអ្នករក្សាតុល្យភាព"។

គូស្នេហ៍ ឃ

ការឱបដ៏ជិតស្និទ្ធនិងគួរឱ្យទុកចិត្តនេះបង្ហាញថាបុរសចង់ការពារស្ត្រីគាត់ស្រឡាញ់ពីបញ្ហាណាមួយ និងគាំទ្រនាងក្នុងការខិតខំទាំងអស់។ អាទិភាពទី១ដែលអាចកោតសរសើរអ្នកទាំងពីរនាក់ប៉ុណ្ណោះ ព្រោះការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាដោយគ្មានល័ក្ខខ័ណ្ឌគឺជាមូលដ្ឋាននៃទំនាក់ទំនងរបស់អ្នក៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside