វិធីរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានយូរអង្វែង និងពោរពេញទៅដោយក្ដីសុខសុភមង្គល

ដ្បិតថាពិភពលោកមួយនេះ មានមនុស្សជាង៧ពាន់លាននាក់ក៏ពិតមែន តែជាក់ស្ដែង យើងបែរជាពិបាកនឹងរកមនុស្សម្នាក់ដើម្បីមករួមដំណើរ ជាដៃគូជីវិតប្ដីប្រពន្ធនឹងគ្នាទៅវិញ។ មិនមែនមនុស្សច្រើន ងាយស្រួលសម្រាប់យើងជ្រើសរើសនោះឡើយ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើន ក៏កាន់តែពិបាកសម្រាប់យើងក្នុងការជ្រើសរើស។

យ៉ាងណាមិញ មនុស្សដែលអាចបានមកជួបគ្នា ស្រឡាញ់គ្នា ក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺត្រូវពឹងផ្អែកទៅលើនិស្ស័យដែលមានចំពោះគ្នាទៅវិញទេ ហើយការដែលអាចក្លាយជាប្ដីប្រពន្ធនឹងគ្នា ស្រលាញ់គ្នា អាចថែរក្សាចំណងអាពាហ៍ពិពាហ៍ ជីវិតប្ដីប្រពន្ធជាមួយគ្នាបានយូរអង្វែង និងមានក្ដីសុខសុភមង្គល គឺអាស្រ័យលើអ្នកទាំងពីរដែលអាចដឹង និងយល់ពីជិវិតប្ដីប្រពន្ធ ហើយប្រើប្រាស់ពេលវេលារួមគ្នាបានល្អកម្រិតណា។

87258734_3017006614978988_6346236443844673536_o

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ជីវិតគ្រួសារ ជីវិតប្ដីប្រពន្ធ ក៏គង់តែមានពេលឈ្លោះប្រកែក និងមានបញ្ហាថ្នាំងថ្នាក់ចំពោះគ្នាមិនអាចគេចបានឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺស្ថិតលើអ្នកទាំងពីរ ចេះប្រឈមមុខ និងដោះស្រាយជាមួយគ្នាដោយរបៀបណា ការឈ្លោះគង់គេចមិនផុត តែបើឈ្លោះហើយយើងព្យាយាមគេចវេស មិនដោះស្រាយជាមួយគ្នា នោះជីវិតអាពាហ៍ពិពាហ៍ គឺមានតែកាន់តែយ៉ាប់យឺនតែប៉ុណ្ណោះ។ លើសពីនេះ ប្ដីប្រពន្ធទោះឈ្លោះគ្នាយ៉ាងណា ហាមដាច់ខាតនិយាយពាក្យថា " លែងលះ ឬចែកផ្លុវគ្នា " ព្រោះទោះជាយ៉ាងណា​ ទោះបីកំពុងតែខឹង ឬឈ្លោះគ្នាបែបណា​ ក៏គ្មានប្ដីប្រពន្ធណា សប្បាយចិត្តនឹងស្ដាប់ពាក្យអពមង្គលនេះដែរ។

87359752_3012006805478969_8922891292988407808_o

វិធានការណ៍ ៥ យ៉ាង ដែលធ្វើឱ្យអាពាហ៍ពិពាហ៍មានសុភមង្គល និងរួមរស់បានយូរអង្វែង ៖

១. ការបង្ហាញសេចក្ដីស្រឡាញ់ដ៏ប្រសើរបំផុត គឺជាការចង់នាំយករបស់ល្អៗ ក្នុងការផ្ដល់ឱ្យដៃគូរបស់អ្នក។

២. រឿងរ៉ាវដូចជាអំពើហឹង្សា ការទាមទារគ្រប់គ្រងលុយកាក់ ឬឧបាយកលនឹងមិនបង្កើត ឬរក្សាសេចក្តីស្រលាញ់បានឡើយ។

៣. នៅពេលនិយាយសូមព្យាយាមស្តាប់ និងដាក់ខ្លួនអ្នកឱ្យស្ថិតនៅក្រោមដៃគូរបស់អ្នក ដើម្បីអាចយល់ច្បាស់ពីគាត់ ហើយវាក៏ជាការបង្ហាញថា អ្នកពិតជាយកចិត្តទុកដាក់ និងគោរពចំពោះគាត់។

៤. ទំនាក់ទំនងរាងកាយ គឺជាការបង្ហាញមួយនៃសេចក្តីស្រឡាញ់។ ការឱបដោយភាពកក់ក្ដៅ សុភាពរាបសារ និងស្មោះត្រង់មានថាមពលព្យាបាលដ៏អស្ចារ្យនៅក្នុងទំនាក់ទំនង។

៥. ប្រសិនបើគូស្នេហ៍មានចំណាប់អារម្មណ៍ និងបុគ្គលិកលក្ខណៈស្រដៀងគ្នានោះ ជីវិតរបស់ពួកគេនឹងកាន់តែងាយស្រួល និងរីករាយជាងមុន៕

87830699_3017006558312327_4899664155444772864_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖