អូទ្រីសចរចាលក់យន្ដហោះចម្បាំងEurofighter Typhoon ចំនួន ១៥ គ្រឿងទៅឥណ្ឌូនេស៊ី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃ​ប្រទេសអូទ្រីសបាននិយាយថារដ្ឋមន្រ្តីក្រសួងការពារជាតិអូទ្រីស Klaudia Tanner បានឆ្លើយតបជាផ្លូវការទៅនឹងសំណើរបស់ឥណ្ឌូនេស៊ីក្នុងការទិញយន្តហោះចម្បាំងម៉ាក Eurofighter Typhoon ចំនួន ១៥ គ្រឿង ។

Full

លោកស្រី Tanner បាននិយាយថាលោកស្រីបានដឹកនាំបុគ្គលិកទូទៅឱ្យត្រៀមសម្រាប់ការចរចាជាមួយរដ្ឋាភិបាលនៃទីក្រុងហ្សាកាតាហើយ។

Full (2)

លោកស្រី បាននិយាយថាការលក់ចេញនូវយន្តហោះចម្បាំង Eurofighter Typhoon គឺជាគោលដៅដែលបានប្រកាសជាផ្លូវការហើយការលក់គឺស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់​ប្រទេសឥណ្ឌូនេស៊ី។ មានជម្រើសពីរសម្រាប់លក់ដើម្បីបន្ត ទីមួយ! សម្ព័ន្ធក្រុមហ៊ុន Eurofighter នឹងត្រូវចេញវិញ្ញាបនប័ត្រចុងក្រោយដល់ឥណ្ឌូណេស៊ី បន្ទាប់មកអូទ្រីសនឹងលក់យន្តហោះដោយផ្ទាល់ទៅឥណ្ឌូនេស៊ី។

Full (1)

ម៉្យាងវិញទៀតក្រុមហ៊ុន Eurofighter នឹងទិញយន្ដហោះត្រឡប់មកវិញ ដោយធ្វើ​ការ​កែលម្អនិង​បន្ទាន់សម័យកាល ហើយលក់ទៅឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ណាមួយជំនួសវិញ។

2016_09_17_Ostrava_1225_

Eurofighter Typhoon គឺ​ជា​យន្តហោះចម្បាំងបំពាក់ម៉ាស៊ីនភ្លោះ​ដែល​អាច​ប្រើ​ប្រាស់​បាន​ច្រើនយ៉ាង ផលិត​ក្នុងឆ្នាំ១៩៩៤​របស់ក្រុមហ៊ុន​មាន​មូលដ្ឋានក្នុងតំបន់អឺរ៉ុប Eurofighter Jagdflugzeug GmbH ។ វា​ជាយន្តហោះចម្បាំងផ្លូវការរបស់កងទ័ពអាកាសអ៊ីតាលី អាល្លឺម៉ង់ និង​អេស្ប៉ាញ ហើយ​មួយ​គ្រឿង​មាន​តម្លៃ​៩០លានអឺរ៉ូក្នុងមួយយូនីត៕