ជាថ្មីម្ដងទៀត! រដ្ឋាភិបាលសម្រេចបិទក្លឹបកម្សាន្ត KTV រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស

នារសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានចេញលិខិតជាបន្ទាន់មួយ ដោយសម្រេចបិទ ក្លឹបកម្សាន្ត KTV រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ សាជាថ្មី។

គួរសម្គាល់ផងដែរថា បច្ចុប្បន្ននេះ គិតត្រឹមម៉ោង ០៧ ៖ ០០ ព្រឹក ថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០២០នេះ ៖

- ចំនួនអ្នកព្យាបាលជាសះស្បើយ ៖ ២៨៨ នាក់

- អ្នកផ្ទុកវិជ្ជមានសរុបទាំងអស់ ៖ ២៩៥ នាក់ (ស្រី ៦០នាក់ ប្រុស ២៣៥ នាក់)

- អ្នកកំពុងសម្រាកព្យាបាល ៖ ៧ នាក់។

បញ្ជាក់ក្នុងថ្ងៃនេះដែរ គឺរកឃើញវិជ្ជមានចំនួន១ករណីថ្មី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូ ហុងគ្រី៕

Fn 2020 11 08 16 47 47 0