២ថ្ងៃហើយ ទើបតែរកឃើញបុរសជនជាតិចិន ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅខេត្តកំពង់

ខេត្តកំពង់ចាម ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​(​សណ្ឋាគារ​មេគង្គ​) សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​រត់​បាត់​រយៈពេល​២​ថ្ងៃមកហើយ ទើប​កម្លាំង​នគរបាល​បាន​តាម​រក​ឃើញ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មាន​ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​សណ្ឋាគារ​។

លោក​វរសេនីយ៍ឯក​សុខ យ៉េន អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៩ វិច្ឆិកា​២០២០ ថា បុរស​ជនជាតិ​ចិន​រូប​នោះ​បាន​ជិះ​ម៉ូតូ​ស្មាស​កញ្ចាស់​មួយ​គ្រឿង មក​ឈប់​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ដោយ​បាន​ទុក​ម៉ូតូ​នោះ​ចោល ។

អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ប្រាប់​បន្ត​ថា បន្ទាប់​មក​បុរស​ជនជាតិ​ចិន​នោះ​បាន​ឡើង​ជិះ​រថយន្តឈ្នួល​ដើម្បី​បន្តដំណើរ​មក​មុខ​ទៀត លុះ​មក​ដល់​ត្រង់​ចំណុច​ឃុំ​ផ្ទះ​កណ្ដាល​ក៏​បាន​ចុះ​ពីលើ​រថយន្ត​នោះ​ដោយ​មិន​ហ៊ាន​ជិះ​ទៅ​មុខ​ទៀត​ខ្លាច​គេ​យក​ថ្លៃ ។ ដំណឹង​នេះ​បាន ឮ​ដល់​សមត្ថកិច្ច​ហើយ​ក៏​បាន​ឲ្យ​មន្ត្រី​នគរបាល​តាម​រក​ជនជាតិ​ចិន​នោះ ដោយ​ធ្វើការ​ទាក់ទង​តាម​បណ្ដា​ប៉ុស្ដិ៍​ផ្សេង​ៗ​ជា​ច្រើន​ក្នុងស្រុក​ស្រី​សន្ធរ​ឲ្យ​ជួយ​ស្ទាក់ ។

123688406_719539748769581_3415864797911512642_n

បន្ទាប់​មក​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​ព្រែក​ពោធិ៍ ស្ទាក់​ម៉ូតូ​កង់​បី​ដែល​បុរស​ជនជាតិ​ចិន​នោះ​ជិះ​ពេល​ដែល​សួរនាំ​មិន​មាន​ឯកសារ​ណា​បន្តិច​សោះ ។ ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ឱ្យធ្វើ​ការ​តាមដាន និង​សួរនាំ​ក្រែង​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​។

នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០២០ បុរស​ជនជាតិ​ចិន​នេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​យក​ទៅ​ដាក់​នៅ​សណ្ឋាគារ​មេគង្គ​មាត់ទន្លេ​ក្រុង​កំពង់ចាម ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក តែ​បុរស​ជនជាតិ​ចិន​នេះ​បាន​លួច​ហែក​ចំរឹង​បង្អួច​រត់​ចេញ ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​តាម​រក​គ្រប់​ៗ​គ្នា ។ ដោយ​បាន​លួច​រត់​ចេញ​រយៈពេល​២​ថ្ងៃ ទើប​តាម​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​វិច្ឆិកា ។

ស្ត្រី​ជា​ម្ចាស់​កង់ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ប្រាប់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨ ព្រឹក​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០២០ បុរស​ជនជាតិ​ចិន ដែល​បាន​លួច​រត់​ចេញពី​សណ្ឋាគារ​មេគង្គ​មក​យក​កង់​របស់​គាត់​ដែល​ដាក់​នៅ​មុខ​ផ្ទះ​ជិះ​ចេញ​ទៅ​ទិស​ខាងត្បូង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ប្រ​កៀរ​ប្រកិត ហើយ​ក៏​មក ទាន់​នៅ​ជិត​ខារ៉ាអូខេ​សុភ​សុពណ៌ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

123909843_719539742102915_6527853164650783147_n

សាក្សី​ម្នាក់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​តាម​ទាន់​បុរស​ជនជាតិ​ចិន​រូប​នោះ​ពេល​ដែល​បុរស​នេះ​មក​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​មាត់​លូ​បុរស​នោះ​ហាក់បីដូចជា មាន​សតិ​មិន​ស្រួល ដោយ​ចាប់​ទាញ​អាវ និង​ទាញ​ខោរ​ហែក​ពេល​ដែល​រថយន្ត​ពេទ្យ​មក​ដល់​បុរស​នេះ​បាន​ដើរ​តម្រង់​ឡើង​លើ​រថយន្ត ។ ជាមួយ​នោះ​កម្លាំង​ភ្នាក់ងារ​របស់​ពេទ្យ​ក៏​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ covid នៅ​កន្លែង​ដែល​បុរស​ជនជាតិ​ចិន​នោះ​អង្គុយ និង​កន្លែង​ផ្សេង​ទៀត ។

អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បញ្ជាក់​ថា តាម​រយៈ​យក​សំណាក​បុរស​ជនជាតិ​ចិន​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ផល​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​វិច្ឆិកា បុរស​នោះ​មិន​មាន​ផ្ទុក​ជម្ងឺ covid នោះ​ទេ ។ បើសិនណា​មាន​មេរោគ​មែន​នោះ មន្ត្រី​គ​របាល​នៅ​ស្រុក​ស្រី​សន្ធរ ជា​ច្រើន​នាក់​អាច​នឹង​ត្រូវ​នាំ​គ្នា​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម ។

មួយវិញទៀត​បើ​តាម​ពិនិត្យ​មើល​ជាក់ស្ដែង​បុរស​ជនជាតិ​ចិន​នេះ​ទំនង​ដូច​ជា មនុស្ស​សរសៃប្រសាទ​ផង​ដែរ ។ ក្រុម​គ្រូពេទ្យ​វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ដែល​ថា បុរស​ជនជាតិ​ចិន​រូប​នោះ ។ ត្រូវ​បាន​បញ្ជូន​ទៅ​ផែន​អន្តោប្រវេសន៍​នៅ​រាជធានី​ភ្នំពេញ​ហើយ ៕

124096495_719539788769577_5784028346985867713_n

124562746_719539782102911_4770535872691803791_n

ប្រភព ៖ ព័ត៌មានរាល់ថ្ងៃ