សូមប្រយ័ត្ន! ពីថ្ងៃទី១០-១២ វិច្ឆិកានឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និងពីថ្ងៃទី១៥-១៧វិច្ឆិកា អាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងពីការតាមដានស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះថា អេតូ បាននឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់ភាគខាងត្បូង ប្រទេសវៀតណាម និងប្រទេសខាងកើតប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា។ ដោយឡែកនៅលើសមុទ្រខាងកើតនៃប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ។ តាមការព្យាករ ព្យុះនេះនឹងវិវត្តទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រខាងត្បូង ហើយដំណើរនៃព្យុះនេះនឹងចូលមកដល់ភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃទី១៥ វិច្ឆិកា ដោយថមថយឥទ្ធិពលជាវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាបនៅភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឱ្យ ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

  • សីតុណ្ហភាពជាអប្បបរមា មានពី ២១ - ២៣ អង្សា
  • សីតុណ្ហភាពជាអតិបរមា មានពី ២៨ - ៣០ អង្សា

នៅថ្ងៃទី ១១ - ១២ វិច្ឆិកា នឹងអាចមានភ្លៀងពីកម្រិតមធ្យមទៅច្រើន។

នៅថ្ងៃទី ១៥ ​- ១៧ វិច្ឆិកា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម។

២. បណ្ដាលខេត្តជាប់ជួរភ្នំ ដងរែក និងឦសានខ្ពង់រាប

  • សីតុណ្ហភាពជាអប្បបរមា មានពី ២០ - ២១ អង្សា
  • សីតុណ្ហភាពជាអតិបរមា មានពី ២៧ - ២៩ អង្សា

នៅថ្ងៃទី ១១ - ១២ វិច្ឆិកា នឹងអាចមានភ្លៀងពីកម្រិតមធ្យមទៅច្រើន។

នៅថ្ងៃទី ១៥ ​- ១៧ វិច្ឆិកា នឹងមានភ្លៀងធ្លាក់ ខ្យល់ក្នុងកម្រិតមធ្យម។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពជាអប្បបរមា មានពី ២២ - ២៤ អង្សា
  • សីតុណ្ហភាពជាអតិបរមា មានពី ២៨ - ៣០ អង្សា

នៅថ្ងៃទី ១១ - ១២ វិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ។

នៅថ្ងៃទី ១៥ ​- ១៧ វិច្ឆិកា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់បង្គួរ៕

123777853_1689390414568141_8831881587141567215_o