កូនស្រីដែលមានចំណុចទាំងនេះហើយ ដែលធ្វើឱ្យឪពុកម្ដាយសប្បាយចិត្ត និងមានមោទកភាពចំពោះនាង!

កើតមកជាកូនស្រី ដ្បិតអីដល់ពេលពេញវ័យ គ្រប់ងាយុរៀបការ ត្រូវទៅរស់នៅជាមួយនឹងស្វាមី ឬទៅបម្រើដល់ក្រុមគ្រួសារខាងប្ដីក៏ដោយចុះ តែយ៉ាងណាមិញ ប្រសិនបើនាងជាកូនដែលមានចំណុចដ៏ល្អប៉ុន្មានចំណុនេះ គឺនាងពិតជាបានធ្វើឱ្យឪពុកម្ដាយរបស់នាងមានមោទកភាព និងសប្បាយចិត្តខ្លាំង។

១. ជាកូនដែលដឹងខុស ស្គាល់ត្រូវ

ក្នុងនាមជាកូនស្រី អ្វីដែលធ្វើឱ្យឪពុកម្ដាយសប្បាយចិត្តបំផុតនោះគឺ នាងជាកូនល្អដែលមានការយល់ដឹងខ្ពស់ ជាពិសេសគឺដឹងខុសស្គាល់ត្រូវ មុននឹងធ្វើអ្វី ឬនិយាយអ្វី នាងពិតជាច្បាសលាស់ នឹងន ឈរលើគោលជំហរដ៏ប្រពៃ មិនដែលធ្វើអ្វីឱ្យឪពុកម្ដាយខ្វល់ខ្វាយ ពិបាកចិត្ត ទឹកភ្នែកព្រោះតែនាងនោះឡើយ។

121478609_131416775396920_2470065034399960644_o

២. ចេះរៀបចំទុកដាក់ ជាពិសេសគឺគិតគូរពីអនាគតខ្លួនឯង

ច្បាស់ណាស់ថា ឪពុកម្ដាយណាក៏ប្រាថ្នាឱ្យកូនមានអនាគតមួយដ៏ល្អប្រសើរ ចេះដេក ចេះដើរ ដួលហើយចេះក្រោកដើម្បីខ្លួនឯង ជាកូនស្រីដែលមានគម្រោងច្បាស់លាស់នៅក្នុងជីវិត ចេះរៀបចំគិតគូរពីខ្សែជីវិតរបស់ខ្លួនឯង ដែលមិនធ្វើឱ្យឪពុកម្ដាយព្រួយបារម្ភច្រើនឡើយ។

121243074_131611215377476_6358606176485479931_n

៣. ចេះគ្រប់គ្រងអារម្មណ៍ និងមើលថែខ្លួនឯងបាន

ក្នុងនាមជាកូនស្រី រឿងសំខាន់ណាស់គឺត្រូវចេះគ្របគ្រងលើចិត្តគំនិត និងអារម្មណ៍របស់ខ្លួនឯង មិនអាចឆេវឆាវ ចិត្តក្ដៅ ធ្វើអ្វីតាមតែទំនើងចិត្ត មិនគិតពីលទ្ធផលនោះឡើយ។ ហើយរឹតតែសំខាន់ជាងនេះ គឺមានលទ្ធភាពអាចមើលថែ ការពារខ្លួនឯងបានយ៉ាងល្អ នៅពេលដែលនាងរឹងមាំ អាចថែទាំខ្លួនឯងបានហើយនោះ ក៏មានន័យថា នាងក៏អាចមានលទ្ធភាពមើលថែឪពុកម្ដាយពេលដែលគាត់ចាស់ដែរ។

121535482_131416788730252_5761649450952908508_o

៤. ចេះជ្រើសរើសគូជីវិតដោយប្រើការគិតបានយ៉ាងល្អិតល្អន់

រឿងដែលឪពុកម្ដាយខ្វល់ខ្វាយ គិត បារម្ភទាំងយប់ថ្ងៃគឺ ខ្លាចកូនស្រីបានប្ដីមិនសមប្រកប ខ្លាចកូនស្រីជួបគូជីវិតដែលមិនល្អ។ ប៉ុន្តែប្រសិនបើកូនស្រីរបស់គាត់ជាមនុស្សដែលនឹងន ច្បាស់លាស់ ហើយចេះគិតពិចារណាក្នុងការជ្រើសរើសគូស្រករ និងមើលមនុស្សមុននឹងសម្រេចចិត្តរៀបការ នោះឪពុកម្ដាយក៏លែងខ្វល់ខ្វាយទៀតហើយ​ ព្រោះថាគាត់ក៏ប្រាថ្នាចង់បានកូនប្រសារដែលល្អដេរ ទើបអាចឱ្យជីវិតជាឪពុកម្ដាយក្មេកបានសុខកាយសប្បាយចិត្ត។

121243636_131416762063588_5047311895896730000_o

៥. ចេះរៀបចំតុបតែងខ្លួនឯង

ការស្លៀកពាក់ ក៏ជាចំណុចមួយដែលអាចបញ្ជាក់ និងធ្វើឱ្យអ្នកជុំវិញខ្លួនវាយតម្លៃអ្នកបានដែរ ជាពិសេសគឺ គេនឹងមើលលើអ្នកហើយវាយតម្លៃដល់ក្រុមគ្រួសារ និងឪពុកម្ដាយរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកជាកូនស្រីដែលមានការរៀបចំខ្លួនបានសមរម្យ មិនលើសមិនខ្វះ មិនឱ្យស៊ីស៊ីហួសហេតុខុសពេលវេលា​ វាគឺជាមុខមាត់មួយសម្រាប់អ្នកមានគុណរបស់អ្នកហើយ ហើយគាត់ប្រាកដជាសប្បាយចិត្ត នៅពេលដែលអ្នកជាកូនដែលមានអត្តចរិតថ្លៃថ្នូរ ស្លៀកពាក់បានល្អ សមរម្យ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

រក្សាសិទ្ធិរូបភាព ៖ អ្នកមីង ហ៊ឹម ស៊ីវន

អំពីអ្នកសរសេររបស់យើង៖