កុំចង់ឱ្យបុរសចាត់ទុកអ្នកជា Queen បើអ្នកមិនបានគោរពស្រលាញ់បុរសដូចជា King

ជាការពិតណាស់​គូស្នេហ៍ជាច្រើនតែងតែចង់បានការស្រលាញ់ស្មោះស្ម័គ្រ​ និងការយកចិត្តទុកដាក់ថែទាំពីភាគីម្ខាងទៀត​ ជាពិសេសមនុស្សស្រីរមែងតែងតែចង់បានការយល់ចិត្ត​​ Take Care ការឱ្យតម្លៃពីដៃគូ​ ដែលការទាមទារខ្លះបែរជាធ្វើឱ្យមនុស្សស្រីខកបំណង​​ ព្រោះតែបុរសជាទីស្រលាញ់មិនបានផ្តល់អ្វីដែលខ្លួនចង់បាន។

123055431_128832025665332_7651714959940616806_n

តែអ្នកដឹងទេ​ ការពិតទៅ​អត្តចរិត​ ទង្វើ​ និងការប្រណិបត្តិរបស់អ្នកចំពោះគូស្នេហ៍​ក៏អាចជះឥទ្ធិពលតាមការតបស្នងមកវិញដែរ​ ចុះប្រសិនជាអ្នកមានចរិតមិនល្អ​ យកតែចិត្តខ្លួនឯង​ ពូកែរករឿងគ្មានហេតុផល និងធ្វើឱ្យមនុស្សប្រុសហាក់មានការមិនពេញចិត្តចំពោះអ្នកតើឱ្យបុរសនោះផ្តល់តម្លៃតបស្នងមកអ្នកបានយ៉ាងម៉េចទៅ។ ដូច្នេះ......

123078253_128831918998676_8767462500063876902_n

-កុំចង់បានការតបស្នង​ ឱ្យបុរសចាត់ទុកអ្នកដូចជា​ Queen បេីអ្នកមិនបានគោរព​ និងប្រណិបត្តិគាត់ដូចជា​ King

-ហេីយក៏កុំរំពឹងថាឱ្យនារីចាត់ទុកអ្នកដូចជា​ King បេីអ្នកមិនបានឱ្យតម្លៃនាងដូចជា​ Queen

123012694_128832102331991_2175282377659156619_n

សរុបចុងក្រោយ​ជីវិតគូស្នេហ៍​ ឬប្តីប្រពន្ធ​ គឺជាការគោរព​ ស្មោះត្រង់​យោគយល់គ្នា​ និងឱ្យតម្លៃគ្នាទៅវិញទៅមក​ដោយស្មើភាពគ្នា​ មិនលើសមិនខ្វះ មិនមែនតែចាំលះបង់ ឬទទួលយកតែម្ខាងៗ នោះទេីបស្នេហាសុខសាន្ត​មានក្តីសុខ​ ជីវិតពោរពេញទៅដោយសុភមង្គលដែលធ្វេីឱ្យគ្រប់គ្នាច្រណែន​ ៕

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

123138041_128832112331990_6452437170550332557_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers