រវាងមនុស្សដែលចំណាយពេលពេញមួយថ្ងៃនៅក្បែរអ្នក និងអ្នករវល់ពេញមួយថ្ងៃហើយឆ្លៀតមកកំដរអ្នក តើអ្នកណាសំខាន់ជាង?

ធម្មតា មនុស្សស្រលាញ់គ្នា ជាសង្សារនឹងគ្នា តែងចង់ទៅណាមកណាជាគូ ទោះអ្នកខ្លះចូលចិត្តបង្ហាញប្រាប់អ្នកដទៃក្ដី និងអ្នកខ្លះមិនចង់បង្ហាញក្ដី តែពួកគេតែងចូលចិត្តចំណាយពេលវេលារួមគ្នា​ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក ដើម្បីអាចដឹងច្បាស់ពីគ្នា និងអាចឈានទៅរកអនាគតមួយរួមគ្នាបាន។

Pexels Photo 529526

រវាងមនុស្សប្រុសដែលចំណាយពេលពេញមួយថ្ងៃនៅក្បែរអ្នក និងអ្នករវល់ពេញមួយថ្ងៃហើយឆ្លៀតមកកំដរអ្នក តើអ្នកណាសំខាន់ជាង?

ជាទូទៅ មនុស្សស្រលាញ់គ្នា គេតែងចង់នៅក្បែរគ្នាបែបនេះហើយ តែពេលខ្លះ​ខាងស្រីក៏គួរគិតដល់ចំណុចពីរនេះផងដែរ។ មនុស្សប្រុសដែលស្រលាញ់យើង មិនប្រាកដថាមានពេលទំនេរគ្រប់ពេលសម្រាប់អ្នកនោះទេ​ តែបើអ្នកតែងតែចង់ឱ្យគេនៅក្បែរពេក ក៏មិនល្អដែរ ព្រោះមនុស្សគ្រប់រូបសុទ្ធតែមានការងាររវល់រៀងៗខ្លួន។ នៅពេលដែលគេតែងនៅក្បែរអ្នកគ្រប់ពេល ហើយបើសិនជាថ្ងៃណាមួយ គេរវល់មិនអាចមកជួបអ្នកបាន អ្នកនឹងមានអារម្មណ៍អន់ចិត្ត ហើយអាចគិតច្រើនហួសហេតុក៏មាន ប៉ុន្តែសាកគិតលេងៗវិញទៅមើលថា រវាងមនុស្សប្រុសដែលចំណាយពេលវេលាពេញមួយថ្ងៃនៅក្បែរអ្នក ហើយមិនធ្វើអ្វីសោះ និងមនុស្សប្រុសដែលរវល់ពេញមួយថ្ងៃជាមួយការងារ ហើយឆ្លៀតពេលទំនេរមកក្បែរអ្នកវិញ តើម្នាក់ណាល្អជាង?

Pexels Photo 792777

កុំព្យាយាមគិតថា មនុស្សដែលនៅក្បែរអ្នកគ្រប់ពេល គឺជាមនុស្សល្អជាអ្នកដែលចំណាយពេលទំនេរនៅក្បែរអ្នក ព្រោះអ្នកអនាគតទៅបើគេមិនធ្វើអ្វីសោះ ហើយប្រើតែពេលវេលានៅក្បែរអ្នកនោះ តើអ្នកនឹងរំពឹងអ្វី? ចូរប្រើប្រាស់ក្ដីស្រលាញ់ឱ្យបានច្បាស់លាស់ ហើយបែងចែកឱ្យច្បាស់រវាង មនុស្សដែលគ្រាន់តែស្រលាញ់អ្នកក្នុងគោលបំណងអ្វីមួយ និងស្រលាញ់អ្នកដោយពិតប្រាកដ៕

Pexels Photo 1253086