សេចក្ដីជូនដំណឹង ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ ២៤វិច្ឆិកា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីការតាមដានស្ថានភាពនៃអាកាសធាតុនៅក្នុងប្រទេស ចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២០ កម្ពុជានឹងទទួលរងនៃម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ។

ក្រោមស្ថានភាពបែបនេះបានធ្វើឱ្យ ៖

១. បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល 

  • សីតុណ្ហភាពអប្បបរមា មានពី ២២ - ២៤ អង្សា
  • សីតុណ្ហភាពអតិបរមា មានពី ២៨ - ៣០ អង្សា

នៅថ្ងៃទី ១៨ ដល់ថ្ងៃទី២២ វិច្ឆិកា នៅផ្នែកមួយចំនួននៃបណ្ដារាជធានីខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

២. បណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងភាគឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២១​ - ២៣ អង្សា
  • សីតុណ្ហភាពអតិបរមា មានពី ២៨ - ៣០ អង្សា

ចំពោះស្ថានភាពភ្លៀង ស្ទើរតែគ្មានទាំងស្រុង បើមានក៏ស្ថិតក្នុងកម្រិតតិចតួចដែរ។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣ - ២៥ អង្សា
  • សីតុណ្ហភាពអតិបរមា មានពី ២៨ - ៣០ អង្សា

នៅថ្ងៃទី១៩ ដល់ថ្ងៃទី ២២ វិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ ០,៥ ទៅ ១ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាដំណឹង៕

125520800_1486593648199203_5177632572749878635_o