លោកខាន់ ស៊ីអឿនច្រៀងមួយបទ ដុតអ្នកដែលមានសង្សារការចោលស្តាប់ហើយទឹកភ្នែករហាមគ្រប់គ្នា(មានវីឌីអូ)

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោមសម្លេងរដឺនតិចៗប្រចាំផលិតកម្ម សាន់ដេ បានចេញនូវបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា កូនក្រមុំនេះសង្សារខ្ញុំទេ កំពុងតែវាយប្រហារបេះដូងយុវវ័យមួយចំនួន ដែលមានសង្សាការចោល ស្តាប់ហើយហូរទឹកភ្នែករហាមគ្រប់គ្នា។ បទចម្រៀងមួយបទនេះ ក៏ត្រូវបាននិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ និង និពន្ធបទភ្លេងថ្មីដោយលោក ណាំ ប៊ុណ្ណារ័ត្ន ដែលជាតារាចម្រៀងមានឈ្មោះបោះសម្លេងខ្លាំងមួយរូបក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនផងដែរ។ អត្ថន័យបទចម្រៀងល្អ បទភ្លេងពិរោះ បូកផ្សំជាមួយតារាចម្រៀងច្រៀងបែបស្រវឺងប្លែកទៀត ស្តាប់ហើយអ្នកណាមិនយំទៅ បើកំសត់អីយ៉ាងៗនេះនោះ។

Photo_2020 11 17_14 39 37

106794636_1709521399196220_3210351226375625082_o

លោកខាន់ ស៊ីអឿន ម្ចាស់បទស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តម្តងណាឡើយ ព្រោះបទរបស់លោកដែលផលិតចេញមកមួយៗតែងតែប្លែកជាងគេជានិច្ចតែម្តង។

Photo_2020 11 17_14 39 38

កុំឲ្យខាតពេលអានអត្ថបទយូរ តោះចូលស្តាប់បទចម្រៀងថ្មីរបស់លោក ខាន់ ស៊ីអឿនទាំងអស់គ្នា តែត្រូវសន្យាថា ស្តាប់ហើយហាមយំតាមបទចម្រៀង ទោះបីជាត្រូវសាច់រឿងក៏ដោយ។

សូមទស្សនាវីឌីអូខាងក្រោម៖

អំពីអ្នកសរសេររបស់យើង៖ Writers