ការពិត ២០ ចំនុចអំពីភ្នាក់ងារសម្ងាត់ការពារប្រធានាធិបតីអាមេរិក គឺខុសគ្នាឆ្ងាយពីរឿងតហូលីវូដ

Secret Service គឺជាភ្នាក់ងារសំងាត់របស់សហរដ្ឋអាមេរិក ឬអង្គរក្សជាច្រើនដែលនៅចាំការពារប្រធានាធិបតីសហរដ្ឋអាមេរិក ដូចដែលអ្នកបានឃើញនៅក្នុងខ្សែភាពយន្ត ប៉ុន្តែនៅក្នុងជីវិតពិតវាខុសគ្នាឆ្ងាយពីខ្សែភាពយន្ត។ យោងតាមគេហទំព័រ Brightside បានធ្វើការបើកបង្ហាញរឿងរ៉ាវពិតមួយចំនួន របស់ភ្នាក់ងារសំងាត់ដែលចាំការពារប្រធានាធិបតីអាមេរិក ដែលមនុស្សជាច្រើនមិនធ្លាប់បានដឹងពីមុនមក។ ចង់ដឹងថារឿងរ៉ាវពិតរបស់ពួកគេយ៉ាងណា សូមប្រិយមិត្តអានទាំងអស់គ្នា:

១. ភ្នាក់ងារសំងាត់ការពារប្រធានាធិបតី មានច្រើនជាងអ្វីដែលអ្នកធ្លាប់គិត

នៅពេលនិយាយពីចារកម្មមនុស្សជាច្រើននឹងគិតថាភ្នាក់ងារទាំងអស់នោះមានយ៉ាងច្រើន ១០០ នាក់ប៉ុណ្ណោះប៉ុន្តែតាមពិតមានប្រហែលជា ៦.៥០០ នាក់ ព្រមទាំងអង្គរក្សដែលនៅការពារផ្ទាល់ផងដែរ។

២. ពួកគេមិនត្រឹមតែមានតួនាទីការការពារប្រធានាធិបតីប៉ុណ្ណោះទេ

ប៉ុន្តែភ្នាក់ងារសំងាត់ក៏មានតួនាទីការពារក្រុមគ្រួសាររបស់ប្រធានាធិបតី ភ្ញៀវរបស់ប្រធានាធិបតី ហើយនិងប្រជាជនដែលប្រធានាធិបតីចង់ការពារផងដែរ។

៣. ភ្នាក់ងារទាំងអស់មាន ៣ ដំណាក់កាលនៃក្រុមការងារដែលធ្វើការជាមួយគ្នាយ៉ាងជិតស្និត

នៅពេលចូលធ្វើជាភ្នាក់ងារសំងាត់លើកដំបូងត្រូវធ្វើការនៅក្នុងការិយាល័យរយៈពេលជាងបីឆ្នាំសិន បន្ទាប់មកត្រូវចេញទៅបំពេញការងារនៅខាងក្រៅដែលប្រឈមនឹងការងារដ៏លំបាកពី ៤ ទៅ ៧ ឆ្នាំ ហើយនៅទីបំផុតត្រូវបានតម្លើងឋានៈទៅធ្វើការនៅការិយាល័យនៃភ្នាក់ងារសំងាត់វិញ។

៤. មន្ត្រីភ្នាក់ងារសំងាត់ត្រូវបានបណ្តុះបណ្តាលឱ្យប្រើប្រាស់កាំភ្លើងគ្រប់ប្រភេទ និងជំនាញទាំងក្នុងនិងលើទឹក

ពួកគេត្រូវបានបណ្តុះបណ្តាលស្ទើរតែគ្រប់ស្ថានភាពដែលអាចកើតមានពាក់ព័ន្ធនឹងការសម្លាប់ និងការបាញ់ប្រហារ។ ពួកគេត្រូវប្រើគ្រាប់រំសេវពិសេសសម្រាប់ពេលហ្វឹកហាត់។ ហើយភ្នាក់ងារម្នាក់ៗត្រូវតែបង្កើនជំនាញរៀងរាល់ ៨ សប្តាហ៍ម្តង។

៥. ពួកគេមានជំនាញសង្គ្រោះបឋមផ្នែកវិជ្ជសាស្រ្ត

ភ្នាក់ងារទាំងអស់មានជំនាញវេជ្ជសាស្រ្តមូលដ្ឋាន ហើយត្រៀមខ្លួនដើម្បីរក្សាភាពស្ងប់ស្ងាត់ក្នុងស្ថានភាពធ្ងន់ធ្ងរដើម្បីជួយសង្គ្រោះជីវិតមុនពេលរថយន្តសង្គ្រោះមកដល់។ លើសពីនេះទៀតទីតាំងនីមួយៗដែលប្រធានាធិបតីស្ថិតនៅ ត្រូវតែធ្វើការវិភាគយ៉ាងហ្មត់ចត់ធ្វើយ៉ាងណានៅជិតមន្ទីរពេទ្យ និងចំណាយពេលតែ ១០ នាទីឱ្យដល់មន្ទីរពេទ្យ។

៦. ពួកគេតែងតែផ្ទុកឈាមសម្រាប់ប្រធានាធិបតីទៅជាមួយពួកគេ

ដើម្បីត្រៀមលក្ខណៈសម្រាប់ការព្យាបាលដំបូងក្នុងស្ថានភាពអាសន្នដែលត្រូវការការបញ្ចូលឈាម ដូច្នេះពួកគេតែងតែផ្ទុកឈាមជូនប្រធានាធិបតី។

៧. មានកន្លែងលាក់ខ្លួនសម្រាប់មន្ត្រីរដ្ឋាភិបាល

មានលេនដ្ឋានសម្ងាត់នៅក្រោមដីនៅលើភ្នំដើម្បីសង្រ្គោះមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ដូច្នេះបើក្រុមភេរវករប្រើផែនការសម្លាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ពួកគេនឹងបរាជ័យ។

៨. ប្រធានាធិបតីមានឈ្មោះសម្ងាត់

ឈ្មោះសម្ងាត់នេះច្រើនតែចាប់ផ្តើមដោយអក្សរដូចគ្នានឹងក្រុមគ្រួសារ ឧទាហរណ៍បារ៉ាក់អូបាម៉ាគឺ Renegade ឈ្មោះប្រពន្ធគាត់គឺ Renaissance និងកូនស្រីទាំងពីរគឺ Radiance និង Rosebud ។

៩. មានឧបករណ៏ចាប់សញ្ញានៅក្នុងការិយាល័យប្រធានាធិបតី

វិធានមួយក្នុងចំណោមវិធានការណ៍សម្ងាត់របស់ភ្នាក់ងារសម្ងាត់គឺប្រធានាធិបតីមិនមែននៅក្នុងការិយាល័យតែម្នាក់ឯងទេ។ ហេតុដូច្នេះហើយប្រសិនបើប្រធានាធិបតីត្រូវនៅម្នាក់ឯងនៅក្នុងការិយាល័យ ដូច្នេះពួកគេអាចតាមដានចលនាដោយឧបករណ៍ចាប់សញ្ញា ដែលត្រូវតែដំឡើងដើម្បីការពារការគំរាមកំហែងដែលអាចកើតមានឡើងដោយប្រការណាមួយ។

១០. ភ្នាក់ងារសម្ងាត់ចូលរួមក្នុងសកម្មភាព​ ចំណង់ចំណូលចិត្តរបស់ប្រធានាធិបតី

ប្រធានាធិបតីមិនអាចនៅម្នាក់ឯងបានទេ។ ដូច្នេះត្រូវតែមានវត្តមានភ្នាក់ងារនៅជាមួយប្រធានាធិបតីជាប្រចាំ ហើយក៏ត្រូវតែចូលរួមក្នុងសកម្មភាពជីវិតរបស់ប្រធានាធិបតីផងដែរ។ មិនថាប្រធានាធិបតីទៅរត់ហាត់ប្រាណនៅពេលព្រឹក ឡើងភ្នំ រឺជិះស្គីទេ ភ្នាក់ងារសម្ងាត់ត្រូវតែចូលរួមជាមួយ។

១១. ពួកគេត្រូវទៅជួបជាមួយវេជ្ជបណ្ឌិត

ដោយសារតែប្រធានាធិបតីមិនអាចព្យាបាលតែម្នាក់ឯងបានទេ ពួកគេត្រូវតែនៅទីនោះជាមួយប្រធានាធិបតីដើម្បីការពារសុវត្ថិភាពជានិច្ច។

១២. ពួកគេតាមដានរាល់លិខិតគំរាមកំហែង

វាមិនមែនគ្រាន់តែជារឿងមួយប៉ុណ្ណោះទេ ភ្នាក់ងារសម្ងាត់ត្រួតពិនិត្យរាល់អ៊ីមែល និងលិខិតគំរាមកំហែង។ ពួកគេមានព័ត៌មានជាច្រើនដើម្បីធ្វើឱ្យដំណើរការពិនិត្យឡើងវិញកាន់តែងាយស្រួល។

១៣. ភ្នាក់ងារសម្ងាត់តាមដាន និងកត់ត្រាអ្វីៗទាំងអស់

ភ្នាក់ងារសម្ងាត់ប្រើកែវយឺតពិនិត្យរាល់សម្មភាព ភាពខុសគ្នាដែលបានកើតឡើង វាជាជំនួយដ៏អស្ចារ្យមួយក្នុងការដោះស្រាយបញ្ហា ឬស្វែងរកពិរុទ្ធជន។ បន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Kennedy កាមេរ៉ាសុវត្ថិភាពត្រូវបានបំពាក់នៅក្នុងឡានដើម្បីថតទុករាល់ហេតុការណ៍។

១៤. ភ្នាក់ងារសម្ងាត់មិនបានស្បថថានឹងស្លាប់ដើម្បីប្រធានាធិបតីឡើយ

វាគ្រាន់តែជារឿងកុននៅក្នុងហូលីវូដប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងជីវិតពិតមិនមានសម្បថបែបនេះទេ។

១៥. មានតែមន្រ្តីម្នាក់គត់ដែលត្រូវគេសម្លាប់ក្នុងការបំពេញកាតព្វកិច្ចការពារប្រធានាធិបតី

ប្រសិនបើមន្រ្តីម្នាក់លះបង់ជីវិតផ្ទាល់ខ្លួនសម្រាប់ប្រធានាធិបតីគាត់ត្រូវតែធ្វើដោយស្ម័គ្រចិត្ត។ ហើយមានករណីតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រ វាជាករណីរបស់ភ្នាក់ងារសម្ងាត់គឺលោក Leslie Coffelt ដែលបានទទួលមរណភាពនៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ១៩៥០ ខណៈដែលការពារលោក Harry Truman ។

១៦. ពួកគេរក្សាទីស្នាក់ការរបស់ពួកគេជាការសម្ងាត់

ទីស្នាក់ការកណ្តាលរបស់ភ្នាក់ងារសម្ងាត់មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន។ វាជាអាគារមួយដែលគ្មានសញ្ញាសំគាល់ មិនមានសូម្បីតែសំរាមនៅក្បែរនោះ។ ដើម្បីទប់ស្កាត់ការដំឡើងគ្រាប់បែក អគារនេះមានទីតាំងស្ថិតនៅលើផ្លូវមួយដែលមានឈ្មោះថា H Street ។

១៧. ភ្នាក់ងារសម្ងាត់ត្រូវបានបង្កើតឡើងនៅថ្ងៃដែលលោកប្រធានាធិបតី​ Lincoln ត្រូវបានគេសម្លាប់

វាជាដំបូន្មានរបស់លោក Hugh McCulloch រដ្ឋលេខាធិការក្រសួងរតនាគារដែលបានផ្តល់អនុសាសន៍ឱ្យបង្កើតភ្នាក់ងារសម្ងាត់នេះឡើង។ គាត់បានបង្ហាញគំនិតរបស់គាត់ដល់លោកប្រធានាធិបតី Lincoln នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ១៨៦៥។ ក្រោយមកនៅយប់នោះលោកប្រធានាធិបតីត្រូវបានគេបាញ់សម្លាប់ចំក្បាលខណៈពេលកំពុងអង្គុយនៅក្នុងរោងល្ខោន។

១៨. ភ្នាក់ងារសម្ងាត់មិនត្រូវបានបង្កើតឡើងសម្រាប់ប្រធានាធិបតីទេ

ទោះបីជាវាត្រូវបានបង្កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Lincoln ត្រូវបានគេសម្លាប់ក៏ដោយ។ ប៉ុន្តែគោលបំណងសំខាន់បំផុតគឺដោះស្រាយជាមួយការក្លែងបន្លំ និងការផលិតក្រដាស់ប្រាក់ក្លែងក្លាយ។

១៩. ពួកគេមិនដែលពាក់វ៉ែនតាទេ

នៅក្នុងខ្សែភាពយន្តជាច្រើនយើងមើលឃើញថាអង្គរក្សការពារតែងតែពាក់វ៉ែនតាខ្មៅ និងស្លៀកពាក់ខ្មៅ។ ប៉ុន្តែជាក់ស្តែងនៅក្នុងជីវិតពិតពួកគេមិនដែលប្រើវ៉ែនតានៅពេលបំពេញបេសកកម្មរបស់ពួកគេទេព្រោះវាអាចធ្វើឱ្យមានកំហុសឆ្គងសំខាន់ៗ។

២០. ដៃរបស់ភ្នាក់ងារការពារត្រៀមជានិច្ច

ដៃរបស់ភ្នាក់ងារការពារប្រធានាធិបតីតែងតែនៅចង្កេះ ដើម្បីត្រៀបរាល់សកម្មភាពអាក្រក់ណាមួយកើតឡើង។ ទីតាំងម្រាមដៃត្រៀមជានិច្ចដើម្បីយកអាវុធទប់ទល់នឹងស្ថានភាពអាសន្ន៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ WTFINTHEWORLD

អំពីអ្នកសរសេររបស់យើង៖ Vireak007