នារីៗក្រោយវ័យ៣០ឆ្នាំ ត្រូវតែយល់នូវរឿងទាំង៣៨ចំណុចនេះ!!!

ជូនចំពោះនារីទាំងឡាយ! អ្នកត្រូវដឹងពីរឿងរ៉ាវទាំង៣៨ចំណុច ក្រោយអ្នកមានវ័យ៣០ឆ្នាំ !!!

១. រៀនយកប័ណ្ណបើកបរ ទិញឡានជិះផ្ទាល់ខ្លួន នៅពេលចង់ទៅក្រៅ មិនបាច់សុំអង្វរឲ្យគេជួយជូនទៅ ទោះអ្នកនោះជាប្តីក៏ដោយ។

២. កុំងប់ងល់នឹងរឿងស្នេហាស្ទើរស្លាប់ស្ទើររស់ពេក ទុកស្នេហាដូចជាគ្រឿងលំអរ អាចមានក៏បាន អាចអត់ក៏បាន។

៣. បើស្រលាញ់អាវមួយហ្នឹងហើយ មិនបាច់ខ្វល់ពីតម្លៃទេ ទិញពាក់ទៅ។ ក្នុងទូរខោអាវដែលមិនពាក់១ឆ្នាំ ជូនគេទៅ។

៤. បើសិនជាមានគេសរសើរយើងថានៅតែក្មេងហើយស្អាត ត្រឹមញញឹមហើយអរគុណគេបានហើយ តែកុំឈ្លក់វង្វេងនឹងពាក្យសរសើរនោះអី។

៥. ទិញធានារ៉ាប់រងជីវិតឲ្យខ្លួនឯងនិង ឡានរបស់យើង ព្រោះវាអាចទុកចិត្តជាងសំបុត្រអាពាហ៍ពិហ៍របស់យើង។

៦. យ៉ាងហោចណាស់ក៏ត្រូវមានកាបូបម៉ាកល្អមួយប្រើដែរ មិនបាច់មានច្រើនទេ តែក្នុងនោះត្រូវតែមាន កាតធានាគារដែលមានលុយគ្រប់គ្រាន់ មានឡេថែស្បែកល្អមួយ មានទូរសព្ទ័ និងថ្មសាកគ្រប់គ្រាន់ និងប័ណ្ណបើរបរ ព្រមទាំងកាតគ្រីឡាន។

៧. ហាត់ប្រាណជារៀងរាល់ថ្ងៃ បើអាចរៀនហាត់យូហ្គាកាន់តែប្រសើរ។

៨. មិនគួរទទួលរបស់របរពីបុរសផ្សេងឡើយ ក្រៅពីប្តី។

៩. នៅក្នុងឡានត្រូវតែមានអាវធំ និងឆ័ត្រមួយជានិច្ច។

១០. មិត្តរួមការងារដែលលើកសរសើរអែបអបប្រៀបដូចជាទឹកអប់----------ទោះជាម៉ាកល្បីយ៉ាងណាក៏បានត្រឹមតែហឹតតែប៉ុណ្ណោះ។

2672b71b2b20cda7d32c2e3764373738

១១. មិនត្រូវតតាំងជាមួយម្តាយក្មេកទេ ទោះគាត់ខុសយ៉ាងណា ក៏គាត់នៅតែជាម្តាយរបស់ប្តីយើងដែរ ចាត់ទុកគាត់ដូចជាកូនក្មេង កូនក្មេងដូរចរិតមួយថ្ងៃ១០០ដង អ្នកណាក៏ដឹង។

១២. ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវផឹកឲ្យស្រវឹងជោគជាំដែរ។ មនុស្សប្រុសស្រវឹងជារឿងធម្មតា តែមនុស្សស្រីស្រវឹងគឺជារឿងអាម៉ាស។

១៣. សើចញញើមដោយភាពជឿជាក់ កុំខ្លាចមានស្នាមជ្រួញ ភាពស្រស់ស្រាយរបស់ស្រ្តីមានសារៈសំខាន់ជាងសម្ផស្ស។

១៤. បើសង្សារចាស់សួរអ្នកថារស់នៅបានសុខសប្បាយទេ? អ្នកត្រូវឆ្លើយថា "សុខណាស់!"។

១៥. បើជួបសង្សារចាស់ត្រូវញញឹមហើយសួរសុខទុក្ខគេមុន ឲ្យគេដឹងថាយើងលែងខ្វល់រឿងចាស់យូរហើយ។

១៦. ត្រូវបណ្តុះចំណង់ចំណូលចិត្ត ១ឬក៏២ថែមទៀត ដើម្បីទុកជាការកំសាន្តពេលចាស់ទៅ។

១៧. បើមិនចេះជក់បារីទេកុំរៀនអី សុខភាពយើងសំខាន់ជាង។

១៨. ពេលទទួលទូរស័ព្ទត្រូវនិយាយដោយស្នាមញញឹម អ្នកខាងណោះទោះមើលមិនដឹងក៏អាចមានអារម្មណ៌ដឹងដែរ។

១៩. បើសិនជាយើងបានលែងលះគ្នាហើយ កុំប្រញាប់រកមនុស្សប្រុសផ្សេងទៀតរៀបការអី ព្រោះការរៀបការដោយមិនមានក្តីស្រលាញ់វាគួរឲ្យខ្លាចជាងនៅលីវម្នាក់ឯងទៅទៀត។

២០. ទោះជាមានរឿងអីក៏ដោយ កុំយកសុខភាពខ្លួនឯងទៅប្តូរ។

19b9e603609092ba07f369e1cade4189

២១. មនុស្សស្រីជោគជ័យធំបំផុតគឺចាត់ចែងរឿងគ្រួសារបានល្អ បើសិនគ្រួសារនិងអាពាពិពាណ៌បរាជ័យចាំយកចិត្តទុកដាក់រឿងការងារ។

២២. កុំខ្វល់និងយកចិត្តទុកដាក់ពាក្យសម្តីរបស់អ្នកដទៃពេល មានគេស្រលាញ់ ក៏មានគេច្រណែន ក៏មិនជាអ្វី អ្នកទាំងនោះត្រឹមតែជាអ្នកដទៃ។ រស់នៅក្នុងភាពជាខ្លួនយើង ដើម្បីសាច់ញាតិយើងនិងមនុស្សដែលស្រលាញ់យើង។

២៣. មិនត្រូវនិយាយវៃតម្លៃគេនៅក្រោយខ្នងទេ បើអាចនិយាយតែពាក្យល្អបានហើយ។

២៤. ត្រូវមានមិត្តភ័ក្រជាមនុស្សប្រុសមួយឬពីរនាក់ក៏ល្អ តែកុំឲ្យប្រពន្ធគេប្រច័ណ្ឌយើងឲ្យសោះ។

២៥. កុំគិតតែបន់ព្រះឲ្យជួយអី ព្រះក៏បានពោលថា "បន់ព្រះមិនស្មើនិងជួយខ្លួនឯងទេ" ពង្រឹងសម្ថតភាពខ្លួនឯង អាចជំនះឧបសក្កក្នុងជីវិតបាន។

២៦. ពិនិត្យរោគស្ត្រីជារៀងរាល់ឆ្នាំ មិនមានជំងឺយើងលែងបារម្ភ បើមានជំងឺយើងអាចដឹងមុន ព្យាបាលទាន់ពេល។

២៧. ចេះរក្សាមនុស្សជុំវិញខ្លួនយើង ទោះអ្នកនោះចេះត្រឹមតែលាងចានបោកខោអាវឲ្យយើងក៏ដោយ។

២៨. មានពេលរៀនអានសៀវភៅល្អៗ វានឹងមានប្រយោជន៏សំរាប់យើង។

២៩. កុំឈ្លោះប្រកែកគ្នានៅមុខកូនៗ វាធ្វើឲ្យបាត់បង់ជំនឿចិត្តលើជីវិតអាពាពិពាណ៌។

៣០. កុំបង្ហាញភាពសិចស៊ីពេក ភាពទាក់ទាញបំផុតរបស់នារីក្នុងវ័យនេះគឺ បញ្ញានិងភាពថ្លៃថ្នូរ។

A8763644f79388a58fb1b0bdccaca9f7

៣១. កុំបង្ខំឲ្យមនុស្សប្រុសកុហក់យើង គេនឹងស្អប់យើង ហើយបើយើងដឹងថាគេកុហក់ យើងក៏ស្អប់គេដូចគ្នា បិតភ្នែកម្ខាងបើកភ្នែកម្ខាង។

៣២. ទោះយ៉ាងណាក៏មិនត្រូវធ្វើជាជនទី៣ឬស្រីកំណាត់គេទេ ទោះអ្នកជាមនុស្សឆ្លាតយ៉ាងណាក៏គង់តែបែកការ។

៣៣. អ៊ុតខោអាវប្តីឲ្យស្អាតៗ ពេលគេបណ្តើរយើងចេញក្រៅយើងក៏មានមុខមាត់ដែរ។

1

៣៤. ដាច់ខាត់មិនត្រូវពាក់ស្រោមជើងរហែកទេ ព្រោះយើងអាចដោះស្បែកជើងចេញគ្រប់ពេល។

៣៥. ថតរូបតែងទុកមើលខ្លះក៏ល្អ ព្រោះសម្រស់របស់យើងមិនអាចត្រឡប់ថយក្រោយវិញទេ។

៣៦. គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ក៏បាន៧ម៉ោងដែរ។

៣៧. មានទំនាក់ទំនងជាមួយមិត្តភ័ក្រជានិច្ច បងប្អូនល្អដែលអាចនិយាយបានគ្រប់រឿងយ៉ាងហោចណាស់ក៏ត្រូវមានម្នាក់ពីរដែរ។

៣៨. ចេញធ្វើទេសចរណ៍មួយឆ្នាំម្តង ជាមួយក្រុមគ្រួសារ ប្តី ឬមិត្តភ័ក្រក៏បាន៕

31d66df2c60c96ff369e67241ab4c859

បកប្រែដោយ សុខ គឹមទៀវ