អត្ថប្រយោជន៍៤យ៉ាងនៃការប្រើដបទឹកល្អជាងកំប៉ុងប្លាស្ទិក ដែលអ្នកកំពុងជួយពិភពលោកដោយមិនដឹងខ្លួន

ចំណេះដឹង ៖ មិនថាកំប៉ុងប្លាស្ទិករឺរបស់ជ័រផ្សេងៗ ដែលមានហាងលក់ភេសជ្ជះរឺកន្លែងលក់ទីសាធារណះ អ្នកប្រាកដជាជៀសមិនផុតទេ ពីការប្រើហើយបានតែម្តងរួចក៏បោះចោល។ប្រហែលជាមនុស្សមួយចំនួននៅមិនទាន់បានដឹងទេថា ការបោះចោលជាតិប្លាស្ទិកទាំងអស់នោះ វាប៉ះពាល់បរិស្ថាននិងធម្មជាតិខ្លាំងប៉ុនណានោះទេ។

ដែរពេលនេះយើងសុំណែនាំនិងបង្ហាញពីអត្ថប្រយោជន៍៤យ៉ាងនៃការប្រើដបទឹកជំនួសនូវកំប៉ុងប្លាស្ទិកផ្សេងៗ ដែលអ្នកគួរដាក់តាមខ្លួនរាល់ពេលស្រេកទឹក និងអស់កម្លាំង ល្អជាជាងទិញកំប៉ុងជ័រដែលប្រើបានតែម្តង ៖

១.ល្អសម្រាប់បរិស្ថាន៖

១

ដបទឹកដែលអាចប្រើឡើងវិញបានរក្សាទុក ល្អជាជាងដបប្លាស្ទិកដែលត្រូវចំណាយពេលរាប់សិបឆ្នាំពីការរលាយបាត់នៅកន្លែងចាក់សំរាមហើយចំណាយពេលរាប់រយឆ្នាំដើម្បីបំផ្លាញ។

២.ធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួល:

២

ការមានវាដាក់ជាប់ខ្លួនជានិច្ចមានន័យថា អ្នកមិនចាំបាច់រង់ចាំទៅដល់ផ្ទះឬរកទិញកន្លែងមានលក់ដបទេ។ មានទឹកដែលអាចនៅជិតខ្លួនអ្នក បានជួយសម្រាលភាពស្រេកទឹកបានច្រើន មានន័យថាអ្នកផឹកទឹកកាន់តែច្រើន អ្នកកាន់តែមានសុខភាពល្អ។

៣. តំលៃសមរម្យ

៣

ជំនួសឱ្យការទិញដបទឹករាល់ពេលដែលអ្នកទទួលបានការស្រេកទឹកត្រូវការទិញកំប៉ុងទឹកបស់អ្នក ថែមមានតំលៃសមរម្យប្រើបានយូរនិងងាយស្រួលព្រោះកន្លែងសាធារណៈភាគច្រើនតែងមានកន្លែងលក់ទឹកចម្រុះដើម្បីងាយស្រួលដល់អ្នកទិញនិងចាក់ចូលដបរបស់អ្នក។ នេះក៏បានន័យថាជួយអ្នកសន្សំប្រាក់របស់អ្នករាល់ខែ។

៤.អត្ថប្រយោជន៍ច្រើនក្នុងពេលតែមួយ

៤

ដបទាំងនេះក៏ជួយសម្រួល សម្រាប់សុខភាពនិងគ្រួសាររបស់អ្នកដែរ។ មិនត្រឹមតែដបទាំងនេះប្រើប្រាស់បានយូរ, ទាន់សម័យនិងបន្ថយកាកសំណល់របស់អ្នក ដែលកំពុងជាព្រួយបារម្ភនៃការបញ្ចេញកាកសំណល់បញ្ជេះជាផ្សែង ប៉ះពាល់សុខមាលភាពរបស់អ្នកផងដែរ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក