យើងមានតម្រូវការ និងការជ្រើសរើសដៃគូជីវិតខ្ពស់ពេក យើងខ្លួនឯងជាអ្នកលំបាក

អ្នកណា ក៏ប្រាថ្នាចង់បានដៃគូជីវិតដែលល្អដែរ រឹតតែស្រឡាញ់ ពេញចិត្តមនុស្សដែលល្អ ស្អាត ឆ្លាត ពូកែ ... តែអ្វីដែលសំខាន់ នៅពេលដែលតម្រូវការស្នេហារបស់យើងខ្ពស់ពេក យើងប្រាថ្នាមនុស្សដែលល្អពេក វាបែរជាធ្វើឱ្យយើងពិបាកនឹងរកដៃគូជីវិត យើងរឹតតែមិនអាចទទួលបានមនុស្សដែលល្អដូចដែលចិត្តយើងចង់បានឡើយ។

ជាការពិត រាល់បំណងប្រាថ្នារបស់មនុស្សយើង មិនមែនសុទ្ធតែអាចក្លាយជាការពិតនោះឡើយ ហើយរឹតតែពិបាកជាងនេះ​ បើយើងមានតម្រូវការខ្ពស់ ចំពោះដៃគូរបស់យើង ច្បាស់ណាស់ថា មនុស្សដែលយើងត្រូវការនោះ គេក៏មានតម្រូវការខ្ពស់ចំពោះដៃគូរបស់គេដូចគ្នា ... យើងរើសគេ គេក៏រើសយើង។

61a2940d33dab1e1fce5f4c153b55818

យើងប្រាថ្នាមនុស្សដែលល្អពេក ខ្ពស់ពេក ស្អាតពេក ពូកែពេក តែពេលខ្លះចំណុចល្អទាំងអស់របស់គេនេះហើយ ដែលធ្វើឱ្យយើងពិបាកនឹងឈោងចាប់គេណាស់។ ព្រោះថាមនុស្សដែលគេល្អជាងយើង យើងខ្លួនឯងទេ​ដែលឈោងចាប់គេមិនបាននោះ ព្រោះថាគេល្អជាងយើង គេខ្ពង់ខ្ពស់ជាងយើង ដូច្នេះហើយ វាក៏ធ្វើឱ្យយើងពិបាកនឹងប្រជ្រៀតខ្លួនចូលទៅក្នុងជីវិតរបស់គេពិតមែន។

យើងស្រឡាញ់មនុស្សល្អ តែកុំល្អពេក ដែលល្អជាងយើង គឺយើងមិនអាចនឹងនៅក្បែរគេបានទេ គេល្អជាងយើង គេក៏ត្រូវការទៅរកមនុស្សដែលល្អជាងគេដូចគ្នា យើងអាចនឹងគិតថាយើងល្អប៉ុណ្ណឹង យើងចង់បានមនុស្សល្អដែរ ដូច្នេះគួរតែរកមនុស្សដែលប្រហាក់ប្រហែលនឹងយើង មិនមែនមើលឃើញគេល្អពេកនោះឡើយ៕

83964c19cf59d2eedce4a0e2e262c7de

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖