ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់ទាល់តែយកគេឱ្យបាននោះទេ ត្រឹមអាចនៅក្បែរគេ ឃើញគេមានក្ដីសុខ គឺគ្រប់គ្រាន់ហើយ!

មិនបាច់ស្រលាញ់គ្នាក៏បានដែរ សុំត្រឹមតែអាចបាននៅក្បែរគ្នា មានពេលវេលាល្អៗជាមួយគ្នា ត្រឹមឃ្លានមានអ្នកកំដរញ៉ាំ​ អផ្សុកមានអ្នកកំដរនិយាយលេង​ កេីតទុក្ខអាចនិយាយប្រាប់គ្នាឱ្យធូរស្រាលចិត្ត​ ពេលគិតអីមិនចេញមានអ្នកពិភាក្សាឱ្យយោបល់ ... ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។

ពេលខ្លះ វាជាអារម្មណ៍ត្រូវការ គឺគ្រាន់តែត្រូវការមនុស្សម្នាក់ដែលដឹងចិត្ត យល់ចិត្ត យកចិត្តទុកដាក់ ខ្វល់ខ្វាយ មិនទុកយើងចោល មិនបាច់ជាសង្សារនឹងគ្នាក៏បាន មិនបាច់ជាដៃគូនឹងគ្នាក៏មិនអី តែសុំធ្វើជាមិត្ត ឬលើសពីមិត្តដែលយល់ចិត្ត អាចនិយាយបានថា ជាទំនាក់ទំនងមួយដែលចេះថែរក្សាគ្នា ចេះខ្លាចបាត់បង់គ្នា ប៉ុណ្ណឹងគឺ កក់ក្ដៅ និងមានក្ដីសុខណាស់ទៅហើយ។

8e400b98d24e70651fb654401be901f0

ពេលខ្លះ អ្នកមានឈ្មោះថាជាសង្សារ ជាដៃគូស្នេហានឹងគ្នា ក៏មិនប្រាកដថា អាចកំដរគ្នា អាចមានពេលវេលាក្បែរគ្នា មានស្នាមញញឹមដ៏មានសុភមង្គលជាមួយគ្នានោះឡើយ។ អ្នកខ្លះ សង្សារតែឈ្មោះប៉ុណ្ណោះ តែឈ្លោះគ្នា ធ្វើបាបចិត្តគ្នា ធ្វើឱ្យពិបាកចិត្ត ទឹកភ្នែកស្ទើរតែរាល់ថ្ងៃ តើទំនាក់ទំនងនេះ មានន័យអ្វីទៅ មានតែលារឈឺចាប់តែប៉ុណ្ណោះ ម្លោះហើយ! សុំត្រឹមតែទំនាក់ទំនងមួយដែលពិតប្រាកដ ទោះមិនត្រូវជាអ្វីនឹងគ្នាឱ្យច្បាស់លាស់ វាអាចនឹងមានក្ដីសុខជាង។

C0f7b3c95783e0c1faa328b68879c254

ខ្ញុំមិនត្រូវការទេមនុស្សដែលនិយាយថាស្រឡាញ់ខ្ញុំ តែស្រឡាញ់ត្រឹមតែពាក្យសម្ដី ស្រឡាញ់ត្រឹមតែពាក្យសន្យា តែទង្វើ និងកាយវិការផ្ទុយស្រឡះ ឆ្ងាយជាងអ្នកដទៃទៅទៀត។ ខ្ញុំក៏មិនត្រូវការ មនុស្សដែលល្អឥតខ្ចោះ ឬមនុស្សដែលស្រឡាញ់ខ្ញុំបំផុតនោះឡើយ សុំត្រឹមតែមនុស្សធម្មតា សាមញ្ញ តែមានក្ដីស្រឡាញ់គ្រប់គ្រាន់សម្រាប់ខ្ញុំ ចេះថែរក្សា ចេះខ្លាចបាត់បង់ខ្ញុំ មិនទុកខ្ញុំចោល មិនធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឯកា ជាមនុស្សម្នាក់ដែល តែងតែនៅក្បែរ គ្រប់ពេលដែលខ្ញុំបញ្ហា គឺមនុស្សដែលទុកខ្ញុំសំខាន់សម្រាប់គេ បើទោះបីជាពេលដែល មិនបាននៅក្បែរគ្នាក៏ដោយ។ តើមានទេមនុស្សបែបនេះ តើទំនាក់ទំនងបែបហ្នឹង ពិតជាបានយូរអង្វែងមែនទេ?

Fc0904006548210ac83ab3f4d1a68818

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

 

អំពីអ្នកសរសេររបស់យើង៖