ចក្រភពអង់គ្លេសបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ២៤.១ ពាន់លានផោនក្នុងរយៈពេល ៤ ឆ្នាំខាងមុខ

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានប្រកាសថាក្រសួងការពារជាតិអង់គ្លេស​នឹងវិនិយោគទឹក​ប្រាក់​ដ៏ធំបំផុតពង្រឹងកងកំលាំងប្រដាប់អាវុធរបស់ខ្លួន​គិត​ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាមត្រជាក់ហើយទឹកប្រាក់ចំនួន ១៦,៥ ពាន់លានផោន” ក្នុងរយៈពេលបួនឆ្នាំគឺ​ជា​ការ​បន្ថែម​លើ​វិស័យយោធា។

British Army Exercises Ahead Of UN Peacekeeping Operation Scaled

លោក Johnson បានបញ្ជាក់ថាកងនាវាចរភូមិន្ទអង់គ្លេសត្រូវការ នាវាចម្បាំងType 26 Frigates ៨​គ្រឿងបន្ថែម  5 Type 31 frigates ៥​គ្រឿង កងនាវាចម្បាំងជំនាន់ថ្មី Type 32 frigates នាវានាវាគាំទ្រ និងនាវាស្រាវជ្រាវពហុតួនាទីថ្មី។​ លោក ចនសុនបាននិយាយថាថវិកានឹងអនុញ្ញាតសម្រាប់៖

GettyImages 1227840212 1160x773

សាងសង់មជ្ឈមណ្ឌលខួរក្បាលសិប្បនិមិត្តថ្មី បង្កើនកម្លាំងអ៊ិនធឺណិតជាតិ និង​ចុង​ក្រោយ សាងសង់ទីបញ្ជាការអវកាស RAF បាញ់បង្ហោះផ្កាយរណបអង់គ្លេសពីស្កុតឡេន។

RS62026_APPROVED Type 26 16x9_3 Lpr

លោក Boris Johnson បាន​និយាយ​ក្នុង​សារព័ត៌មាន ukdefencejournal ថា៖ “ ការពិនិត្យឡើងវិញរបស់យើង នឹងបញ្ចប់នៅដើមឆ្នាំក្រោយនិងរៀបចំរបៀបវារៈអន្តរជាតិរបស់ចក្រភពអង់គ្លេស ប៉ុន្តែខ្ញុំចង់ជូនដំណឹងដល់សភាអំពីលទ្ធផលដំបូងរបស់ខ្លួន។ អស់រយៈពេលជាច្រើនទសវត្សរដ្ឋាភិបាលអង់គ្លេស បានរៀបចំ និងចំណាយថវិកាការពារជាតិរបស់យើង។ ប្រសិនបើយើងបន្តដូចនេះយើងនឹង ដឹងថាកងកំលាំងប្រដាប់អាវុធរបស់យើងដែលជាមោទនភាពរបស់អង់គ្លេស បានធ្លាក់ចុះទាបជាងកម្រិតអប្បបរមានៃលទ្ធភាពជោគជ័យ ហើយនៅពេលបាត់បង់ពួកគេយើងមិនអាចទទួលបានមកវិញឡើយ។  វានឹងធ្វើឱ្យអន្តរាយដល់សន្តិសុខរបស់ប្រជាជនអង់គ្លេស ដែលជាការមិនគោរពកាតព្វកិច្ចសម្រាប់នាយករដ្ឋមន្រ្តីណាមួយ"។

1_JS221255032

" ខ្ញុំកំពុងបង្កើនចំណាយផ្នែកការពារជាតិចំនួន ២៤,១ ពាន់លានអឺរ៉ូក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ វិនិយោគ ១៩០ ពាន់លានអឺរ៉ូក្នុងរយៈពេល ៤ ឆ្នាំក្រោយ នឹង​មានចំនួនច្រើនជាងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត និងច្រើនជាងអ្វីទាំងអស់របស់​សម្ព័ន្ធមិត្តណាតូផ្សេងទៀតលើកលែងតែសហរដ្ឋអាមេរិក"។

_114334210_challenger

"ក្រសួងការពារជាតិបានទទួលបន្ទុកដោះស្រាយជាច្រើនឆ្នាំ ពីព្រោះការបំពាក់កម្លាំងប្រដាប់អាវុធរបស់យើងទាមទារការវិនិយោគរយៈពេលវែង ហើយសន្តិសុខជាតិរបស់យើងក្នុងរយៈពេល ២០ ឆ្នាំនឹងអាស្រ័យលើការសម្រេចចិត្តដែលយើងធ្វើនៅថ្ងៃនេះ"៕