យោធាអ៊ីស្រាអែលធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅហ្គាហ្សា

កងយោធាអ៊ីស្រាអែល បានចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេល ៤ ថ្ងៃគួរឱ្យភ្ញាក់ផ្អើលមួយនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ដែលទាហានចូលរួមទាំងអស់បង្ហាញសេណារីយ៉ូសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប។

1666_600X400articles

សមយុទ្ធទ្រង់ទ្រាយធំបានកើតឡើងនៅពេលកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាសចំនួនមួយយប់ថ្ងៃអាទិត្យនៅក្នុងតំបន់ឆ្នេរសមុទ្ របន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅហ្គាហ្សា។ ទោះយ៉ាងណា IDF បាននិយាយថាសមយុទ្ធបែបសង្គ្រាមនេះ ត្រូវបានគ្រោងទុកជាច្រើនសប្តាហ៍មុនមក​ម្ល៉េះ ហើយមិនទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗដែល​ទើប​កើត​ឡើង​ក្នុង​តំបន់​ហ្គាហ្សានោះទេ។

EncS2jSWMAAGnnJ 1024x684

បេសកកម្មបែបហ្វឹកហាត់គួរឱ្យភ្ញាក់ផ្អើលចំនួន ៤ ត្រូវបានរៀបចំរួចរាល់ហើយ ចាប់តាំងពីការតែងតាំងលោក Aviv Kochavi ជាប្រធានបុគ្គលិកយោធានៅខែមករាឆ្នាំ ២០១៩ ។សមយុទ្ធទាំងនេះ រួមមានការសាកល្បងសមត្ថភាពរបស់យោធា ក្នុងការដោះស្រាយការចាប់ជំរិតក្នុងតំបន់ West Bank  បេសកកម្មសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហេសបូឡានៅភាគខាងជើងអ៊ីស្រាអែល; ការប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតបែបកម្រិតស្ពស់ និងបេសកកម្មឆ្លើយតបទៅនឹងការគំរាមកំហែងតាមសមុទ្រពីខាងជើង។

127102119_155401239609497_859805141916517736_n

IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖“ ក្នុងពេលធ្វើសមយុទ្ធ កងពលនៃតំបន់ហ្គាហ្សាក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ផ្សេងៗគ្នា​ខណៈពេលដែលការសហការរវាងសាខារបស់យោធានឹងត្រូវបានសាកល្បង” ។

20170404_2_22862456_20649902

យោងតាម IDF ​អង្គភាពនៃ​កងពិសេសផ្សេង​របស់​កងទ័ពអ៊ីស្រាអែលនឹងចូលរួមនៅក្នុងសមយុទ្ធនេះផង​ដែរ។ ដូច្នេះប្រជាជននៅភាគខាងត្បូង គួរតែរំពឹងថានឹងបានឃើញកងទ័ព យានយន្តនិងយន្តហោះដែលកំពុងប្រតិបត្តិការនៅក្បែរព្រំដែនជាមួយតំបន់ហ្គាហ្សា។

BN RB811_CARACA_GR_20161205131512

ទោះបីរដ្ឋរបស់​ជនជាតិជ្វីហ្វកំពុងពិភាក្សាជាមួយក្រុមភេរវករហាម៉ាស ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលយូរក៏ដោយ ក៏ប៉ុន្មានសប្តាហ៍ថ្មីៗនេះគេឃើញមានការកើនឡើងនៃការវាយប្រហារក្នុងតំបន់ហ្គាហ្សាដដែល៕