ធ្លាប់ឆ្ងល់ទេ! ហេតុអ្វីបានជាអ្នក និងដៃគូរបស់អ្នកបិទភ្នែកនៅពេលអ្នកទាំងពីរ ថើបគ្នា!

ការថើបដែលប្រើរយៈពេលយូរបំផុតនៅលើពិភពលោកមានរយៈពេល ៥៨ ម៉ោង ៣៥ នាទីនិង ៥៨ វិនាទី។ នៅពេលដែលយើងមិនដឹងថាតើប្តីប្រពន្ធអាចថើបបានយូរប៉ុណ្ណាយើងមានចំលើយទៅនឹងសំណួរមាសមួយដែលគ្រប់គ្នាតែងតែមានការងឿងឆ្ងល់៖ "ហេតុអ្វីបានជាថើបគ្នាចាំបាច់បិទភ្នែក?"

យោងតាមគេហទំព័រ Bright Side បានកំណត់យកមូលហេតុដែលធ្វើឱ្យគូស្នេហ៍បិទភ្នែកពេលកំពុងថើប។ សូមអាចអត្ថបទខាងក្រោម។

១. វាជួយឱ្យខួរក្បាលយើងផ្តោតអារម្មណ៍បានល្អជាងមុន

Why We Close Our Eyes When We Kiss

© Siberia / Saban Films

យោងតាមការសិក្សាដែលធ្វើឡើងដោយអ្នកចិត្តសាស្រ្តនៅពេលដែលមានការមើលឃើញ ឬការរំខានច្រើនពេកនៅជុំវិញវាពិបាកសម្រាប់ខួរក្បាលរបស់យើងក្នុងការផ្តោតអារម្មណ៍។ សមត្ថភាពរបស់យើងក្នុងការដឹងរឿងកាន់តែអាក្រក់នៅពេលដែលភ្នែករបស់យើងកំពុងបំពេញការងារកាន់តែច្រើន។

២. វាមានន័យថាអ្នកចង់មានអារម្មណ៍កាន់តែខ្លាំងជាមួយនឹងភាពស្និតស្នាល

Why We Close Our Eyes When We Kiss

© The Kissing Booth 2 / Netflix

ដូចគ្នានឹងការបិទភ្នែកជួយឱ្យអ្នកបំបាត់ការរំខានដែលនៅជុំវិញខ្លួន វាក៏ផ្តល់ឱ្យអ្នកទទួលបានអារម្មណ៍នៃការថើបយ៉ាងពេញលេញដែរ។ តាមរយៈការថើបបិទភ្នែកអាចឱ្យខួរក្បាលរបស់យើងរក្សាការផ្តោតអារម្មណ៍លើការប៉ះគ្នាជាជាងបទពិសោធន៍នៃអារម្មណ៍ផ្សេងទៀត។

៣. ហានិភ័យតិច

Why We Close Our Eyes When We Kiss

© AXELLE/BAUER-GRIFFIN/East News © AXELLE/BAUER-GRIFFIN/East News

ការថើបគឺជារឿងផ្ទាល់ខ្លួននិងស្និទ្ធស្នាលបំផុតដែលមិនធ្លាប់មានវាអាចធ្វើឱ្យអ្នក ឬដៃគូរបស់អ្នកមានអារម្មណ៍ថាងាយរងគ្រោះ។ ដើម្បីចៀសវាងបញ្ហានេះ និងអារម្មណ៍ឆ្គងគូស្នេហ៍ចូលចិត្តបិទភ្នែកដោយស្វ័យប្រវត្តិមុនពេលថើបគ្នា។

៤. ជម្រើសបើកភ្នែក ឬបិទភ្នែក

Why We Close Our Eyes When We Kiss

© depositphotos.com  © depositphotos.com

ការថើបដោយបើកភ្នែកប្រហែលជាមិនអាចទៅរួចទេ។ ការថើបដោយបើកភ្នែកនឹងមិនត្រឹមតែធ្វើឱ្យដៃគូអ្នកមិនស្រួលចិត្តប៉ុណ្ណោះទេ ប៉ុន្តែភស្តុតាងវិទ្យាសាស្ត្របានបង្ហាញថាវាអាចបណ្តាលឱ្យខួរក្បាលអ្នកមានអារម្មណ៍ថាចម្លែកចិត្ត និងធ្វើឱ្យអ្នកមិនមានអារម្មណ៍ល្អទៀតផង។

តើអ្នកធ្លាប់ថើបនរណាម្នាក់ដោយបើកភ្នែកទេ?

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

 

អំពីអ្នកសរសេររបស់យើង៖ Vireak007