ជីវិតគូណាក៏មានបញ្ហាដែរ តែសំខាន់តើគូរបស់អ្នកជាគូដោះស្រាយបញ្ហា ឬគូបង្កបញ្ហា?

ជាការពិតណាស់ មិនថាជាសង្សារ ឬជាប្ដីប្រពន្ធនោះទេ គឺចៀសមិនផុតពីការមានបញ្ហាឈ្លោះទាស់គ្នានោះឡើយ តែយ៉ាងណាក៏ដោយ វាមិនសំខាន់ថា ជីវិតគូរបស់អ្នកត្រូវជួប និងប្រឈមមុខជាមួយបញ្ហាណាខ្លះនោះទេ តែវាសំខាន់នៅត្រង់ថា តើអ្នកទាំងពីរជាគូបែបណា?

គូដែលចេះជួយគ្នាដោះស្រាយបញ្ហា ឬជាគូដែលចេះត្រឹមតែបង្កបញ្ហាឱ្យគ្នា?

86486347_2231867883583432_6247464552657584128_n

មនុស្សម្នាក់ៗ ការដែលគេតម្រូវឱ្យមានដៃគូរួមដំណើរជីវិត គឺដើម្បីឱ្យមានគ្នាជួយគិត ជួយប្រឹក្សា និងដោះស្រាយបញ្ហាដែលនឹងកើតមានជាមួយនឹងគ្នា។

ដូច្នេះ នៅពេលដែលអ្នកមានគ្នារួមដំណើរ មិនថាអ្នកធ្វើអ្វី គិតអ្វីនោះទេ គឺត្រូវតែចេះសួរនាំ សុំមតិយោបល់ និងជួយគិតគូរគ្នាទៅវិញទៅមក។ មតិការគិតរបស់ម្នាក់ៗ គឺជាការប្រឹក្សាមួយដ៏ល្អសម្រាប់ជីវិតគូ និងដើម្បីដោះស្រាយបញ្ហានានាឱ្យបានល្អប្រសើរ។

119949699_2749007298536152_2214001610361714469_o

ជាសង្សារ​ ឬជាប្ដីប្រពន្ធ អ្នកគឺជាគូដែលរួមសុខរួមទុក្ខ មានបញ្ហាការលំបាក អ្នកទាំងពីរត្រូវចែករំលែកគ្នា ដូច្នេះបញ្ហាដែលនឹងកើតមាន វានឹងថមថយចុះពាក់កណ្ដាល ព្រោះអ្នកមានគ្នាសម្រាប់ចែករំលែក។

ចំណែកឯពេលមានភាពរីករាយសប្បាយចិត្ត ស្នាមញញឹម និងសេចក្ដីសុខ អ្នកត្រូវចេះយកមកចែកគ្នារីករាយ ដូច្នេះ សេចក្ដីសុខរបស់អ្នកនឹងត្រូវគុណឡើងជាពីរ។

100892771_2445796348857250_7783037904984473600_n

ជីវិតគូ ជីវិតប្ដីប្រពន្ធ កុំផ្ដោតលើបញ្ហាដែលកើតមាន រហូតដល់បង្កវាឱ្យក្លាយជាបញ្ហាកាន់តែធំដុំ។ ពេលជួបទុក្ខ មានការលំបាក បញ្ហាចូលមក អ្នកត្រូវចេះប្រឈមមុខដោះស្រាយជាមួយគ្នា វាមិនសំខាន់ទេថា បញ្ហាអ្វី តែអ្វីដែលសំខាន់គឺយើងមានដៃគូដើម្បីដោះស្រាយបញ្ហា មិនមែនជាគូដែលចេះតែបង្កបញ្ហា នាំរឿងឈឺក្បាលស្មុគស្មាញមកឱ្យគ្នានោះឡើយ។

នៅពេលដែលជីវិតអ្នក អាចរកបានដៃគូដោះស្រាយបញ្ហាជាមួយគ្នាហើយនោះ ទោះជីវិតអ្នកទាំងពីរជួបបញ្ហាលំបាក ឬធំប៉ុនណា ក៏វាលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ៕

124033600_2885862498183964_8052815365899663019_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖