អស្ចារ្យណាស់! ផលិតកម្មទីក្រុងភាពយន្ត បានចាប់ដៃជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរឲ្យកាន់តែចម្រើនទៅមុខកាន់តែខ្លាំង (មានវីឌីអូ)

ថ្មីៗនេះយោងតាម Facebook Page ផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) និង ផលិតកម្ម GMM Grammy បានបញ្ជាក់យ៉ាងច្បាស់ៗថា ផលិតកម្មទីក្រុងភាពយន្ត(Town Production) និងផលិតកម្ម GMM Grammy របស់ប្រទេសថៃពិតជាបានចាប់ដៃ(កិច្ចសហរប្រតិបត្តិការ)ជាមួយគ្នាពិតប្រាកដមែន។

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីរបស់នាយកប្រតិបត្តិរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក អ៊ិន រិទ្ធីចិត្រ ដែលបានថ្លែងប្រាប់សារព័ត៌មាន Big News ថា៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះផលិតកម្មទីក្រុងភាពយន្ត នឹងរៀបចំសន្និសីទសារព័ត៌មាន ជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ នាវេលាម៉ោង ប្រាំបួនព្រឹក ក្នុងទីតាំង ភោជនីដ្ឋាន QK ព្រមទាំងបើកសេរីសម្រាប់អ្នកសារព័ត៌មានគ្រប់ស្ថាប័នអាចចូលទៅសម្ភាសបាន។