កម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ​ ២០២០ ល្បីថារៀបចំកម្មវិធីថ្មីប្លែក និងមានស្តង់ដា ​សូម្បីតែបាច់ផ្កាក៏បង្កប់អត្ថន័យទាក់ទងនឹងវប្បធម៌ជាតិខ្មែរដែរ

ដូចយើងបានដឹងហើយថា ​កម្មវិធីប្រលងបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ​ ២០២០ ​(Miss Universe Cambodia 2020) បានរកឃើញម្ចាស់ពានជ័យលាភីហើយនោះគឺ ​កញ្ញា​ រ៉េត​ សារីតា​ ដែលល្បីថាមានទាំងសម្រស់ មានទាំងចំណេះដឹង ធ្វើឱ្យមហាជនគាំទ្រ ​និងកោតសរសើរជាខ្លាំងនូវលទ្ធផលគួរជាទីគាប់ចិត្តនេះ។ ​

ចំពោះកម្មវិធីកម្មវិធីប្រលងបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ​ 2020 នេះ ​ក្រៅពីត្រូវបានមហាជនទទួលស្គាល់ថាមានការជ្រើសរើសយ៉ាងម៉ត់ចត់ត្រឹមត្រូវទៀតនោះ ​សូម្បីតែដំណើរនៃការរៀបចំកម្មវិធីទាំងស្រុងពីដើមដល់ចប់ សុទ្ធតែត្រូវបានគេលាន់មាត់សរសើរថាជាការរៀបចំយ៉ាងពិសេស និងមានស្តង់ដា ថែមទាំងជួយលើកតម្កើងជាតិខ្មែរទៀត។

128193107_143092420930892_2953464602517978627_n

 

128203952_143092534264214_137762333344601388_o

 

តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ ​សូម្បីតែបាច់ផ្កានៅក្នុងដៃបវរកញ្ញា ក៏ជាផ្កាដែលមានការរៀបចំស្រស់ស្អាតប្លែក ពោលគឺជាចម្រុះនៃឧត្តមបុប្ផាបីប្រភេទដែលមាន បណ្ណជាតិ រំដួល និងរាជនីបុប្ផា។​​ដោយបណ្ណជាតិ ជាទិព្វបុស្បា ក្នុងចំណោមវត្ថុទិព្វទាំងប្រាំមួយ ដែលកើតចេញពីការកូរសមុទ្រទឹកដោះ ហើយយកទៅដាំនៅស្ថានព្រហ្មលោកទាំងដប់ប្រាំមួយជាន់។

ផ្កានេះត្រូវបានពពួកទេពអប្សរកាន់រេរាំ ជាតំណាងឲ្យទេវលោក សុភមង្គល និងភាពរុងរឿងរបស់សត្តនិករគ្រប់ទីស្ថាន។ ដោយហេតុនេះហើយ ទើបផ្កាបណ្ណជាតិ បានភ្ជាប់ជាមួយទេពអប្សរា ក្នុងរបាំអប្សរាដ៏ល្បីល្បាញរបស់កម្ពុជា។

រីឯ រំដួល ជាបុស្បាមានរូបរាងនិងពណ៌ស្រស់ស្អាត ព្រមទាំងមានគន្ធាក្រអូបរសាត់តាមខ្យល់យ៉ាងឆ្ងាយ។ ផ្ការំដួល ត្រូវបានគេស្គាល់ ជាបុស្បានិមិត្តរូបរបស់ជាតិកម្ពុជា ដែលប្រកបដោយកិត្តិនាមនិងភាពថ្លៃថ្នូរលើសកលលោក។

អមជាមួយ រាជនីនៃបុប្ផា peony ដែលស្ថិតនៅក្នុងកុលាលភាជន៍ដែលមានរចនាបែបស្រទាប់បទុម បានញុាំងឲ្យបាច់ផ្កានេះក្លាយជារាជនីនៃសម្រស់ធម្មជាតិយ៉ាងត្រកាលបំផុត។

127219818_3494337840684638_3469086144339351750_o

 

128254532_143092444264223_5217148046567918187_o

 

Untitled 1 Copy

 

126487726_142046671035467_3795493791351768054_o

 

គួរឱ្យដឹងផងដែរថា​ ការច្នៃប្រតិដ្ឋបាច់ផ្កាសម្រាប់ជ័យលាភី​បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ​ ២០២០ ត្រូវបានរៀបចំដោយហាងផ្កា ​បុស្បារាម-Bosbaram​ ដែលល្បីថាជាហាងផ្កាដែលមានគំនិតច្នៃប្រតិដ្ឋម៉ូតផ្កាស្អាតៗ ទាំងផ្កាខ្មែរ​ និងបរទេសប្រកបដោយភាពថ្មីប្លែកស្អាតខុសពីហាងដទៃៗ៕

រូបភាព៖ Sash Factor

126253804_142046661035468_3255968442917526204_o

 

126365835_142046761035458_5012634300067969225_o

 

126079015_142046704368797_3709767024583342521_o

 

126334829_142046714368796_5644295546363494950_o

 

127019459_142046677702133_2578112243781075202_o

 

126274239_142046697702131_5212535022936017348_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers