រកឃើញករណីវិជ្ជមាន Covid-១៩​ ថ្មី​ ចំនួន​ ០៧នាក់​បន្ថែម និងអ្នកជាសះស្បេីយ​ ០២នាក់

ក្រសួងសុខាភិបាកកម្ពុជា​ បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 ជាលទ្ធផលសម្រាប់ថ្ងៃទៅ ២៨ វិច្ឆិកា ២០២០ គឺបានរកឃើញវិជ្ជមានអ្នកឆ្លងជំងឺ Covid-19 ចំនួន៧នាក់បន្ថែម បន្ទាប់ពីបានរកឃើញវិជ្ជមានលើជំទាវរបស់ឯកឧត្តម ឆែម សាវុធ កាលពីល្ងាចថ្ងៃទៅ២៨ វិច្ឆិកា ២០២០នេះ។

គួរបញ្ជាក់ផងដែរថា អ្នកដែលមានវិជ្ជមានជំងឺ Covid-១៩ ទាំងអស់មានដូចតទៅ ៖

- ស្ត្រីជនជាតិអាមេរិកាំង អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ៃលិន។

- ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប និងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។

- ស្វាមីស្ត្រីជនជាតិខ្មែរខាងលើ ជាអគ្គនាយកពន្ធធនាគារនៃក្រសួងមហាផ្ទៃ រួមជាមួយនឹងសមាជិកគ្រួសារចំណួន៤នាក់ផ្សេងទៀត ដែលនៅផ្ទះជាមួយគ្នា។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងខាងក្រោម ៖

128426337_3568587459847001_6330700595329298162_n

128388662_3568587563180324_4144471114144035388_n

127640670_3568587486513665_5893087429470037962_n