Breaking News! រកឃើញវិជ្ជមានជំងឺ​ Covid-19 ៣នាក់បន្ថែមទៀតនៅថ្ងៃនេះ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាកកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ៣០ វិច្ឆិកា ២០២០ នេះ ចំពោះលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ គឺបានរកឃើញអ្នកឆ្លងថ្មី ដែលមានវិជ្ជមានចំនួន៣នាក់បន្ថែមទៀត ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា។

អ្នកឆ្លងវិជ្ជមានទាអ៣នាក់នោះរួមមាន ៖

- ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។

- ស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋាននៅស្នាក់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ (ក្នុងចំនួននេះមានរាជធានីភ្នំពេញ ២,១៣១នាក់) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ដូច្នេះចំនួនសរុបដែលបានធ្វើតេស្ត នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤,៨៦៩នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ- ១៩ ថ្មី ចំនួន០៣នាក់ខាងលើនេះដែរ) ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា!។ រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

សេចក្ដីលម្អិតបន្ថែមសូមអានការប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ ៖

Fn 2020 12 01 07 36 45 1

Fn 2020 12 01 07 36 45 2