ទីបំផុត! ដំរីឯកា Kaavan ពេលនេះមានគ្នាហើយ

ខែថ្មី ចាប់ផ្ដើមជីវិតថ្មី ដំរីដ៏កម្សត់មួយក្បាល ដែលបានរស់នៅក្នុងជីវិតដ៏ឯកាអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ ពេលនេះបានមកចាប់ផ្ដើមជីវិតជាថ្មីនៅលើទឹកដីកម្ពុជា ដោយដំរីនេះបានមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។

ដំរីឯកាមួយក្បាលនេះមានឈ្មោះថា Kaavan ដែលជាដំរីត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីឈ្នះក្ដី ដែលត្រូវបានតារាចម្រៀង Pop របស់អាមេរិក បានព្យាយាមទាមទាររកយុត្តិធម៌ និងសេរីភាពឱ្យវាវិញ តាំងពីឆ្នាំ២០១៦មកម្ល៉េះ។

129028240_165874265266585_1546850395373721621_n

យ៉ាងណាមិញ បន្ទាប់ពីឈ្នះក្ដី និងទទួលបានសេរីភាពមកវិញហើយនោះ តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan។

ការធ្វើដំណើររបស់ Kaavan មកកាន់ប្រទេសកម្ពុជា បានមានការរួមដំណើរពីសំណាក់អ្នកចម្រៀងប៉ុបរបស់អាមេរិក​ឈ្មោះថា Cher មកជាមួយ និងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីកម្ពុជា ក៏ដូចជាការចូលរួមអបអរសាទរពីប្រជាជនកម្ពុជាទាំងមូលផងដែរ។ លើសពីនេះ គ្រាន់តែមកដល់ទឹកដីកម្ពុជាភ្លាម ក៏មានពពួកដំរីស្វាគមន៍ Kaavanផងដែរ។

129095424_165874301933248_4520652432344537812_o

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Kaavan បានស្នាក់នៅក្នុងតំបន់ជម្រក​សត្វ​ព្រៃ​

គូលេន​ព្រហ្មទេព ​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ​ដោយ​មានសេរីភាព​៕

129114999_165874268599918_6834300919438727603_n

129161300_165874321933246_7275192264891943238_o

128948145_165114102009268_4889615769858505134_o

128905883_165114138675931_5931826751534640913_o

128913674_165114308675914_6295938607298552483_o