មនុស្សស្រី! ហ៊ានតែមិនខ្វល់ពីចំណុចទាំង៣នេះនៃរាងកាយ អ្នកប្រាកដជាបាត់បង់ហុងស៊ុយមួយភាគធំមិនខានឡើយ

សម្រាប់មនុស្សស្រី ភាពថ្លៃថ្នូរគឺស្ថិតលើអត្តចរិតមារយាទ ទៀតសោត ចិត្តគំនិត គឺជាគុណសម្បត្តិដ៏ធំមួយផ្នែកផងដែរ។ ប៉ុន្តែជាក់ស្ដែង សម្រាប់រាងកាយទាំងមូលរបស់អ្នក ប្រសិនបើអ្នកមិនអើពើយកចិត្តទុកដាក់ចំពោះចំណុចទាំង៣នេះទេ នោះអ្នកក៏នឹងបាត់បង់លាភសំណាងមួយចំនួនធំមិនខានឡើយ។

១. ដើមទ្រូង

127880412_3540778316003311_4360174068807955345_o

ស្ត្រីជាច្រើនគិតថា ប្រសិនបើដើមទ្រូង ឬសុដន់របស់នាងយារធ្លាក់ នោះវាបណ្តាលមកពីការសម្រាលកូន និងការបំបៅកូន។ នេះជាការពិត ប៉ុន្តែមានតែ ២០-៣០% និង ៧០% ទៅហើយដែលបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកខ្លួនឯង។

ប្រសិនបើអ្នកខិតខំប្រឹងប្រែងថែរក្សា និងអនុវត្តដើម្បីជួយឱ្យដើមទ្រូងរបស់អ្នកនៅតែតឹងណែនល្អ ទោះអ្នកមានកូន៣ ឬ៤នាក់បន្ថែមទៀត ក៏អ្នកនៅតែស្រស់ស្អាត និងមានសុខភាពល្អដូចធម្មតា។

បុរសមិនចូលចិត្តមនុស្សស្រីដែលមានដងខ្លួនស្អាត មិនចាំបាច់មានស្តង់ដារដូចម៉ូឌែលទេ តែបើអ្នកបែរជាបណ្តោយឱ្យដើមទ្រូង ឬសុដន់យារធ្លាក់យ៉ាងឆាប់រហ័សនោះ ក៏អាចនឹងធ្វើឱ្យស្វាមីរបស់អ្នកឆាប់ជិនណាយដែរ។

ទុកឱ្យរាងកាយជាពិសេសតំបន់ទ្រូង មិនត្រឹមតែធ្វើឱ្យប្តីធុញទ្រាន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្លួនគាត់មានអារម្មណ៍ថាខ្លួនឯង កាន់តែអន់ និងដុនដាបផងដែរ ដូច្នេះអ្នកក៏នឹងបាត់បង់ជំនឿចិត្ត និងភាពក្លាហានចំពោះខ្លូនឯងដូចគ្នា។

២. ស្បែកមុខ

128137226_3540427509371725_1276581766167583836_o

មានបងប្អូនស្រីវ័យកណ្តាលជាច្រើន ទោះបីជាពួកគេមានអាយុ ៤០ ឬ៥០ឆ្នាំឡើងក៏ដោយ ប៉ុន្តែពួកគេនៅតែមានផ្ទៃមុខរលោង ដែលមើលទៅស្រស់ថ្លា និងមានសុខភាពល្អគួរឱ្យកោតសរសើរ។

ស្ត្រីជាច្រើនទើបតែឈានចូលវ័យ ៣០ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែស្បែកមុខរបស់ពួកគេបានចាប់ផ្តើមបង្ហាញសញ្ញាខ្លាញ់រអិលព្រិល និងមានស្នាមជ្រីវជ្រួញ មុខចាស់ ចំណុចខ្លះឡើងជាំខ្មៅ ដែលមើលទៅដូចមនុស្សវ័យ៦០ឆ្នាំអ៊ីចឹង។

ស្បែកមុខឆាប់ចាស់រហូតដល់ ៩០% គឺដោយសារតែយើងមិនដឹងពីរបៀបថែរក្សា និងការពារស្បែករបស់យើង។ ដើម្បីឱ្យស្បែកមានសុខភាពល្អ តែងតែមានភាពរឹងមាំយើងត្រូវថែរក្សា និងការពារវាតាំងពីនៅក្មេង។

យើងត្រូវបរិភោគក្នុងកម្រិតមធ្យម បរិភោគបន្លែ និងផ្លែឈើច្រើន ផឹកទឹកឱ្យច្រើនដើម្បីបំបាត់ជាតិពុល ពេលខ្លះអ្នកមិនត្រូវស្ដាយលុយក្នុងការទៅស្ប៉ាសម្រស់ ថែស្បែក ទិញវីតាមីនបន្ថែមសារធាតុចិញ្ចឹមចាំបាច់សម្រាប់ស្បែក ទិញគ្រឿងសំអាងដើម្បីការពារភាពចាស់របស់ស្បែកផងដែរ។

៣. ត្រគាក​ ឬគូទ

121387262_3417688791645598_2511018044495206718_o

នៅសម័យចាស់ ឬតាមនរវិទ្យាបានបង្ហាញថា ស្ត្រីដែលមានគូទធំ ឬត្រគាកមូលសាយ គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មានសំណាងមានគ្រួសារល្អ មានកូនៗល្អ គ្រួសារមានក្ដីសុខ សុភមង្គល កក់ក្ដៅយ៉ាងខ្លាំង។

ដូច្នេះស្ត្រីអ្នកគួរតែចាប់អារម្មណ៍ និងថែរក្សារាងរៅ គូទ ឬត្រគាកឱ្យបានល្អ គឺស្មើនឹងអ្នកថែរក្សាព្រេងសំណាង និងលាភរបស់អ្នកដូចគ្នា។

អ្នកគួរតែហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីឱ្យមានគូទស្អាត រាងមូលដើម្បីបង្ហាញភាពយុវវ័យរបស់អ្នកពោរពេញដោយភាពរឹងមាំ និងជាពិសេសដើម្បីស្វាគមន៍សំណាងក្នុងគេហដ្ឋានរបស់អ្នកផងដែរ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)