អាជ្ញាធរ​សម្រេច​បិទ​ អគារកាណាឌីយ៉ា បណ្ដោះអាសន្ន ក្រោយរកឃើញបុគ្គលិកធនាគារចិន ( Bank Of China ) ១នាក់ វិជ្ជមាន Covid-១៩

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបានសម្រេចយបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាបណ្ដោះអាសន្នសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកវិជ្ជមានជំងឺ Covid-១៩។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ទៅលើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដោយហេតុដូចនេះ ក្រសួងបានស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Canadiatower