ស្លឹកឈើបញ្ជាក់ ពីអត្តចរិតរបស់អ្នកនៅក្នុងទំនាក់ទំនង!

តើអ្នកចូលចិត្តស្លឹកឈើមួយណាជាងគេ? ស្លឹកឈើដែលអ្នកបានជ្រើសរើស វានឹងបង្ហាញអំពីអ្នកចំពោះទំនាក់ទំនង។

1. ស្លឹកឈើទី 1

Screen Shot 2020 12 04 At 12.08.20 PM

ប្រសិនបើអ្នកជ្រើសរើសយកស្លឹកឈើទី១នេះវានឹងបង្ហាញថា អ្នកគឺជាមនុស្សដែលមានគោលដៅខ្ពស់។ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកច្បាស់ជាទទួលស្គាល់ថាអ្នកត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើតទំនាក់ទំនងល្អ ហើយក៏ត្រៀមខ្លួនបង្កើនភាពអត់ធន់ខ្ពស់ដែរ។

អ្នកដឹងពីរបៀបស្រឡាញ់អារម្មណ៍របស់អ្នក សេចក្ដីស្រឡាញ់របស់អ្នកមិនត្រូវបានចោទសួរទេ។ អ្នកត្រូវបានគេពិពណ៌នាថា ជាដៃគូស្មោះត្រង់ណាស់ដែលមានន័យថា អ្នកនឹងមិនបោកប្រាស់មនុស្សជាទីស្រឡាញ់របស់អ្នក ហើយអ្នកនឹងមិនប្រថុយទំនាក់ទំនងរបស់អ្នករយៈពេលមួយនាទី ដើម្បីតែធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្តនោហឡើយ។

2. ស្លឹកឈើទី 2

Screen Shot 2020 12 04 At 12.08.24 PM

ការជ្រើសរើសស្លឹកឈើទី២នេះមានន័យថា អ្នកស្រឡាញ់សេរីភាពរបស់អ្នក។ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកមិនបង្ហាញអារម្មណ៍ពិតរបស់អ្នកយូរទេ ព្រោះអ្នកខ្លាចមិនហ៊ានចូលក្នុងអ្វីមួយឱ្យចាក់ជ្រៅពេក។

អ្នកចូលចិត្តពិសោធន៍ នេះជាមូលហេតុដែលអ្នកត្រូវបានគេចាត់ទុកថា ជាមនុស្សសាវា ចាប់ផ្ដើមស្នេហាជាមួយនឹងតែអារម្មណ៍ត្រូវការមួយឆាវ។

3. ស្លឹកឈើទី 3

Screen Shot 2020 12 04 At 12.08.28 PM

ការជ្រើសរើសស្លឹកទី៣នេះមានន័យថា អ្នកប្តេជ្ញាចិត្តនឹងមនុស្សម្នាក់ទៀត ទោះបីវាមិនល្អសម្រាប់អ្នកក៏ដោយ។

ទោះយ៉ាងណា ដៃគូម្ខាងទៀតរបស់អ្នកនឹងរីករាយក្នុងការកសាងទំនាក់ទំនងជាមួយអ្នក ពីព្រោះអ្នកគឺជាមនុស្សដែល“ ចេះបត់បែន” ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ វាត្រូវបានណែនាំឱ្យអ្នកថែរក្សាខ្លួនឯងខ្លះផង

4. ស្លឹកឈើទី 4

Screen Shot 2020 12 04 At 12.08.32 PM

ស្លឹកឈើចុងក្រោយនេះបង្ហាញថា អ្នកមានសុទិដ្ឋិនិយម និងរ៉ូមែនទិក។ អ្នកស្រឡាញ់នៅពេលទំនាក់ទំនងរបស់អ្នក គឺបរិសុទ្ធ និងពិតប្រាកដ។ អ្នកបង្កើតផែនការដ៏អស្ចារ្យ ហើយរីករាយនឹងការរវើរវាយចំពោះស្នេហារបស់អ្នក។

អ្នកធ្វើអ្វីក៏ដោយ ដើម្បីឱ្យដៃគូម្ខាងទៀតរបស់អ្នកសប្បាយចិត្ត វាមិនធម្មតាទេនៅក្នុងពិភពលោកសព្វថ្ងៃនេះ៕

ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)