ប្ដីរត់តាមស្រីទៅចោលច្រើនខែ ប្រពន្ធឆ្លងទន្លេតែម្នាក់ឯងក្នុងបន្ទប់ទឹក ចេះបានក្រុមសង្គ្រោះ៧១១ ជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ​៖​ កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើង បង្កឱ្យមានភាពភ្ញាក់ផ្អើលនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ដោយាមានស្ត្រីឈឺពោះសម្រាលកូនម្នាក់ ឈ្មោះ កែម ស្រីនិច អាយុ ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលនៅចំណុចខាងលើ មានស្រុកកំណើត នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

128519036_184538073384096_8403739715816359763_n

គួរបញ្ជាក់ផងដែរថា កែម ស្រីនិច​ នាងបានរៀបការ អស់រយៈពេលជាង១ឆ្នាំមកហើយ ​ប៉ុន្តែជីវិតប្តីប្រពន្ធរបស់នាង រស់នៅមិនចុះសម្រុងនឹងគ្នាទេ។ បញ្ហានេះក៏ដោយសារតែប្ដីគិតតែពីលួចមានស្រីថ្មី ហើយនាំស្រីថ្មីនោះទៅបាត់ អស់រយៈពេលជាច្រើនខែមកហើយ ដោយទុកឱ្យនាងរស់នៅជាស្ត្រីមេម៉ាយពពោះតែម្នាក់ឯង ជាមួយមុខរបរកម្មកររោងចក្រ ស្នាក់នៅក្រោមដំបូលផ្ទះជួលទាំងជីវភាពខ្វះខាត រហូតដល់ពោះធំគ្រប់ខែ។

128644951_184538120050758_7488109757942577838_n

លុះមកដល់រសៀលថ្ងៃទី០៣ ខែធ្នូ នាង​​មានអាការឈឺ និងចុកសៀតពោះ ហើយដើរចូលបន្ទប់ទឹក ស្រាប់តែ​បែកទឹកភ្លោះ សម្រាលកូនតែម្តង។

ក្រោយពេលមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទើបប្រជាពលរដ្ឋរាយការណ៍ទៅ​អង្គភាព៧១១ ហើយពួកគាត់បានបើករថយន្ដមក​ដឹក និងនាំស្រ្ដីខាងលើទៅសង្រ្គោះនៅក្នុង​មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង​។ ប៉ុន្ដែដោយសារមើលឃើញពីជីវភាពរបស់នាងខ្វះខាតខ្លាំងពេក ​ក្រុមការងារសង្គ្រោះ៧១១ក៏បានផ្តល់ជាអំណោយ និងថវិកាមួយចំនួនថែមទៀតដល់នាង និងទារកកម្សត់៕

129214608_184538080050762_2249243904009003699_n

129278524_184538126717424_5896679416279603443_n

129719747_184538166717420_4836260601035426501_n