ដើម្បីកម្ពុជា! យើងចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ មក ក៏មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីជួយដល់រដ្ឋាភិបាល។

យ៉ាងណាមិញ ក៏មានសប្បុរសជនខ្លះ ក៏បានសំណូមពរដល់សម្ដេចបង្កើតនូវកុងធនាគារមួយដើម្បីងាយស្រួលដល់សប្បុរសជនដទៃទៀតដែលចង់ចូលរួមក្នុងបេសកកម្មមួយនេះដើម្បីកម្ពុជា។ ដោយហេតុនេះដែរ នៅព្រឹកថ្ងៃទី ០៨ ធ្នូ ២០២០នេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានសម្រេចអនុម័តចាត់ចែងតាមច្រកពីរផ្សេងទៀត ដើម្បីងាយស្រួលសម្រាប់បងប្អូនដែលចង់ចូលរួមក្នុងបេសកកម្មនេះ ក្នុងនោះរួមមាន ៖

១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

ដូច្នេះ តាមរយៈការបរិច្ចាគទាំង២ច្រកនេះ សង្ឃឹមថាប្រជាជនកម្ពុជាយើងនឹងបានចូលរួមតិចក្ដីច្រើនក្ដី ដើម្បីកម្ពុជា និងប្រជាជនយើងទាំងអស់គ្នា៕

130266320_3585769081471563_8623827451454683213_n

129588011_3585708361477635_3044879839932325598_o