អ្នកស្រលាញ់ចូលចិត្តផ្កា​ ប្រាកដជាប្រាថ្នាចង់មកដើរកម្សាន្ត​ និងទទួលទានអាហារនៅទីនេះមិនខាន

សម្រាប់អ្នកដែលស្រលាញ់ផ្កា​ ពិតជាចង់ឃើញទិដ្ឋភាពសួនផ្កា​ និងកន្លែងដែលមានតុបតែងរបៀបផ្កាៗ​ ដែលមានភាពស្រស់ស្រាយជាមិនខាន​ ដូច្នេះ Baan rai i arun (บ้านไร่ ไออรุณ)​ មិនធ្វើឱ្យលោកអ្នកខកបំណងនោះទេ។

128983034_1752934828199349_2509825130064192265_o

130100952_1752935274865971_1062213164793534836_o

129370830_1752934968199335_691844544600472048_o

Baan rai i arun (บ้านไร่ ไออรุณ)​​គឺជាហាងកាហ្វេ​​ និងភោជនីយដ្ឋាន​ ដែលបើកបម្រើចាប់ពីម៉ោង​​៨ព្រឹក​​ដល់ម៉ោង៥ល្ងាច​​មានអាហារឆ្ងាញ់ៗទទួលទានជាច្រើនដូចជា​ អាហារថៃ​ អាហារសម្រន់​ អាហារបែបចិន​​​ អាហារក្នុងតំបន់​ រួមទាំងភេសជ្ជៈជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ៗជាប់ចិត្តដែលមានការរៀបចំតុបតែងលម្អដោយផ្កាមើលទៅគួរឱ្យចង់ទទួលទាន​ ដែលអាចជ្រើសរើសទទួលនៅក្នុងហាងក៏បាន​ ឬអាចទទួលទាននៅខាងក្រៅជាមួយបរិយាកាសបែបធម្មជាតិក៏បាន។

129055734_1752934888199343_3878862969414128504_o

129018158_1752935031532662_8689993526107927669_o

129729346_1752935154865983_3400027561126156934_o

128911863_1752934764866022_6630291753392876663_o

ក្រៅពីអាចទទួលទានអាហារឆ្ងាញ់ៗ​ ជាមួយនឹងបរិយាកាសស្រស់ស្រាយភ្ញៀវទេសចរណ៍ក៏អាចដើរកម្សាន្តថតរូបលេងបានតាមចិត្ត​​ដែលមានទាំងសួនផ្កា​ ទឹកជ្រោះ​ និងកន្លែងបែបធម្មជាតិជាតិច្រើនកន្លែងទៀត​​​ ពិសេសក៏មានហាងលក់អនុស្សាវរីយ៍ដែលធ្វើចេញស្នាដៃប្រជាជនក្នុងស្រុកផងដែរ។

ហាងកាហ្វេ​ និងអាហាររដ្ឋាននេះ​ នឹងត្រូវបិទទទួលភ្ញៀវនៅម៉ោង​៥ល្ងាច​ ដើម្បីរៀបចំអាហារ​ និងកន្លែងទទួលទានបែបធម្មជាតិសម្រាប់បណ្តាភ្ញៀវដែលជ្រើសរើសស្នាក់នៅទីនេះទៀតផង។

128932124_1752935171532648_7996897432048665136_o

129302604_1752934998199332_8018123241354878836_o

130589895_1752934948199337_1192831413123395520_o

129762305_1752953044864194_6089240742856209208_o

129483126_1752952954864203_1023477928071093201_o

គួរឱ្យដឹងផងដែរថា​​ បានអរុណ​ ឬផ្ទះអរុណ Baan rai i arun (บ้านไร่ ไออรุณ)​​ មានទីតាំងស្ថិតនៅ​ ភូមិបាងប៊្រុឡាង ស្រុកកះពើ ខេត្ត​រ៉ាក់ណង ឆ្ងាយពីផ្លូវផេចកាសេម ផ្លូវគោក​ រ៉ាក់ណង​-ផាំងង៉ា-ភូកេត ចូលមកផ្លូវលំប្រហែល 3គីឡូម៉ែត្រ ឬស្វែងរកមើលផែនទី ផ្ទះចំការអៃអរុណ(บ้านไร่ไออรุณ)​ ក្នុង​Google​ ​Map ក៏បាន។ អាចចូលទៅមកកាន់ហ្វេសប៊ុកផេកផ្ទាល់​​ บ้านไร่ ไออรุณ baan rai i arun​ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ +66 96 938 2981 ៕

អត្ថបទ៖​ក្នុងស្រុក

128936783_1752932121532953_5420132929020923006_o

129887509_1752932098199622_8005557399952170527_o

130274017_1752934738199358_8870268199097463381_o

129013142_1752932251532940_1554779036324743401_o

129320198_1752932218199610_7626048335854128217_o

129018158_1752935031532662_8689993526107927669_o

129500154_1752935248199307_2657985665723084524_o

129250117_1752935061532659_205246916994551883_o

129653562_1752932151532950_3137631634792364416_o

129276833_1752941038198728_7291917359748665556_o

129463770_1752941251532040_4871635202094597198_o

129936831_1752941141532051_2951300296488594569_o

129271813_1752952924864206_7333769996483271990_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers