សម័យCovid! បង្រៀនមនុស្សឱ្យចេះប្រុងប្រយ័ត្ន ចេះការពារ តែក៏បង្រៀនមនុស្សឱ្យលែងទុកចិត្តគ្នា អ្នកខ្លះបែរជាបន្ទោសគ្នាទៅវិញ!

ចាប់តាំងពីមានជំងឺ Corona ឬ Covid-១៩ បានរាតត្បាតពាសពេញសកលលោកមក មិនថាផ្ទុះឡើងក្នុងដំណាក់កាលទី១ ទី២ ឬទី៣នោះទេ គឺសុទ្ធតែបានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភ និងខ្លាចរអាយ៉ាងខ្លាំង ព្រោះថាជំងឺមួយនេះ ក៏បានសម្លាប់មនុស្សអស់រាប់សែននាក់នៅលើពិភពលោក នឹងបានធ្វើឱ្យមនុស្សមួយផែនដីបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល តាមបណ្ដាប្រទេសនានាមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។

2020_03_22_90288_1584886900._large

យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជាយើង ក៏ត្រូវជួបរឿងហេតុដ៏អាក្រក់មួយនេះដល់ទៅ៣ដំណាក់ឯណោះ។

ស្ថិតក្នុងដំណាក់កាលទី១ ដែលជាការជ្រៀតចូលដំបូងបង្អស់ គឺបានធ្វើឱ្យមនុស្សម្នា ប្រជាជនមានការខ្វល់ខ្វាយ ព្រួយភ័យ ដល់ថ្នាក់អ្នកខ្លះមិនហ៊ានទាំងចេញទៅរកស៊ីផងក៏ព្រោះតែខ្លាចឆ្លងជំងឺនេះដល់ក្រុមគ្រួសារ កូនចៅ។

ឈានដល់ដំណាក់កាលទី២ អាចនិយាយបានថា គ្រប់គ្នាប្រហែលជាបានផ្សុំានឹងបញ្ហានេះ ក៏ដូចជាបានយល់ដឹងច្រើនចំពោះការរក្សាអនាម័យ និងការការពារបានច្រើន។

12948554 3x2 Xlarge

ប៉ុន្តែឈានដល់ដំណាក់កាលទី៣នេះ សម្រាប់ប្រទេសកម្ពុជាយើង គឺពិតជារៀងធ្ងន់បន្តិចហើយ ព្រោះនេះជាដំណាក់កាលឆ្លងចូលជាសហគមន៍ដំបូងផងដែរ ដែលបានកើតឡើងនាពេលចុងខែវិច្ឆិកាកន្លងទៅនេះ។ ដំណាក់កាលឆ្លងចូលសហគមន៍ គឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនយើង ព្រោះមានអ្នកឆ្លងច្រើនខ្លាំង និងមានអ្នកជាប់ពាក់ព័ន្ធស្ទើរតែគ្រប់ទីកន្លែង។

ក៏ព្រោះតែបញ្ហា ការរីករាលដាលមួយនេះហើយ គឺបានធ្វើឱ្យប្រជាជនខ្មែរយើងរឹតតែមានការប្រុងប្រយ័ត្នទ្វេដង មិនថាការធ្វើដំណើរចេញទៅក្រៅ ការរក្សាអនាម័យ ការការពារនោះទេ គឺតែងតែប្រកាន់ខ្ជាប់តាមគោលការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺមួយនេះ។

1585711116xvljx Photo 2020 03 24 17 05 59

ជារឿងដែលយើងអំណរ ដែលគ្រប់គ្នាមានការគោរពចំពោះគោលការណ៍របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រជាជនចេះអនាម័យ ចេះការពារ ចេះប្រុងប្រយ័ត្ន។ ប៉ុន្តែរឿងដែលគួរឱ្យសោកស្ដាយបំផុតនោះគឺ ដំណាក់កាលមួយនេះ ក៏ធ្វើឱ្យមនុស្ស លែងទុកចិត្តគ្នា កុំថាឡើយអ្នកក្រៅ សូម្បីតែមនុស្សក្នុងគ្រួសារក៏លែងទុកចិត្តគ្នាដែរ។ អ្វីដែលគួរឱ្យសោកស្ដាយជាងនេះទៅទៀតនោះគឺ មនុស្សមួយភាគ បែរជាមានគំនិតអគតិ មានគំនិតចង្អៀតចង្អល់ បន្ទោសគ្នាទៅវិញទៅមក ដាក់សម្ពាធ ដាក់កំហុសលើអ្នកដែលរងគ្រោះព្រោះតែជំងឺនេះទៅវិញ។

1586664836maib0 000 1qe4vu

សូមចាំថា គ្មាននរណាម្នាក់ចង់ឈឺនោះទេ រឹតតែគ្មានអ្នកណាចង់បង្កបញ្ហាឱ្យចលាចល ជាពិសេសគឺ គ្មានអ្នកណាចង់ឱ្យគ្រួសារ និងអ្នកក្បែរខ្លួនត្រូវឆ្លងជំងឺពីខ្លួនឯងនោះឡើយ តែការឆ្លងមិនអាចដឹងមុន ព្រោះតែមិនដឹងថាខ្លួនមានផ្ទុកជំងឺ ព្រោះតែមិនដឹងថា​ ខ្លួនបានក្លាយជាមនុស្សម្នាក់ដែលអាចធ្វើឱ្យអ្នកផ្សេងទទួលរងនូវការចម្លងនេះពីខ្លួន។

Health Officials

សូមកុំបន្ទោសគ្នា សូមកុំស្ដីថា ឬដាក់សម្ពាធឱ្យអ្នកដែលបានផ្ទុកវិជ្ជមាននៃជំងឺ Covid-១៩ នេះអី ព្រោះពួកគាត់ក៏ជាជនរងគ្រោះម្នាក់ដែរ ដូច្នេះយើងគួរតែសហការណ៍រួបរួម ជួយផ្ដល់កម្លាំងចិត្តដល់ពួកគាត់ឱ្យបានច្រើន និងចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលយើងក្នុងយុទ្ធនាការទប់ស្កាត់ជំងឺ Covid-១៩ និងឆ្លងឱ្យផុតនូវស្ថានភាពដ៏អាក្រក់មួយនេះទៅឱ្យបានទាំងអស់គ្នា។ នេះគឺជាពេលវេលាដែលយើងត្រូវតែរួបរួម ពុះពារ ជួយលើកទឹកចិត្តគ្នាទៅវិញទៅមក។

ប្រយ័ត្ន ត្រូវតែប្រយ័ត្ន ការពារ ត្រូវតែការពារ ជួយលើកទឹកចិត្តគ្នា សហការណ៍គ្នា គឺជារឿងដែលល្អប្រសើរបំផុត ជឿថា យើងនឹងអាចធ្វើបាន ជឿថា យើងប្រាកដជាឆ្លងផុតដំណាក់កាលទាំងនេះ !!! ស៊ូៗទាំងអស់គ្នា !!!

Intitut Pasteur Du Cambodge_01 (1)

WhatsApp Image 2020 03 26 At 11.26.57

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖