គុណសម្បត្តិ និងគុណវិបត្តិ ដែលអ្នកបានមនុស្សស្រីឆ្លាត ខ្លាំង ពូកែ រឹងមាំ មកធ្វើជាប្រពន្ធ

មានមនុស្សប្រុសភាគច្រើន គឺចង់បានតែប្រពន្ធដែលមានភាពទន់ភ្លន់ ផ្អែមល្ហែម ថែមទាំងពូកែយកចិត្តទុកដាក់ គោរព និងឱ្យតម្លៃគេដែលជាប្ដីថែមទៀតផង។ លើសពីនេះ មនុស្សប្រុសជាច្រើន គឺចង់បានតែប្រពន្ធដែលចេះត្រឹមតែធ្វើកិច្ចការងារក្នុងផ្ទះ នៅតែកនុងចង្ក្រានបាយប៉ុណ្ណោះ ព្រោះមនុស្សស្រីបែបហ្នឹង ទើបមិនហ៊ានក្អេងក្អាងដាក់ស្វាមីបាន។

130195968_3375053516053887_3716586081731882020_o

តែផ្ទុយទៅវិញក៏មានបុរសឆ្លាត និងមានមហិច្ឆតាមួយចំនួន តែងតែចង់បានប្រពន្ធដែលមានចរិតរឹងមាំ ខ្លាំងក្លា ឆ្លាត និងមានចិត្តស្វាហាប់ ពូកែធ្វើការរកលុយមកធ្វើជាដៃគូជីវិតទៅវិញ។

តែយ៉ាងណាមិញ ការដែលបានប្រពន្ធដែលជាមនុស្សស្រីរឹងមាំ ខ្លាំងក្លា ស្វាហាប់ ពូកែធ្វើការខាងក្រៅ អាចរកចំណូលបាន គឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិបូករួមផ្សំគ្នា។

130606002_3375708809321691_909707377697376406_n

១. គុណវិបត្តិ

មនុស្សស្រីរឹងមាំ អាចនិយាយបានថា នាងមានគុណវិបត្តិច្រើនគួរសម តួរយ៉ាងដូចជា ៖

-នាងមិនសូវអើពើ ធ្វើកិច្ចការងារកំប៉ិកកំប៉ុកក្នុងផ្ទះទេ ដូចជាដាំបាយ ធ្វើម្ហូប ឬរៀបចំទុកដាក់ចំពោះប្ដី ហើយនិងកូន។

- នាងប្រហែលជាមិនសូវមានភាពផ្អែមល្ហែម ពីរោះ ដើម្បីលួងលោម ឬផ្គាប់ចិត្តស្វាមីនោះឡើយ។

- នាងអាចនឹងមិនមានពេលច្រើនដើម្បីផ្ដល់ឱ្យអ្នកនោះទេ ព្រោះនាងផ្តោតខ្លាំងតែលើការប្រឹងធញវើការរកលុយ បង្កើចំណូលតែប៉ុណ្ណោះ។

- ពេលខ្លះ នាងអាចនឹងបញ្ចេញចរិតខ្លាំងក្លា ក្រអើតក្រទម ប្រើពាក្យមិនសមរម្យ ជួនកាលអាចនឹងបញ្ចេញកាយវិការចង់ត្រួតត្រាលើអ្នកដែលជាប្ដីផងដែរ ... ។

130704916_3375708902655015_4917445306205690238_n

២. គុណសម្បត្តិ

មនុស្សប្រុសដែលបានប្រពន្ធឆ្លាត ពូកែ រឹងមាំ ក្លាហាន និងស្វាហាប់ ទោះបីជួបរឿងបែបណា ក៏អាចឆ្លងកាត់ស្ថានការណ៍ទាំងនោះបានដែរ ៖

- មនុស្សស្រីរឹងមាំ នឹងមិនធ្វើជាបន្ទុក ឬនាំរឿងលំបាកដល់មេគ្រួសារ ឬស្វាមីឡើយ។

- មនុស្សស្រីរឹងមាំ នាងនឹងប្រឹងធ្វើការរកលុយ ជួយបន្ថែមចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ ឱ្យបានរស់នៅក្នុងជីវិតមួយដ៏ល្អប្រសើរ។

- នាងនឹងមិនមានពេលមកតាមដាន ហួងហែង ឬរករឿងឈ្លោះជាមួយអ្នកជាស្វាមីនោះឡើយ។

- នាងចេះគិត និងបែកចែកបានយ៉ាងច្បាស់ មិនចេះខឹង ប្រចណ្ឌផ្ដេសផ្ដាសនោះឡើយ។

- ពេលគ្រួសារ ឬស្វាមីជួបការលំបាក គឺប្រពន្ធដែលរឹងមាំ ខ្លាំងពូកែនេះហើយ ដែលជាកម្លាំងចិត្ត ជួយជាគំនិតដ៏ធំធេង ដើម្បីជម្រុញឱ្យគ្រួសារ និងស្វាមី បានរួចចាកពីសេចក្ដីទុក្ខបានយ៉ាងល្អ...។

130874583_3375053542720551_5179225392638691184_n

មិនថាប្រពន្ធរឹងមាំ ឬទន់ជ្រាយនោះទេ គឺនាងសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា​ព្រោះមនុស្សម្នាក់ៗ តែងតែមានចំណុចល្អ និងចំណុចអាក្រក់រៀងៗខ្លួន តែអ្វីដែលសំខាន់ គឺការដែលបានរស់នៅ និងក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺត្រូវតែចេះទទួលយករាល់ចំណុចល្អ និងអាក្រក់រវាងគ្នា ហើយរៀនកែប្រែគ្នាទៅវិញទៅមក កុំមើលបំណាំ កុំចាំតែចាប់កំហុសគ្នាឱ្យសោះ ទើបអាចរស់នៅជាមួយគ្នាបានយូវអង្វែង និងមានសុភមង្គលពិតប្រាកដ៕

131301550_3375708862655019_7319172909162297482_n

131539650_3375708865988352_4262604682775987981_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖