គ្រាន់តែជ្រើសរើសផ្កាតំណាងខែកំណើត នឹងបង្ហាញថាអ្នកជាមនុស្សសុទិដ្ឋិនិយមយ៉ាងណាចំពោះមនុស្សជុំវិញខ្លួន!

ផ្កាគឺជារុក្ខជាតិតំណាងនៃជីវិតដ៏មានឥទ្ធិពល ហើយរាល់ខែនៃឆ្នាំមានផ្កាជាក់លាក់ដែលជាប់ទាក់ទងជាមួយគ្នា។ នៅជុំវិញពិភពលោកផ្កាគឺជានិមិត្តរូបនៃក្តីសង្ឃឹម និងការផ្លាស់ប្តូរ ប៉ុន្តែខាងក្រោមនេះគឺជាផ្កាដែលតំណាងឱ្យខែកំណើតជាក់លាក់របស់អ្នក ដែលបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក!

Flower

១. ខែមករា

អ្នកមានបេះដូងដ៏ល្អស្អាត និងជាមិត្តគួរឱ្យទុកចិត្តសម្រាប់មនុស្សគ្រប់គ្នា។ មនុស្សគ្រប់គ្នាកោតសរសើរអ្នកចំពោះភាពសុទិដ្ឋិនិយម និងភាពវិជ្ជមានរបស់អ្នក។ អ្នកពិតជាស្រស់ស្អាត និងមានសេរីភាពដូចមេអំបៅហើយអ្នកធ្វើអោយអ្នកដទៃសប្បាយចិត្តនៅពេលអ្នកចូលទៅរកពួកគេ។ អ្នកប្រហែលជាមិនបានកត់សំគាល់រឿងនេះទេ ប៉ុន្តែមនុស្សងាកមករកអ្នកព្រោះពួកគេកោតសរសើរចំពោះអារម្មណ៍​ និងវត្តមានរបស់អ្នក។

២. ខែកុម្ភៈ

ពេលអ្នកចូលក្នុងបន្ទប់រៀនភ្លាមមនុស្សទាំងអស់នឹងមើលអ្នក។ បុគ្គលិកលក្ខណៈដែលមានទំនុកចិត្តរបស់អ្នកមានភាពរស់រវើកដែលគ្មាននរណាម្នាក់អាចបិទភ្នែករបស់ពួកគេបានទេ។ ភ្នែកទាំងអស់បែរឆ្ពោះទៅរកអ្នកពីព្រោះអ្នកទាក់ទាញមនុស្សគ្រប់គ្នាដោយអាកប្បកិរិយាប្រកបដោយទំនុកចិត្ត។ ទាំងមនុស្សដែលស្រឡាញ់អ្នក ឬច្រណែនហ្នឹងអ្នក។

៣. មិនា

អ្នកប្រហែលជាមិនតែងតែស្គាល់ផ្លូវចេញពីស្ថានភាពជាប់គាំងទេ ប៉ុន្តែអ្នកនឹងមិនបោះបង់ចោលឡើយ អ្នកព្យាយាមជំនះ។ នោះគឺជាគុណភាពល្អបំផុតរបស់អ្នក។ អ្នកមានភាពជាអ្នកដឹកនាំ។ អ្នកគឺជាមនុស្សដែលខ្ជាប់ខ្ជួន និងប្តេជ្ញាចិត្តដោយមានចក្ខុវិស័យសម្រាប់ជីវិត ហើយអ្នកក៏មានជំហរជ្រៅចំពោះបុគ្គលិកលក្ខណៈរបស់ខ្លួនឯងដែរ។

៤. មេសា

អ្នកជាមនុស្សមានមនោសញ្ចេតនា ហើយអ្នកមិនខ្លាចបង្ហាញវាទេ។ មនុស្សកោតសរសើរចំពោះចំណេះដឹងរបស់អ្នកនិងចូលចិត្តអ្នក។ អ្នកប្រហែលជាមិនចង់ជឿរឿងនេះទេប៉ុន្តែវាជាការពិត។ អ្នកធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរជាងមុនដោយឥរិយាបថសន្តិភាពរបស់អ្នក។

៥. ឧសភា

អ្នកពិតជាមនុស្សអស្ចារ្យមែន! គួរឱ្យស្តាយ រូបរាងដ៏ល្អឥតខ្ចោះរបស់អ្នកកំពុងបំភិតបំភ័យដល់អ្នកខ្លះ។ អ្នកដែលស្គាល់អ្នកទោះយ៉ាងណាអ្នកស្រឡាញ់នូវទង្វើរបស់អ្នក។ បុគ្គលិកលក្ខណៈរបស់អ្នកមិនសូវចេះនិយាយស្តី ប៉ុន្តែមិនមែនមានន័យថាអ្នកជាមនុស្សឆ្មើងនោះទេ។ អ្នកនឹងជួយដល់មិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក។

៦. មិថុនា

អ្នកប្រហែលជាមិនជឿទេ ប៉ុន្តែអ្នកធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរជាងមុនជាមួយបុគ្គលិកលក្ខណៈសន្តិភាពរបស់អ្នក។ អ្នកគឺជាមនុស្សអស្ចារ្យ! អ្នកមានភាពឆ្លាតវៃ ហើយមានឆាប់យល់ពីសេចក្តីត្រូវការរបស់អ្នកដទៃ។ កុំភ្លេចថាអ្នកបង្កើតដៃគូពិសេស។

៧. កក្កដា

អ្នកពិតជាក្លាហានមិនគួរឱ្យជឿដែលធ្វើឱ្យអ្នកមានចរិតរឹងមាំ។ ទៅមានទៀត អ្នកក៏មានភាពឆ្លាតវៃខ្លាំងផងដែរ ប៉ុន្តែអ្នកកម្របង្ហាញណាស់។ អ្នកតែងតែធ្វើរឿងល្អៗ និងគោរពមនុស្សជុំវិញអ្នក - ពិភពលោកនឹងក្លាយជាកន្លែងល្អប្រសើរប្រសិនបើមានមនុស្សច្រើនដូចអ្នក!

៨. សីហា

មនុស្សគ្រប់គ្នានៅជុំវិញអ្នកកោតសរសើរអ្នកចំពោះភាពស្មោះត្រង់មិនគួរឱ្យជឿរបស់អ្នក។ មិនមានមនុស្សច្រើនទេដែលអាចទទួលស្គាល់កំហុស នៅពេលដែលពួកគេបានធ្វើកំហុស។ អ្នកអាចគ្រប់គ្រងលើការជឿទុកចិត្តរបស់មនុស្សបានយ៉ាងងាយស្រួល និងចូលចិត្តក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់។

៩. កញ្ញា

អ្នកគឺជាមនុស្សមិនចេះលាក់បាំង និងចង់ដឹងចង់ឃើញជាមួយនឹងការស្រមើលស្រមៃដ៏អស្ចារ្យហើយជាមនុស្សដែលចូលចិត្តសុបិន។ ទោះបីជាគ្មានអ្វីកើតឡើងតាមផែនការក៏ដោយអ្នកនៅតែដឹងថាអ្នកចង់ទៅទីណា និងវិធីសាស្ត្រដែលអ្នកនឹងទៅដល់ទីនោះ។ មនុស្សកោតសរសើរអ្នកអំពីរឿងនេះហើយត្រៀមខ្លួនដើរតាមគន្លងរបស់អ្នក។

១០. តុលា

អ្នកជាមនុស្សម្នាក់ដែលដោះស្រាយបញ្ហាដោយថាមពល និងការប្តេជ្ញាចិត្តខ្ពស់ខណៈពេលដែលអ្នកនៅតែរក្សាតុល្យភាពក្នុងជីវិត។ អ្នកមានចិត្តធំហើយមានឆន្ទៈចង់ស្តាប់អ្នកណាដែលត្រូវការ។ អ្នកជួយគេមិនគិតប្រយោជន៍ផ្ទាល់ខ្លួន និងយកចិត្តទុកដាក់។ ប៉ុន្តែត្រូវប្រយ័ត្នព្រោះមិនមែនមនុស្សគ្រប់គ្នានឹងពេញចិត្តចំពោះអ្វីដែលល្អនៅក្នុងខ្លួនអ្នកឡើយ។

១១. វិច្ឆិកា

ខួរក្បាលរបស់អ្នកតែងតែលេចឡើងជាមួយនឹងគំនិត ហើយអ្នកទទួលយកសេចក្តីស្រឡាញ់នៅជុំវិញអ្នក និងសង្កេតមើលមនុស្សនៅជុំវិញអ្នក។ មិនមែនមនុស្សគ្រប់គ្នាប្រហែលជាយល់ថាអ្នករស់នៅក្នុងពិភពលោករបស់អ្នកទេ។ ខួរក្បាលរបស់អ្នកអាចជាប់គាំងនៅក្នុងភាពហ្មងសៅ ប៉ុន្តែជើងរបស់អ្នកនៅតែរឹងមាំដើរទៅមុខដដែល។

១២. ធ្នូ

អ្នកពិតជាបានធ្វើដំណើរយ៉ាងឆ្ងាយក្នុងជីវិត។ ប៉ុន្តែអ្វីដែលពិសេសចំពោះអ្នកគឺអ្នកគ្រប់យ៉ាងដែលអ្នកទទួលបានគឺមិនដែលគ្រប់គ្រាន់ទេ ហើយតែងតែមានក្តីសង្ឃឹមក្នុងជីវិត។ អ្នកគឺជាមនុស្សដែលមានអារម្មណ៍ហើយមិនខ្លាចក្នុងការបង្ហាញវាទេ។ អ្នកមិនលាក់អារម្មណ៍របស់អ្នកទេ ពីព្រោះអ្នកមិនខ្មាស់អៀនក្នុងការក្រោកឈរឡើងចំពោះកំហុសរបស់អ្នក។ មនុស្សតែងតែកោតសរសើរអ្នក៕

ប្រភព៖ wearehumanangels