អ្នកតែងតែខឹងគ្រូប៉ុន្តែអ្នកនឹងមិនដឺងទេថាបំណងប្រាថ្នារបស់លោកគ្រូអ្នកគ្រូមានតែម្យ៉ាងគត់ គ្រូមានទួនាទីច្រើនដូចជា អបរំ មើលថែ ដូចជាឪពុកម្តាយរបស់កូនសិស្សដូចគ្នា។ ទោះបីជាពេលខ្លះហត់នើយ ហត់កាយ និងហត់ទាំងចិត្តយ៉ាងណាក៏ដោយក៏គ្រូនៅតែបំពេញទួនាទីរបស់ខ្លួន។
អប់រំសិស្សឲ្យល្អមិនមែនអប់រំតែមួយថ្ងៃ ទោះបីពេលខ្លះមានបញ្ហាបែបណាក៏ដោយក៏គ្រូតែងនិយាយថាមិនអីទេ។ ពីមួយឆ្នាំទៅមួយឆ្នាំសិស្សតែងតែផ្លាស់ប្តូរតែគ្រូមិនផ្លាស់ប្តូរឡើយ គ្រូតែងតែញញឹមផ្តល់កំលាំងចិត្ត ផ្ទេរចំនេះវិជ្ជាដល់សិស្សជានិច្ច សាលារៀនគឺជាផ្ទះរបស់គ្រូ គ្រូតែងតែទុកបេះដូង និងក្តីស្រឡាញ់នៅសាលារៀនជារៀងរហូតទោះបីជាពេលវេលាផ្លាស់ប្តូរលឿនយ៉ាងណាក៏ដោយ គ្រូនៅតែជាគ្រូ។
ពេលដែលលោកអ្នកទទួលជោគជ័យក្រៅពីឪពុកម្តាយ តើអ្នកធ្លាប់នឹកគិតដល់មនុស្សម្នាក់ដែលធ្លាប់បង្រៀនអ្នកដែលឬទេ? បំណងប្រាថ្នាតែមួយគត់របស់គ្រូគឺចង់ឃើញសិស្សរបស់ខ្លួនមានអនាគតភ្លឺស្វាងដោយមិនគិតពីការតបស្នង។
ថ្វីបើគ្រូបង្រៀនជីវភាពមិនប្រសើរ ប៉ុន្តែគ្រូពេញចិត្តនិងស្រឡាញ់ហើយរីករាយនឹងការងារមួយនេះ ព្រោះវាអាចជួយឲ្យកុមារកម្ពុជារួចផុតពីអនក្ខរភាពបាន។
ដោយ៖ វីរៈ