ចែកគ្នាបានដឹង! កុំបរិភោគផ្លែឈើទាំងនេះ រួមគ្នាក្នុងពេលតែមួយ ព្រោះអាចប្រតិកម្មប៉ះពាល់ដល់សុខភាព

មាន​ផ្លែ​ឈើ​ជា​ច្រើន​ដែល​មនុស្ស​យើង​ម្នាក់ៗ​មាន​ចំណង់ចំណូលចិត្ត​ក្នុង​ការ​ទទួល​ទាន ព្រោះ​ខ្លះ​ទៅ​គិត​ថា​ល្អ​ចំពោះ​សុខភាព និង​ខ្លះ​គិត​ថា​អាច​សម្រក​ទម្ងន់ ដោយ​បរិភោគ​វា​ជំនួស​អាហារ​ពេល​ល្ងាច​ជា​ដើម។

យ៉ាង​ណា​មិន​សុទ្ធ​តែ​ការ​សម្រុក​ទទួល​ទាន​ផ្លែ​ឈើ​ក្នុង​ពេល​តែ​មួយ វា​ល្អ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​មាន​តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​លោក Krisada Sirimpush ជា​នាយក​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Ayurvedic Medicine ​នៅ​ឯ​ប្រទេស​ថៃ បាន​ប្រាប់​ឲ្យ​បញ្ចៀស​ការ​បរិភោគ​លាយ​គ្នា​នូវ​ផ្លែ​ឈើ​ដូច​ខាង​ក្រោម៖

១) ក្រុម​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​ដូច​គ្នា

Ice_screenshot_20210522 122944

ផ្លែ​ឈើ​ដែល​មាន​ជាតិ​ផ្អែម បើ​បន្ថែម​ចូល​គ្នា​ងាយ​ឲ្យ​បំពង់​ក​របស់​អ្នក​ជួប​បញ្ហា។ ឧទាហរណ៍​ដូច​ជា៖ ការ​ទទួល​ទាន​រួម​គ្នា​នូវ​ផ្លែ​ធុរេន ល្ហុង ខ្នុរ និង​សាវម៉ាវ​ជា​ដើម។ នៅ​ពេល​ដែល​អ្នក​សម្រុក​ទទួល​ទាន​វា​ព្រម​គ្នា នោះ​វា​នឹង​ប្រមូល​ផ្តុំ​ជាតិ​ស្ករ​មិន​ល្អ​ចូល​មក​ក្នុង​ខ្លួន ដែល​ងាយ​នឹង​បណ្តាល​ឲ្យ​អ្នក​ធាត់ កើត​ជំងឺ​ទឹក​នោម​ផ្អែម។

២) ក្រុម​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ប៉ូតាស្យូម

Ice_screenshot_20210522 122952

ការ​ទទួល​ទាន​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ច្រើន​ពេក អាច​បណ្តាល​ឲ្យ​តម្រងនោម​របស់​អ្នក​ឆាប់​មាន​បញ្ហា ឈាន​ទៅ​រក​ការ​នោម​មិន​ទៀងទាត់។ ផ្លែ​ឈើ​ដែល​មិន​គួរ​ផ្គូផ្គង​យក​មក​ទទួល​ទាន​រួម​គ្នា គឺ​ផ្លែ Kiwi, ផ្លែ​ប៉ោម, ផ្លែ​ក្រូច, ផ្លែ​ក្រូចថ្លុង, ផ្លែ​ចេក ដែល​វា​មិន​គួរ​ទទួល​ទាន​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ យូរ​ទៅ​អ្នក​អាច​នឹង​កើត​ជំងឺ​តម្រងនោម និង​ជំងឺ​បេះដូង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក