ចាប់ពីខែក្រោយនេះទៅ អ្នកកើតក្នុងឆ្នាំទាំង៤នេះ នឹងមានការផ្លាស់ប្ដូរធំក្នុងជីវិត

យោងតាមក្បួនហោរាសាស្ត្ររបស់ចិន បានបង្ហាញឱ្យដឹងថា ចាប់ពីខែក្រោយនេះទៅ អ្នកដែលកើតក្នុងឆ្នាំទាំង៤ខាងក្រោមនេះ នឹងមានការផ្លាស់ប្ដូរធំក្នុងជីវិត ដែលនាំមកនូវលាភសំណាងដល់អាជីពការងារ រួមទាំងស្នេហាផងដែរ។

១. ឆ្នាំខាល

4 Con Giap Doi Van Phat Len Thu Nhap Cao Ngat Nguong Trong Mua He Nay Dan 1 1621978566 316 Width660height451

សម្រាប់អ្នកកើតឆ្នាំខាល មិនត្រឹមតែមានមហិច្ឆិតាធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អទៀតផង។ នៅពេលពួកគេជ្រើសយកនរណាម្នាក់ ដើម្បីសាងទំនាក់ទំនងជិតស្និទ្ធ ពួកគេនឹងព្យាយាមអស់ពីចិត្ត ស្ម័គ្រចិត្តជួយដោយមិនគិតគុណស្រ័យ ហើយថែមនិយាយអំពីគ្រប់យ៉ាងឱ្យម្នាក់នោះបានដឹង ដោយមិនលាក់លៀមអ្វីឡើយ។ មនុស្សដែលកើតឆ្នាំខាននេះ តែងតែមានស្មារតីការពារ និងថែរក្សាមនុស្សជាទីស្រឡាញ់របស់ពួកគេបានយ៉ាងល្អ។ ដោយសារតែរឿងនេះ ពួកគេមានបងប្អូននិ ងមិត្តភក្តិល្អៗជាច្រើន។

យោងតាមហោរាសាស្ត្របានឱ្យដឹងថា ចាប់ពីខែក្រោយនេះទៅ ទំនាក់ទំនងទាំងនេះនឹងជួយនាំយកសំណាងជាច្រើនត្រឡប់មករកពួកគេវិញ។ ពួកគេនឹងចាប់ផ្ដើមកសាងគ្រប់យ៉ាងជាមួយគ្នា ហើយទទួលបានជោគជ័យធំធេង។ ចាប់ពីពេលនេះទៅ ជីវិតអ្នកដែលកើតក្នុងឆ្នាំនេះ ពិតជាទទួលបានទាំងជោគជ័យ ការងារអាជីពរលូន រួមទាំងភាពរីករាយជាច្រើនក្នុងជីវិតផងដែរ។

២. ឆ្នាំឆ្លូវ

4 Con Giap Doi Van Phat Len Thu Nhap Cao Ngat Nguong Trong Mua He Nay Suu 1 1621978544 975 Width660height453

សម្រាប់អ្នកកើតឆ្នាំឆ្លូវ ត្រូវបានគេដឹងថា គឺជាប្រភេទមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងលះបង់ក្នុងការងាររបស់ពួកគេយ៉ាងខ្លាំង។ មនុស្សនេះ ក៏មានទំនួលខុសត្រូវខ្ពស់ចំពោះសកម្មភាពរបស់ពួកគេផងដែរ។ យោងតាមហោរាសាស្ត្រ បានឱ្យដឹងថា ជោគវាសនាអ្នកដែលកើតក្នុងឆ្នាំនេះ កំពុងផ្លាស់ប្តូរបន្តិចម្តងៗ នៅក្នុងទិសដៅវិជ្ជមាន ដែលជាសញ្ញានៃភាពរុងរឿងយ៉ាងខ្លាំងផងដែរ។

ជាពិសេសនៅកន្លែងធ្វើការ ពួកគេក៏ត្រូវបានថ្នាក់ដឹកលើកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ពួកគេ។ ជាមួយនឹងអ្វីដែលពួកគេបានបង្ហាញ ហើយតែងតែខិតខំប្រឹងប្រែងនាពេលកន្លងមក វាអាចទៅរួចទាំងស្រុងក្នុងការគិតថា ពួកគេនឹងទទួលបានលទ្ធផលជាក់លាក់ និងការលើកទឹកចិត្ត ក៏ដូចជារង្វាន់ពីថ្នាក់លើ។

ការងារដែលទទួលបានជោគជ័យ ក៏នាំឱ្យមានវាសនាសំណាង និងងាយស្រួលផងដែរ។ វាមានភាពងាយស្រួលសម្រាប់អ្នកកើតក្នុងឆ្នាំនេះ ក្នុងការធ្វើអ្វីដែលពួកគេធ្វើ ជាងពេលមុន ហើយទាំងប្រាក់ចំណូល ក៏ត្រូវបានព្យាករណ៍ថានឹងកើនឡើងគួរឱ្យកត់សម្គាល់។ ដំបូន្មានសម្រាប់សញ្ញានៃឆ្នាំនេះ គឺដើម្បីលើកកម្ពស់ភាពខ្លាំងរបស់អ្នក ហើយកុំភ្លេចរៀនពីរបៀបដើម្បីអភិវឌ្ឍន៍ជំនាញរបស់អ្នកឱ្យកាន់តែពូកែជាងនេះ។

៣. ឆ្នាំរកា

4 Con Giap Doi Van Phat Len Thu Nhap Cao Ngat Nguong Trong Mua He Nay Dau 1 1621978566 706 Width660height450

មនុស្សដែលកើតក្នុងឆ្នាំរកា គឺតែងតែរស់នៅដោយចំណង់ចំណូលចិត្ត និងឯករាជ្យភាព។ នៅក្នុងវិស័យណាមួយពួកគេមិនដែលអនុញ្ញាតឱ្យខ្លួនឯងអន់ជាងអ្នកដទៃឡើយ។ បើពួកគេគឺជាមនុស្សដែលមិនមានភាពរឹងមាំនៅក្នុងតំបន់នោះទេ ពួកគេនឹងមានឆន្ទៈចំណាយពេលវេលាសិក្សាទ្វេដង ដើម្បីពង្រឹងខ្លួនឯង។

ការខិតខំ និងភាពឧស្សាហ៍ព្យាយាមនឹងនាំមកនូវលទ្ធផលជាវិជ្ជមានដល់អ្នកដែលកើតឆ្នាំរកា។ ជាក់ស្តែង បើយោងតាមហោរាសាស្ត្រ ជោគវាសនារបស់អ្នកនឹងល្អណាស់នៅប៉ុន្មានខែខាងមុខនេះ។ មិនត្រឹមតែការងារកាន់តែងាយស្រួល និងទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែសំណាងក៏បើកឱកាសថ្មីៗជាច្រើនដែរ ដែលនឹងនាំឱ្យអ្នកកាន់តែលូតលាស់កាន់តែខ្លាំង។

វាគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ដែលអ្នកបានដាក់បន្ថែមលើជំនួយពីមនុស្សថ្លៃថ្នូរ។ ជាទូទៅសម្រាប់អ្នកកើតឆ្នាំនេះ នឹងមានឱកាសផ្លាស់ប្តូរសំណាងរបស់ខ្លួន ប្រសិនបើអ្នកចេះចាប់ និងស្ទាត់ជំនាញចៀសពីមនុស្សដែលនាំបញ្ហា អ្វីដែលទទួលបានពិតជានឹងធ្វើឱ្យមនុស្សជាច្រើនកោតសរសើរដល់អ្នកក្រៃលែង។

៤. ឆ្នាំមមែ

Goat Woman Personality

យោងតាមហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំមមែ គឺជាមនុស្សដែលមានគំនិតជាច្រើន។ ពួកគេច្រើនតែឈ្វេងយល់អំពីបញ្ហា ហើយធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាមានអ្វីដែលពួកគេមិនអាចយល់បាន។ មនុស្សដែលកើតក្នុងឆ្នាំមមែ គឺពូកែរក្សាអាថ៌កំបាំងខ្លាំងណាស់។

ពួកគេមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែង និងរីកចម្រើនឈានទៅរកភាពឥតខ្ចោះ។ ពួកគេមិនដេករង់ចាំជ័យជម្នះទេ ឬសំណាងឡើយ ប៉ុន្តែពួកគេចង់ឡើងដល់កំពូល។ ក្នុងរឿងស្នេហា ធ្វើឱ្យមនុស្សកើតក្នុងឆ្នាំមមែច្រើនតែចូលចិត្តរក្សាទំនាក់ទំនងមិនច្បាស់ជាមួយមនុស្សភេទផ្ទុយ។ ពួកគេជឿជាក់ថា ពួកគេតែងតែអាចស្រឡាញ់នរណាម្នាក់ លើសពីនេះទៅទៀត ប្រហែលជាលើកក្រោយជាជម្រើសល្អជាង។

យោងទៅតាមហោរាសាស្ត្រ នៅខែក្រោយនេះ គឺជាពេលវេលាដែលអ្នកកើតឆ្នាំមមែ នឹងមានការផ្លាស់ប្តូរខ្លាំងក្លា។ ហោរាសាស្ត្រណែនាំឱ្យអ្នកមានភាពក្លាហាន និងម៉ឺងម៉ាត់ជាងនេះនៅពេលធ្វើការសម្រេចចិត្ត ដូច្នេះជោគជ័យនឹងទៅដល់អ្នកដែលសមនឹងវា៕

(*) ព័ត៌មាននៅក្នុងអត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ EVA/Knongsrok