ស្រីៗដែលមានច្រមុះ ដូចច្រមុះទាំង៣ប្រភេទនេះ វាសនាចារមក ពិតជាមកជីវិតល្អណាស់

គេតែងនិយាយថា ប្រសិនបើអ្នកចង់ឃើញ ទេពកោសល្យ វាសនារបស់នរណាម្នាក់ ថាល្អ ឬអាក្រក់ គ្រាន់តែមើលច្រមុះ ក៏អាចឱ្យអ្នកដឹងបានដែរ។ ដូច្នេះ ខាងក្រោមនេះ គឺជាច្រមុះ ៣ ប្រភេទ ដែលមនុស្សមួយចំនួន មិនស្រឡាញ់ ឬពេញចិត្តឡើយ ប៉ុន្តែតាមពិតជាការប្រមូលផ្តុំនូវទេពកោសល្យ ការទាក់ទាញសំណាងជាច្រើនដល់ម្ចាស់ទៅវិញទេ។

ដូច្នេះ ពិសេសបំផុតសម្រាប់មនុស្សស្រី បើអ្នកមានប្រភេទច្រមុះល្អ មានហុងស៊ុយ ដូចច្រមុះ៣ប្រភេទនេះ កុំចេះតែទៅកែកុនផ្ដេសផ្ដាស ប្រយ័ត្នបង់ខាតលាភសំណាងខ្លួនឯង។

១. ច្រមុះ Unicorn (ច្រមុះនាគ)

Screen Shot 2021 05 26 At 6.27.48 PM

ច្រមុះ Unicorn (ត្រូវបានគេស្គាល់ផងដែរថា ជាច្រមុះរបស់នាគ) ត្រូវបានសម្គាល់ដោយចុងច្រមុះធំ និងតូច។ ខ្ទង់ច្រមុះរាប ហើយខ្លី។ ស្លាបច្រមុះរីកសងខាង ចំណែកឯរន្ធច្រមុះ ក៏មិនធំដែរ។

ប៉ុន្តែសម្រាប់មនុស្សមួយចំនួនគិតថា ច្រមុះបែបនេះ ធ្វើឱ្យបាត់បង់សោភ័ណភាព និងឆើតឆាយ ប៉ុន្តែយោងតាមហោរាសាស្ត្រ បានបញ្ជាក់ថា នេះគឺជាការប្រមូលទេពកោសល្យ ដើម្បីទាក់ទាញទ្រព្យសម្បត្តិដែលជាជំនួយអាជីពដ៏ល្អបំផុត។

ស្ត្រីដែលមានច្រមុះទូទៅបែបនេះ តែងតែមានបុគ្គលិកលក្ខណៈរឹងមាំ អត់ធន់ និងក្លាហាន។ ពួកគេមានសមត្ថភាពដឹកនាំតាំងពីកំណើត ពីព្រោះពួកគេតែងតែបើកចំហ និងមានតម្លាភាព ក្នុងការលះបង់អស់ពីកម្លាំងកាយចិត្ត ចំពោះការងាររបស់ពួកគេ ហើយក្នុងពេលតែមួយ ក៏មានភាពរួសរាយរាក់ទាក់ គិតពីអ្នកដទៃផងដែរ ដូច្នេះពួកគេរមែងទទួលបានការគោរពជាច្រើនពីអ្នកដែលនៅជុំវិញខ្លួន។

ដ្បិតថាស្ត្រីដែលមានច្រមុះប្រភេទនេះ នឹងមានយុវវ័យដែលពិបាកជាងខ្លាំង ប៉ុន្តែបន្ទាប់ពីអាយុ ៣៥ ឆ្នាំឡើងទៅ ពួកគេនឹងឈានដល់ដំណាក់កាលនៃការ ហោះហើរជាមួយនឹងសេរីភាព និងជីវិតដ៏សម្បូរបែប មិនខ្លាចមេឃមិនខ្លាចដី វ័យកាន់តែចាស់ពួកគេក៏កាន់តែ ទ្រព្យសម្បត្តិដ៏អស្ចារ្យ និងគ្រួសារពោរពេញដោយសេចក្ដីសុខ សុភមង្គល និងភាពរុងរឿងយ៉ាងខ្លាំង។

២. ច្រមុះស្រួច មូល ចុងច្រមុះវែង

Screen Shot 2021 05 26 At 6.27.34 PM

ច្រមុះប្រភេទនេះ មានរាងធំហើយមូល មានសាច់ដុះយ៉ាងច្បាស់ មានរន្ធច្រមុះដែលលាតត្រដាង បើចំហរ។ មនុស្សដែលមានសញ្ញាច្រមុះបែបនេះ ច្រើនតែមានជីវិតក្រជាមុន និងមានតាមក្រោយ។

ដោយភាពស្មោះត្រង់ ឆន្ទៈខ្ពស់ បើនិយាយចំពោះការងារវិញ មនុស្សដែលមានច្រមុះប្រភេទនេះ តែងតែតស៊ូរហូតដល់ទីបញ្ចប់ មិនចេះបោះបង់អ្វីៗដោយងាយនោះឡើយ ដូច្នេះទំនាក់ទំនងដែលបានកំណត់ទុកជាមុន គឺល្អខ្លាំង ដែលអាចឱ្យគេកសាងកេរ្តិ៍ឈ្មោះ និងពង្រីកកិច្ចការងារទាំងឡាយ។

៣. ច្រមុះដូចមើមខ្ទឹម

Screen Shot 2021 05 26 At 6.27.57 PM

នេះគឺជាប្រភេទនៃច្រមុះមូលធំ ដែលមានចុងច្រមុះក្រាស់ នៅពេលក្រឡេកមើលដំបូង នឹងមិនមានចុងច្រមុះស្ទើរតែគ្មានរន្ធច្រមុះផង ច្រមុះបែបនេះ គឺដូចមើមខ្ទឹមអ៊ីចឹង។

ស្ត្រីដែលមានច្រមុះបែបនេះ ច្រើនតែមានចរិតសុភាពរាបសារ និងស្មោះត្រង់ មនុស្សនេះមានភាពរីករាយច្រើនក្នុងជីវិត ដូច្នេះពួកគេកម្រជួបរឿងដែលធ្វើឱ្យឈឺចាប់ណាស់។ មួយជីវិតអាចរីករាយនឹងទ្រព្យសម្បត្តិ និងភាពរុងរឿងមិនអាចក្រឡើយ។ ប៉ុន្តែប្រសិនបើមានពួកគេមានប្រជ្រុយបន្ថែមនៅលើច្រមុះ វានឹងបំផ្លាញទ្រព្យសម្បត្តិ ដូច្នេះ អ្នកគួរតែលុបបំបាត់ប្រជ្រុយចេញ ទើបជាការល្អ៕

ប្រភព ៖ Phunutoday/Knongsrok