បន្ទាប់ពីបែកបាក់ តើជីវិតអ្នកនឹងល្អប្រសើរជាងមុន ឬក៏យ៉ាងណា?

ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីដំណើរជីវិតរបស់អ្នក បន្ទាប់ពីបែកបាក់ស្នេហារួចមក តើអ្នកនឹងមានភាពល្អប្រសើរជាងមុន ឬក៏យ៉ាងណា?

Screen Shot 2021 05 27 At 2.25.17 PM

1. ជីវិតរបស់អ្នកនឹងកាន់តែអាក្រក់ទៅៗ

បន្ទាប់ពីដៃគូរបស់អ្នកបានចាកចេញជីវិតអ្នក នោះអ្នកនឹងកាន់តែយ៉ាប់យ៉ឺនមួយរយៈ។ ដោយសារតែពីមុនអ្នកធ្លាប់មានមុខមាត់ និងការការពារពីភាគីម្ខាងទៀត ដូច្នេះនៅពេលដែលគាត់មិននៅក្បែរអ្នក អ្នកច្បាស់ជាមានអារម្មណ៍អន់ចិត្ត អ្នកត្រូវធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងឡើងវិញ។

អ្នកមិនដឹងថាត្រូវធ្វើអ្វីត្រូវទេ អ្នកតែងតែមានអារម្មណ៍ថាអនាគតពិតជាមិនប្រាកដប្រជា។ ប៉ុន្តែកុំបារម្ភព្រោះជីវិតរបស់អ្នកនឹងធូរស្បើយឆាប់ៗ ហើយគន្លងជីវិតធម្មតានឹងវិលត្រឡប់មកវិញ អ្វីដែលរឹតតែសំខាន់ ច្បាស់ណាស់ថា អ្នកនឹងមានភាពជាខ្លួនឯង នឹងកាន់តែរឹងមាំជាងមុនមិនខាន។

2. ជីវិតរបស់អ្នកនឹងអាក្រក់

វាពិតជាលំបាកណាស់សម្រាប់អ្នក ក្នុងការបោះបង់ចោលនូវអារម្មណ៍របស់អ្នកចំពោះស្នេហាកន្លងមួយនេះ ព្រោះរូបភាពរបស់មនុស្សម្នាក់នោះ ត្រូវបានឆ្លាក់ចូលក្នុងដួងចិត្តអ្នកយ៉ាងខ្លាំង ហើយវានៅតែបន្តលេចចេញពីមួយថ្ងៃទៅមួយថ្ងៃ ប្រៀបបីដូចជាស្រមោលអន្ទោលតាមប្រាណអ៊ីចឹង។

អារម្មណ៍នៃការថប់ដង្ហើម តែងតែព័ទ្ធជុំវិញរាងកាយ និងចិត្តរបស់អ្នក អ្នកដូចជាត្រីដែលតស៊ូដោយខ្វះទឹក។ មិនថាអ្នកនៅជាមួយ ឬចាកចេញទេ មនុស្សម្នាក់នោះតែងតែមានឥទ្ធិពលយ៉ាងខ្លាំងមកលើអ្នក ដែលធ្វើឱ្យអ្នកពិបាកក្នុងការរស់នៅ បន្ទាប់ពីគេចាកចេញទៅ។

3. ជីវិតរបស់អ្នកមិនបានផ្លាស់ប្តូរទេ

សម្រាប់អ្នក អ្វីដែលជាអតីតកាលមានតែអតីតកាលប៉ុណ្ណោះ អ្នកមិនទប់ចិត្ត និងមិនសោកស្តាយចំពោះការសម្រេចចិត្តរបស់អ្នកនោះឡើយ។ ដូច្នេះការចាកចេញរបស់បុគ្គលនោះ នឹងមិនប៉ះពាល់ដល់ជីវិតរបស់អ្នកទាល់តែសោះ ប្រហែលជាវានឹងមានភាពក្រៀមក្រំបន្តិចបន្ដួច ប៉ុន្តែជាទូទៅអ្វីគ្រប់យ៉ាងនៅតែធម្មតា។

ការបែកបាក់ មិនមែនជាបញ្ហាធំសម្រាប់អ្នកនោះឡើយ ព្រោះសម្រាប់អ្នក គឺការស្រឡាញ់ខ្លួនឯង ទើបជាចរឿងដែលចាំបាច់ ដូច្នេះ ទោះបីជាមនុស្សម្នាក់នោះចាកចេញទៅ គឺជារឿងធម្មតាតែប៉ុណ្ណោះ។

4. ជីវិតរបស់អ្នកនឹងមានភាពវិជ្ជមានច្រើន

ការចាកចេញរបស់មនុស្សនោះ មិនធ្វើឱ្យអ្នកពិបាកចិត្ត ឬធ្លាក់ទឹកចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាក៏ជាប្រភពនៃការលើកទឹកចិត្តដើម្បីជួយឱ្យអ្នកឈានទៅមុខបានរហ័សទៅវិញទេ។

អ្នកមានពេលវេលាច្រើនក្នុងការថែរក្សាខ្លួនឯង ក៏ដូចជាបណ្តុះជំនាញថ្មីៗ អ្នកប្តេជ្ញាថានឹងកាន់តែល្អឥតខ្ចោះ ដើម្បីឱ្យមនុស្សម្នាក់ទៀតសោកស្តាយ តាមរយៈការគិតបែបនេះ អ្នករកឃើញការផ្តោតអារម្មណ៍សម្រាប់ជីវិតរបស់អ្នកជាងមុនទៅទៀត។ វាពិតជាអស្ចារ្យណាស់ ដែលជីវិតរបស់អ្នកក្លាយជាអ្នកមានច្រើនហើយអាកប្បកិរិយារបស់អ្នកចំពោះជីវិតក៏កាន់តែវិជ្ជមានដែរ៕

ប្រភព ៖ iOne/Knongsrok