ដើរចេញទៅក្រៅ បើឃើញរបស់ទាំង៥នេះតាមផ្លូវ កុំចេះតែរើសផ្ដេសផ្ដាសឱ្យសោះ

គ្រប់គ្នាច្បាស់ជាគិតថា ពេលដែលទៅណាមកណា ហើយរើសបានរបស់ គឺជារឿងល្អ មានលាភ តែជាក់ស្ដែងណាស់ មានរបស់ខ្លះ មិនអាចចេះតែរើសបាននោះឡើយ ព្រោះថា ការរើសរបស់ខ្លះ វាអាចនឹងនាំស៊យ ធ្វើឱ្យយើងបង់លាភសំណាងទៅវិញទេ។

យ៉ាងណាមិញ ប្រសិនបើអ្នកចេញទៅក្រៅ ហើយឃើញរបស់ទាំង៥នេះនៅតាមផ្លូវ សូមកុំរើសផ្ដេសផ្ដាសឱ្យសោះ ព្រោះវាជារបស់មិនល្អ អាចនឹងនាំស៊យ នាំគ្រោះឱ្យអ្នកខ្លួនឯង។

១. កាបូបលុយចាស់ ដែលគេផ្លាស់ប្ដូរហើយបោះចោល

180703_katu_wallet_found_hpMain_16x9_992

កាបូបចាស់ដែលជ្រុះនៅតាមផ្លូវ អាចមកពីផ្ចាស់គេប្ដូរកាបូបថ្មី ហើយគេបោះចោល ឬអាចមកពីគេបោះដោយសារតែរំដោះគ្រោះ។ ចំពោះបញ្ហានេះ ចាស់ៗពីដើមច្រើនតែនិយាយថា ការដែលរើសយកកាបូបចាស់ដែលគេបោះចោល គឺជាការយកគ្រោះត្រឡប់ទៅផ្ទះវិញ។

លើសពីនេះទៀត យោងទៅតាមហុងស៊ុយអ្នកដែលបោះចោលកាបូប ទោះបីចៃដន្យ ឬចេតនាក៏ដោយ គឺជាមនុស្សដែលមានសំណាងមិនល្អ។ ប្រសិនបើយើងយករឿងនោះមកវិញ ហើយទុកវាជារបស់យើង នោះមានន័យថា យើងកំពុងតែទទួលយកសំណាងអាក្រក់មកដាក់ខ្លួន។

២. កញ្ចក់បំបែក

យោងទៅតាមហុងស៊ុយ កញ្ចក់ដែលប្រេះមិនមែនជារឿងល្អទេ ទោះបីនោះជាកញ្ចក់របស់អ្នក ឬអ្នករើសវាពីខាងក្រៅក៏ដោយ។ យោងទៅតាមរឿងព្រេងនិទាន កញ្ចក់គឺជារបស់ដែលត្រូវបានគេចាត់ទុកថាជារឿងនិទានការពារសម្រាប់សម្រស់គ្រួសារ សេចក្ដីស្រឡាញ់ និងអាពាហ៍ពិពាហ៍។ ដូច្នេះកញ្ចក់ដែលប្រេះបែក មិនគួរត្រូវបានប្រើទៀតទេ ហើយវាជាការហាមឃាត់ក្នុងការរើសកញ្ចក់ដែលបែកត្រឡប់មកផ្ទះវិញ។

៣. តុក្កតា

Vat Khong Nen Dem Ve Nha 02 1728

តុក្កតាដែលមិនស្គាល់ប្រភពច្បាស់ គឺជារបស់ដែលអ្នកមិនគួរយកមកផ្ទះនោះឡើយ។ យើងប្រាកដជាធ្លាប់ដឹង និងឃើញអំពីរឿងរាវដែលទាក់ទងទៅនឹងតុក្កតាខ្មោចលង នៅក្នុងខ្សែភាពយន្តភ័យរន្ធត់ ឬរឿងនិទានជាច្រើនមកហើយ។ ទោះបីជាវាមិនមែនជារូបភាពពិតក៏ដោយ រូបភាពរបស់តុក្កតានៅតែមានអារម្មណ៍ស្រពេចស្រពិល ងាយបង្កការភ័យខ្លាចដល់មនុស្សក្នុងផ្ទះ។

៤. រូបថតរបស់មនុស្សប្លែកមុខ

Daytons Wallet

ប្រសិនបើវាមិនមែនជារូបថតគ្រួសារ និងមិត្តភក្តិទេនោះ គ្មានហេតុផលអ្វីដែលអ្នកត្រូវទៅរើសរូបអ្នកដទៃ មកទុកក្នុងផ្ទះនោះឡើយ។ មនុស្សជាច្រើនជឿថា រូបថតនីមួយៗមានផ្នែកមួយនៃព្រលឹងរបស់ម្ចាស់។ ប្រសិនបើអ្នករក្សាទុករូបថតរបស់ជនប្លែកមុខ យកមកទុកនៅក្នុងផ្ទះ ជាពិសេសបើនោះជារូបថតរបស់អ្នកស្លាប់ នោះវាអាចបង្កឱ្យមានភាពតានតឹងខាងផ្លូវចិត្តសម្រាប់អ្នកខ្លួនឯង។

៥. ទូរសព្ទ

Lost Cell Phone Lost Cell Phone Middle Street 167309172

នៅពេលដែលអ្នកឃើញទូរសព្ទរបស់អ្នកណាម្នាក់ភ្លេច ឬជ្រុះនៅពីមុខអ្នក សូមកុំយកវាទៅផ្ទះ ហើយទុកវាជារបស់ផ្ទាល់ខ្លួនអ្នកឱ្យសោះ។ ប្រសិនបើអ្នករក្សាវាដោយសារតែភាពលោភលន់ វាមានន័យថា អ្នកបានយកទ្រព្យសម្បត្តិរបស់អ្នកដទៃហើយ។ បន្ថែមលើតម្លៃនៃទូរសព្ទ ព័ត៌មានលម្អិតដែលរក្សាទុកនៅខាងក្នុងក៏មានសារៈសំខាន់ណាស់ចំពោះម្ចាស់គេផងដែរ។ អ្នកគួរតែព្យាយាមរកវិធីដើម្បីប្រគល់របស់ទៅឱ្យម្ចាស់ដើររបស់គេវិញ ទើបជាការល្អប្រសើរ៕

* ព័ត៌មានសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday/Knongsrok