ការពិតទាំង៨ចំណុចរបស់មនុស្សស្រី ដែលមិនអាចប្រកែកបានឡើយ

ខាងក្រោមនេះ គឺជាសកម្មភាព និងការយល់ឃើញទាំង៨ចំណុចសម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សស្រី ឃើញថាអ្វីៗគឺពិតតជាមិនងាយ ហើយក៏រឹតតែខុសផ្ទុយស្រឡះទាំងស្រុងទៀតផង។ តើអ្នកយល់ថា ទាំងនេះ វាគឺជាការពិតដែរទេ? តោះ! សាកល្បងទៅមើលទាំងអស់គ្នា ដើម្បីដឹងថា វាត្រូវខ្លាំងកម្រិតណាដែរ!

១. គ្រាន់តែវិក័យបត្រនៃការចំណាយក្នុងការទិញគ្រឿងសម្អាង ឡេ ម្សៅ របស់តុបតែងមុខហ្នឹង ប្រវែងចង់មួយម៉ែត្រហើយ នេះមិនទាន់រាប់ទាំងការចំណាយក្នុងការទិញកាបូប សម្លៀកបំពាក់ និងស្បែកជើងផង។

1 1622424792

២. មនុស្សស្រីភាគច្រើនតែងតែស្រមៃថា នឹងទទួលបានសម្រស់ស្រស់ស្អាត ស្បែកភ្លឺថ្លា ក្មេងជាងវ័យ និងមានសុខភាពល្អ តែកុំនិយាយអី យប់ៗឡើងមិនព្រមដេកទេ នៅមើលរឿង បើកហ្វេសប៊ុគ អូសចុះអូសឡើង ដល់ម៉ោង១ ម៉ោង២នៅមិនទាន់ចង់ដេកផង។

3 1622424794

៣. ចង់ស្គម ចង់បានរាងស្អាត តែឃ្លានរកតែពាក់កណ្ដាលយប់ ហើយទប់មិនជាប់ក្រោកមកញុំាទាំងយប់ ដល់ហើយតាំងនិយាយថា ចាំស្អែកចាំតម និយាយរួម ស្រីៗតមបានតែពេលណាអត់ឃ្លានតែប៉ុណ្ណឹងឯង។

4 1622424796

៤. គិតថាចូលក្នុងចំណោមមនុស្ស ត្រូវតែពាក់ស្បែកជើងកែង តែងខ្លួនឱ្យឡូយ មិនអាចពាក់ស្បែកជើងរាប ឬប៉ាត់តាបានទេ បើមិនអ៊ីចឹង មិនអាចូលចំណោមគេបានឡើយ។

5 1622424796

៥. ហេតុតែចង់ស្អាត សុខចិត្តដេកអត់បានពេញភ្នែក ក្រោកពីព្រលឹមដើម្បីតុបតែងមុខ លាបគ្រែម ថែមម្សៅ ប៉ាត់ចុះប៉ាត់ឡើង ២ម៉ោងហើយ នៅមិនទាន់រួចផង អត់ដូចប្រុសៗ ងូតទឹកឱ្យតែស្អាតទៅ បាញ់ទឹកអប់ពីបីឈីតរួចបាត់ អត់ខ្វល់ច្រើនទេ។

7 1622424797

៦. ដើម្បីស្អាត ម៉េចក៏បានដែរ ទ្រាំឈឺ ទ្រាំលំបាក រងទុក្ខម៉េចក៏ចេះតែទៅហើយ ឱ្យតែបានស្អាត ​ហេតុតែកើតមកជាមនុស្សស្រី គឺចឹងមែន។

8 1622424798

៧. ជឿអត់ថា មនុស្សស្រីដែលស្អាតៗ ច្រើនតែមានជីវិតឯកា? បើមិនជឿ សាកចំណាំមើលទៅ តែច្បាស់ណាស់ថា មនុស្សស្រីឯកាភាគច្រើន មិនទទួលស្គាល់ថាខ្លួនឯងស្អាតទេ ថែមទាំងនិយាយថា ខ្ញុំមិនស្អាតផង ម៉េចបានឯកាដែរចឹង?

9 1622424799

៨. បំណងប្រាថ្នារបស់មនុស្សស្រី គឺចង់បានជីវិតដ៏សាមញ្ញ តែពោរពេញទៅដោយសេចក្ដីសុខ និងសុភមង្គល តែជាក់ស្ដែងណាស់ រឿងនេះ កាន់តែសាមញ្ញ វាក៏កាន់តែពិបាកនឹងរកបានផងដែរ៕

10 1622424800

ប្រភព ៖ iOne/Knongsrok